ទំព័រដើម    >    Accessories    >    ព័ត៌មាន    >    ASUS បញ្ចេញ Monitor ថ្មី​សម្រាប់ Gamer លេង Xbox One / PS4 ជាមួយ​សមត្ថភាព​ពិសេស!

ASUS បញ្ចេញ Monitor ថ្មី​សម្រាប់ Gamer លេង Xbox One / PS4 ជាមួយ​សមត្ថភាព​ពិសេស!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ភាគច្រើនអ្នកលេងហ្គេមតាមម៉ាស៊ីន Console ដែល​មាន​ដូចជា Xbox One, Xbox One S, PS4 និង PS4 Pro ភាគ​ច្រើន​ពួក​គេ​លេង​នៅ​លើ​អេក្រង់​ទូរទស្សន៍​របស់ខ្លួន ដោយសារតែវាធំ តែជាលទ្ធផល ហើយ​បើ​អង្កេតមើលឲ្យល្អិតល្អន់ ក្រាហ្វិចបង្ហាញលើអេក្រង់ទូរទស្សន៍គឺមិនរលូនល្អដូច Monitor របស់​កុំព្យូទ័រ​មានតម្លៃថ្លៃនោះទេ។ ម្យ៉ាងបើទោះបីប្រើនៅលើម៉ូនីទ័រថ្លៃៗរបស់កុំព្យូទ័រ ក៏មិនប្រាកដថា នឹងទទួល​បា​ន​លទ្ធផលល្អ នូវក្រាហ្វិចរត់បានស្អាត និងរលូននោះទេ បានជាដូច្នេះហើយ ទើបបានជា ASUS យល់​អារម្មណ៍មួយនេះ ហើយបានប្រកាសចេញនូវ Monitor ពិសេសមួយសម្រាប់ជំនួសទូរទស្សន៍ និង​ម៉ូនីទ័រ​របស់​កុំព្យូទ័រតែម្ដង ល្អបំផុតសម្រាប់ម៉ាស៊ីនហ្គេមពពួក Console។

1

Final 1000x150 copyCambo Report1000px x 150px

ម៉ូនីទ័រនោះមានលេខម៉ូឌែលសំគាល់ VG275Q មានទំហំអេក្រង់ 27 អ៊ីញ មានសមត្ថភាពបង្ហាញរូបភាព​នៅ​ក្នុង​កម្រិត FullHD ឬ​ 1080p ប៉ុណ្ណោះ តែអ្វីដែលពិសេសនោះគឺថា វាល្អសម្រាប់ម៉ាស៊ីន Console ជាមួយ​នឹងមុខងារ GameFast Input Technology ល្បឿន 1ms ធ្វើឲ្យក្រាហ្វិច Render បញ្ជូន​មក​លើ​ផ្ទៃ​អេក្រង់រហ័ស ថែមទាំងមានមុខងារ FreeSync ថែមទៀត ដែលមិនធ្វើឲ្យក្រាហ្វិចជួបបញ្ហា Screen Tearing ឡើយ អនុញ្ញាតឲ្យម្ចាស់របស់វាលេងហ្គេមបានយ៉ាងរលូនបំផុត ខណៈម៉ាស៊ីន Xbox One/One S និង PS4/Pro ប្រើក្រាហ្វិចរបស់ AMD​ ទាំងអស់។

2

ម៉ូនីទ័រនេះអាចកាច់បង្វិលអេក្រង់បាន 90 ឌឺក្រេ អាចភ្ជាប់ទៅកាន់ម៉ាស៊ីនបានពីរ តាមរយៈឌុយ HDMI ចំនួន 2 នៅខាងក្រោយ អាចឲ្យយើងធ្វើការ Switch ពីម៉ាស៊ីនមួយទៅម៉ាស៊ីនមួយ​ផ្សេង​ទៀត​បាន​យ៉ាង​ងាយ ថែមទាំងអាចយកទៅប្រើជាមួយកុំព្យូទ័រក៏បាន ហើយបើប្រើក្រាហ្វិចកាតរបស់ AMD នោះគឺកាន់​តែ​ប្រសើរ​ថែមទៀត។ ASUS ក៏បានបន្ថែមមុខងារ GamePlus Technology មកជាមួយម៉ូនីទ័រនេះ​ស្រាប់​ផងដែរ ដែលអនុញ្ញាតឲ្យយើងមើលទៅលើល្បឿន FPS, Display Alignment, Timer និង Crosshair ជាដើម។

3

ASUS VG275Q នឹងត្រៀមចេញលក់ក្នុងទីផ្សារឆាប់ៗខាងមុខនេះ​ឯង ដោយតម្លៃទីផ្សារអន្តរជាតិគឺ 300$ តែមិនដឹងថានឹងមានលក់ក្នុងស្រុកខ្មែរយើង ឬក៏អត់នោះទេ! ដូច្នេះសម្រាប់ ឬរាល់ម្ចាស់ម៉ាស៊ីន​ហ្គេម​ Console ទាំងអស់ មិនថា Xbox ឬ PS4 នោះទេ បើចង់ទទួលបានបទពិសោធន៍ម៉ូនីទ័រទំនើប ធ្វើ​ឲ្យ​ការលេងហ្គេមរបស់អ្នកកាន់តែកប់នោះ កុំភ្លេច ASUS មួយនេះ!

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Por
  • 1:53 PM, 11 May
  • ប្រភព: Asus
  • Tag: Accessories