ទំព័រដើម    >    ទូរស័ព្ទ    >    ព័ត៌មាន    >    លេច​ចេញ​លក្ខណៈ​សម្បត្តិ​របស់ HTC U11 បំពាក់​ដោយ​កម្លាំង​ម៉ាស៊ីន​កប់ តែ​រ៉េម​មិន​មែន 6GB ទេ!

លេច​ចេញ​លក្ខណៈ​សម្បត្តិ​របស់ HTC U11 បំពាក់​ដោយ​កម្លាំង​ម៉ាស៊ីន​កប់ តែ​រ៉េម​មិន​មែន 6GB ទេ!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

សម្រាប់ក្រុមហ៊ុន HTC នឹងអាចស្តារ កេរ្តិ៍ឈ្មោះ ប្រកួតប្រជែងជាមួយ ក្រុមហ៊ុនដទៃ បានឫអត់ នោះគឺអាស្រ័យ លើ HTC U11 នេះហើយ។ ហេតុនេះបើ ចង់ធ្វើបាន លុះត្រាណា ស្មាតហ្វូន ខាងលើខ្លាំង និង ទំនើប គ្រប់គ្រាន់ ទើបអាច ទៅរួច។ ជាក់ស្តែងថ្មីៗ នេះលក្ខណៈ សម្បត្តិខ្លះៗរបស់ HTC U11 បានចេញមក ហើយដែលវា ពិតជា មិនធម្មតា នោះទេ។

Cover

Final 1000x150 copyCambo Report1000px x 150px

HTC U11 ទើបតែត្រូវបានបែកធ្លាយ នូវលក្ខណៈសម្បត្តិរបស់វា ដែលអាចនិយាយ បានថា ខ្លាំង មិនត្រឹមតែប៉ុណ្ណោះ ក្រុមហ៊ុន បានបន្ថែម នូវមុខងារជំនួយ មួយទៀតផង។ HTC U11 រត់ដោយឈីប Qualcomm Snapdragon 835 SoC អមដោយ រ៉េមទំហំ 4GB មិនមែន 6GB ឫ 8GB អ្វីនោះទេ។ ចំណែកអេក្រង់ របស់វា មានទំហំ 5.5អ៊ីង អាចបង្ហាញ រូបភាពដល់ កម្រិត QHD (1440p) ។ រីឯកាមេរ៉ារបស់ វាវិញ មានទំហំ 12MP នៅផ្នែក ខាងក្រោយ ដែលមានសមត្ថភាព អាចថត វីដេអូដល់កម្រិត 4K អមដោយ កាមេរ៉ាខាងមុខ ទំហំធំ ដល់ទៅ 16MP តែអាចថតវីដេអូ បានត្រឹម FHD ប៉ុណ្នោះ។ HTC នឹងបំពាក់នូវ មុខងារជំនួយថ្មី នៅលើ Android 7.1.1 ដែលដាក់ឱ្យ ដើរជាមួយ HTC U11 ហើយវាត្រូវ បានស្រោបដោយ HTC Sense UI អមដោយ មុខងារ HTC’s Edge Sense ។ ប្រាំថ្ងៃទៀត អ្វីនឹងអាច ដឹង បានច្បាស់ ហេតុនេះអ្វីៗ ដែលបានរៀបរាប់ ខាងលើ គឺមិនទាន់ អាចជឿបាន 100% នោះទេ។

2

ដូច្នេះ HTC U11 អាចនឹងក្លាយជាកំពូល ស្មាតហ្វូនដែលអាចល្អ គ្រប់គ្រាន់សម្រាប់ ប្រកួតប្រជែង នឹងកំពូលស្មាតហ្វូន ដទៃបាន ឫអត់នោះ យើងនៅមិន ទាន់អាចប៉ាន់ស្មាន បាននៅឡើយ មានតែ ចាំរូបពិតសមត្ថភាពពិត ទើបអាច និយាយបាន។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Panhabot
  • 9:53 AM, 11 May
  • ប្រភព: PH Android
  • Tag: ទូរស័ព្ទ