ទំព័រដើម    >    ទូរស័ព្ទ    >    ព័ត៌មាន    >    បែក​ធ្លាយ​រូប​រាង iPhone SE ស៊េរី 2017 ហើយ! ត្រៀម​ទៅ​គ្នា​យើង

បែក​ធ្លាយ​រូប​រាង iPhone SE ស៊េរី 2017 ហើយ! ត្រៀម​ទៅ​គ្នា​យើង

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

iPhone SE ចេញកាលពីឆ្នាំ 2016 មិនសូវជាទទួលបាន ជោគជ័យខ្លាំងនោះទេ សូម្បីតែនៅក្នុង ស្រុកខ្មែរយើង ចំនួនអ្នក ប្រើប្រាស់ iPhone SE គឺមាន តិចតួចបំផុត ដោយសារតែ រូបរាងរចនាបថ របស់វាគឺដូច ទៅនឹង iPhone 5 និង 5s អញ្ចឹងដែរ ខុសតែពណ៌ និងកម្លាំង ម៉ាស៊ីនប៉ុណ្ណោះ។ ទាំងនេះ គឺជាមូលហេតុ ធ្វើឲ្យអ្នក ប្រើប្រាស់ ភាគច្រើន មិនសម្រេចចិត្ត ទិញវា ម្យ៉ាងអេក្រង់ក៏ តូចថែមទៀត តែក៏មិនមែន មានន័យថា ពុំមានអ្នក ប្រើប្រាស់ iPhone SE នោះដែរ មានដែរ តែមានតិចតួច។

1

Final 1000x150 copyCambo Report1000px x 150px

ចំនែកក្រុមហ៊ុន Apple ឯណោះវិញ ប្រហែលជាមិនបញ្ឈប់ ការផលិត iPhone SE នោះដែរ ទោះបីដឹងថា ចំនួនលក់របស់ SE តិចជាងគេ ក៏ដោយ។ ផ្ទុយទៅវិញ Apple អាចនឹង ត្រៀមចេញ iPhone SE ជំនាន់ថ្មី នៅខែក្រោយ នេះផងដែរ នៅក្នុង ព្រឹត្តិការណ៍ WWDC របស់ខ្លួន ត្រៀមធ្វើឡើង នៅថ្ងៃទី 5 ខែមិថុនា ខាងមុខ ស្របពេល បែកធ្លាយ រូបភាព iPhone SE មកពីស្រុកចិន ថែមទៀត ដូចរូបភាព ខាងក្រោមនេះ ដែលត្រូវបានប្រភព ពត៌មាន អះអាងថា វាគឺជាស្មាតហ្វូន ត្រៀមចេញ ជំនួស iPhone SE ចេញឆ្នាំ ទៅមិញ។

2 cover

ដូចប្រិយមិត្តបានឃើញអញ្ចឹង វាគឺជាសំបកការពារ ខាងក្រោយរបស់ iPhone ដែលអះអាងថា ជា iPhone SE ដោយ Apple ពិតជាធ្វើការ ផ្លាស់ប្ដូរសំបក ជាលោហៈទៅជា សំបកការពារ បែបកញ្ចក់វិញម្ដង ជាប្រភេទកញ្ចក់ Ion-X ជាកញ្ចក់ ការពាររបស់ Apple Watch ផងដែរ។ ជាងនេះទៅទៀត ចំនុចភ្លើង LED បានផ្លាស់ប្ដូរ ទីតាំងមកខាងក្រោម កាមេរ៉ាវិញ ផងដែរ ដោយរក្សាឡូហ្គូ រូបផ្លែប៉ោម នៅដដែល និងមានអក្សរ iPhone នៅខាងក្រោម ដដែល ពុំមានអក្ស SE ដូចជំនាន់មុន នោះទេ។

3

សម្រាប់ប្រិយមិត្ត ជាអតិថិជន និងជាអ្នកគាំទ្រ ផលិតផល iPhone មានមតិយោបល់ យ៉ាងណាដែរ ជុំវិញ iPhone SE មួយនេះ? បើសំបក ខាងក្រោយរបស់ iPhone ជំនាន់ក្រោយ កែប្រែពីលោហៈ ទៅជាកញ្ចក់ ស្វិត និងរឹងមាំវិញ តើអ្នក ពេញចិត្តឬទេ? ហើយចង់បាន iPhone SE ជំនាន់ទី 2 ឬទេ?

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Por
  • 11:53 AM, 11 May
  • ប្រភព: GSM Arena
  • Tag: ទូរស័ព្ទ