ទំព័រដើម    >    Accessories    >    ព័ត៌មាន    >    Samsung បាន​ចេញ​នូវ​ថ្ម Powerbank មាន បច្ចេកវិទ្យា​សាក​ថ្ម​លឿន​ហើយ

Samsung បាន​ចេញ​នូវ​ថ្ម Powerbank មាន បច្ចេកវិទ្យា​សាក​ថ្ម​លឿន​ហើយ

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

មិត្តអ្នកអាន ប្រហែល​ជា​ដឹង​ហើយ​នូវ​ក្រុម​ហ៊ុន Samsung នេះ​​ដែល​​មាន ផលិត​ផល​ផ្ទាល់​ខ្លួន លក់ យ៉ាង​​សំបូរ​​បែប​ និង​មិ​ន​ត្រឹម​តែ​ប៉ុណ្ណោះ​ផលិតផលមួយៗ មានខ្លះ ទំនើប ជឿនលឿនទៀតផង។ ក្រុមហ៊ុន Samsung នេះមិនត្រឹមតែ លូកដៃចូល ខាងបច្ចេកវិទ្យាអេឡិចត្រូនិចជាច្រើន នោះ​ទេ​ខ្លួន​ក៏បាន​លូកដៃ ចូល​វិស័យគ្រឿងអេឡិចត្រូនិចកុំព្យូទ័រ ទៀតផង។

cover

Final 1000x150 copyCambo Report1000px x 150px

ជាងនេះទៅទៀតនោះ ខ្លួនក៏បានចេញជាឧបករណ៍ជាច្រើនសម្រាប់ជំនួយដល់ស្មាតហ្វូន  ដោយខ្លួនទើប​ចេញ​ Powerbank ស៊េរីថ្មីមួយទៀតហើយ។ Powerbank ក្រុមហ៊ុន Samsung ទើបតែចេញនេះវាមាន ថាមពលថ្ម 5100mah គឺថាមពលធំល្មម ជាពិសេសនោះ មានមុខងារ សាកថ្មលឿនមកជាមួយ ទៀតផង ដូច្នេះ ហើយ អ្នកប្រើប្រាស់ ស្មាតហ្វូន មានមុខងារសាកថ្ម លឿននោះ ច្បាស់ ជាពេញចិត្តនូវការសាកថ្ម រហ័សរបស់វា។ វាមានការរចនាបថ រូបរាង តូចល្មម ងាយស្រួលដាក់យកតាមខ្លួន បន្ថែមទៀតនោះ​មាន​ខ្សែ សម្រាប់ យួរនឹងដៃរបស់យើងបានផងដែរ ។ Powerbank របស់ Samsung  ដែលមាន​ថា​មពលថ្ម  5100mah  នេះ បង្កើតឡើង មានរន្ធដោត ពីរ គឺរន្ធ USB Type C មួយនឹង  រន្ធ Micro USB ដែល​អាច​សាកថ្ម​បានរហ័សនោះ។ វាមានរចនាឡើងមាន ពីរ ពណ៌គឺពណ៌ខៀវ និងស។

pic 1 pic 2

សរុបសេចក្ដីមក Powerbank មួយនេះបានចេញលក់ ហើយ តែ ត្រឹមតែ ក្នុងសហងរដ្ឋអាមេរិចសិន​ប៉ុណ្ណោះ​ រីឯតម្លៃវិញ គឺ 59 ដុល្លារ សម្រាប់ ប្រទេសកម្ពុជាយើងវិញនោះ ក៏អាចនឹងមានការចេញលក់​ឆាប់ៗ នេះផងដែរ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Visal
  • 1:23 PM, 12 May
  • ប្រភព: GsmArena
  • Tag: Accessories