ទំព័រដើម    >    ទូរស័ព្ទ    >    ព័ត៌មាន    >    ស្មាតហ្វូន​ម៉ូឌែល​នេះ ដែល​ថត​វីដេអូ​យឺត​បាន​ល្អ​ឥត​ខ្ចោះ ដោយ​អ្នក​អាច​ឃើញ​ផ្ទាល់​ក្នុង​វីដេអូនេះ!

ស្មាតហ្វូន​ម៉ូឌែល​នេះ ដែល​ថត​វីដេអូ​យឺត​បាន​ល្អ​ឥត​ខ្ចោះ ដោយ​អ្នក​អាច​ឃើញ​ផ្ទាល់​ក្នុង​វីដេអូនេះ!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ក្នុងយុគសម័យនេះ ពិបាករកណាស់ នូវស្មាតហ្វូនដែលមាន បំពាក់មកជាមួយ មុខងារ Slow Motion ដែលល្អអត់ខ្ចោះ ដោយភាគច្រើន ស្មាតហ្វូនរបស់ ក្រុមហ៊ុនផ្សេងៗ ផ្តោតសំខាន់លើ ការថតរូបស្អាត និងថតវីដេអូ ច្បាស់ មិនសូវខ្វល់ ទៅលើមុខងារ ថតវីដេអូយឺត នោះទេ តែបែរជា SONY បញ្ចេញនូវ ស្មាតហ្វូនកំពូល ជំនាន់ចុងក្រោយ ដែលធ្វើឲ្យ មុខងារនេះ កាន់តែប្រសើរ លើសពី ស្មាតហ្វូនដទៃ។ បើគិតទៅ លើការ ថតវីដេអូយឺត លើស្មាតហ្វូននេះ យឺតជាងស្មាតហ្វូន ដទៃដល់ទៅ 4 ដងឯណោះ។

cover

Final 1000x150 copyCambo Report1000px x 150px

ដូចជា Sony Xperia XZ Premium ដែលបានធ្វើ កំណែប្រែទៅលើ មុខងារ Slow Motion នេះ ឲ្យកាន់តែប្រសើរ លើសពីស្មាតហ្វូន ផ្សេងៗ ច្រើន កម្រិតណាស់ ដោយថតបាន ល្បឿន 960 frame ក្នុងមួយវិនាទី លើមុខងារនេះ អមជាមួយ បច្ចេកវិទ្យា កាមេរ៉ា ប្រភេទថ្មី Motion Eye ដែលទើបមាន បំពាក់លើស្មាតហ្វូន តិចតួច ដូចជា Xperia XZ និង XZ Premium នេះឯង ជាមួយកម្រិត អេក្រង់ 4K ទៀតនោះ អ្នកនឹងឃើញ វីដេអូនោះ កាន់តែច្បាស់ ជាជាងការ មើលនៅលើ ស្មាតហ្វូនដទៃ ដែលមានអេក្រង់ កម្រិតទាប។

សូមទស្សនាវីដេអូ បង្ហាញនូវខាងក្រោម៖

មុខងារ Slow Motion នេះ នៅមានកម្រិតទាប លើស្មាតហ្វូនដទៃ ដែលភាគច្រើន បានត្រឹម ល្បឿន 240 frame ក្នុងមួយវិនាទី ប៉ុណ្ណោះ។ តែគួរឲ្យ សោកស្តាយ មិត្តអ្នកអាន  ភាគច្រើន ប្រហែលជា មិនសូវនិយម ប្រើប្រាស់ មុខងារនេះទេ មើលទៅ តែបើអ្នក បានឃើញ មុខងារនេះ នៅលើស្មាតហ្វូន ក្នុងវីដេអូនេះ ច្បាស់ជាចាប់ អារម្មណ៍ងាក មកប្រើប្រាស់ច្រើន។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Hong
  • 8:28 AM, 12 May
  • ប្រភព: Sony
  • Tag: ទូរស័ព្ទ