ទំព័រដើម    >    ថេបប្លេត    >    ព័ត៌មាន    >    Galaxy Tab A 10.1 ស៊េរី 2016 អាច​ឡើង​ទៅ Android Nougat បាន​ហើយ ចាប់​ពី​ថ្ងៃ​នេះ​តទៅ!

Galaxy Tab A 10.1 ស៊េរី 2016 អាច​ឡើង​ទៅ Android Nougat បាន​ហើយ ចាប់​ពី​ថ្ងៃ​នេះ​តទៅ!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

Samsung ទីបំផុតបានបញ្ចេញកំណែ Update ថ្មីមួយទៀតហើយ សម្រាប់អតិថិជនខ្លួន ដែលកំពុងប្រើប្រាស់ ថេប្លេតស៊េរី 2016 ចេញកាល ពីឆ្នាំទៅ ដោយម្ចាស់ Galaxy Tab A 10.1 ស៊េរីឆ្នាំ 2016 ទាំងអស់ អាចចាប់ផ្ដើម ឡើងជំនាន់ប្រព័ន្ធ ប្រតិបត្តិការ របស់ខ្លួនពី Marshmallow ជំនាន់ 6.0.1 ឡើងទៅ Nougat​ ជំនាន់ 7.0 បានហើយ។

1

Final 1000x150 copyCambo Report1000px x 150px

ជាមួយកំណែ Update ថ្មីនេះ Samsung បានបើកឲ្យធ្វើការ Update តាមរយៈ OTA ឬ Over The Air មានន័យថា ម្ចាស់ថេប្លេតទាំងអស់ អាចចូល ទៅកាន់ Settings > Check for Update បាន! បើនៅមិនទាន់ ទទួលបានកំណែ Update នោះទេ មានន័យថា កំណែ Update ថ្មីនេះ នៅមិនទាន់ ធ្លាក់មកដល់ សម្រាប់ម៉ាស៊ីន របស់អ្នក នៅឡើយ។ ជាមួយកំណែ Update ថ្មីនេះមានលេខ Build Number P580KXU1BQD9 ដែលអាច Update បានទាំងនៅ លើម៉ាស៊ីន Tab A 10.1 មាន WiFi ផង និង WiFi ផងប្រើ ស៊ីមផង មិនរើសម៉ាស៊ីន នោះទេ ដោយមុននឹង Update គឺត្រូវមាន ថ្មលើស 50% ទើបល្អ ជៀសវាង រលត់ម៉ាស៊ីន។

2

កំណែ Update ថ្មីនេះក៏មិនខុសពី ថេប្លេតរបស់ Samsung ផ្សេងៗទៀត ដែលដំណើរការ ដោយ Nougat 7.0 ដែរ ដោយអ្នកនឹង ទទួលបានមុខងារ ជាច្រើនដែល Android Nougat មានដូចជា មុខងារ ចែកអេក្រង់ ទៅជាពីរ, ផ្ទាំង Notification ថ្មី, Reply សារបាន រហ័សតាម Notification និងមុខងារជាច្រើន ផ្សេងទៀត ធ្វើឲ្យថេប្លេត របស់អ្នកទំនើប ងាយស្រួល ប្រើប្រាស់ ជាងមុន។ គួរបញ្ជាក់ប្រាប់ឲ្យ ដឹងផងដែរថា បច្ចុប្បន្ននេះ កំណែ Update ធ្វើឡើងតាមរយៈ ប្រព័ន្ធអ៊ីនធឺណែត ប៉ុណ្ណោះ ពុំទាន់មាន ធ្លាក់មក ជាមួយនឹង Firmware ដែលអនុញ្ញាត ឲ្យយើង Download ហើយធ្វើការ Update ដោយផ្ទាល់ដៃ នោះទេ តែមួយរយៈពេល ទៀត ប្រហែលមាន!

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Por
  • 11:43 AM, 11 May
  • ប្រភព: GSM Arena
  • Tag: ថេបប្លេត