ទំព័រដើម    >    ទូរស័ព្ទ    >    ព័ត៌មាន    >    Oppo R11 លេច​ចេញ​ជា​រូបភាព​សា​ជា​ថ្មី​ម្តងទៀត!

Oppo R11 លេច​ចេញ​ជា​រូបភាព​សា​ជា​ថ្មី​ម្តងទៀត!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ក្រុមហ៊ុន Oppo ក៏មានឈ្មោះ និងទីផ្សារ ច្រើននៅប្រទេស យើង ផងដែរដោយ អ្នកប្រើប្រាស់ ភាគច្រើន ប្រើផលិត ស្មាតហ្វូន របស់ Oppo នេះ គឺដោយសារ​ រចនាបថ និង ការមេរ៉ាដ៏ច្បាស់ របស់ស្មាតហ្វូន Oppo មួយចំនួននេះ។

cover

Final 1000x150 copyCambo Report1000px x 150px

ដោយមានភាពពេញនិយម តាមបណ្ដាប្រទេស មួយចំនួន មិនត្រឹមតែ ប្រទេសចិន នោះ ធ្វើអោយក្រុមហ៊ុន ចិនមួយនេះ តែងតែខិតខំ ចេញអ្វីដែលថ្មី នឹងគេដែរ ទៅលើស្មាតហ្វូន របស់ខ្លួន ជាពិសេស កាមេរ៉ា ក្រុមហ៊ុននេះ តែងតែផ្ដោត ទៅលើកាមេរ៉ា សំខាន់ជាងគេ ទើបកាមេរ៉ារបស់ ស្មាតហ្វូន Oppo មួយៗ មិនធម្មតាឡើយ។ បើនិយាយពី ស្មាតហ្វូន ស៊េរីថ្មីនៃក្រុមហ៊ុន Oppo ត្រៀមនឹងចេញ វិញនោះ អាចនឹង ជា Oppo R11 ដែលទើបតែ លេចធ្លាយក្នុង ស្ប៉តពាណិជ្ជកម្ម មិនត្រឹមតែប៉ុណ្ណោះ ​រូបភាព របស់ Oppor R11 ក៏បានលេចធ្លាយ ម្ដងទៀតជាមួយ នឹងកាមេរ៉ាពីរគ្រាប់ នៅខាងក្រោយ ដែលការ លេចធ្លាយនេះ បានបង្ហាញ​អោយ ឃើញថា Oppo R11 នឹងអាចមាន កាមេរ៉ា 2 គ្រាប់តែម្ដង អមមក ជាមួយពណ៌ បីពណ៌ គឺ ពណ៌ខ្មៅ ពណ៌មាស និងពណ៌ផ្កាឈូក។ បន្ថែមទៀតនោះ អ្វីដែល ធ្វើអោយគេដឹង ថាវាជា Oppo R11 នោះគឺជា ឈ្មោះ ដែលបញ្ជាក់ នៅក្នុងរូបភាព ខាងក្រោម ស្មាតហ្វូន Oppo តែម្ដង។

pic 1

Oppo R11​ នេះផងដែរ អាចនឹងជា ស៊េរី R ដំបូងគេ ផងដែរ ដែលមានកាមេរ៉ា ដល់ទៅ 2 គ្រាប់ ឯណោះ ជាងនេះ ទៅទៀតនោះ ដោយយោងតាម ប្រភពលេចធ្លាយ នេះផងដែរ កាមេរ៉ាខាងមុខ របស់ Oppo R11 អាចនឹង មានទំហំ 20 មេហ្គាភិចសែល ទៀតផង។ សរុបសេចក្ដីមក នេះគ្រាន់ជា ការលេចធ្លាយ ដំណឹងមុនត្រួសៗ ប៉ុណ្ណោះ មិនទាន់យក ជាការទាំងស្រុង នៅឡើយ នោះទេ ដូច្នេះហើយ ដើម្បីអោយកាន់តែ ជ្រាបច្បាស់នោះ ទាល់តែ តាមដានពត៌មាន ក្រោយៗទៀត ជាមួយយើងខ្ញុំ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Visal
  • 9:46 AM, 11 May
  • ប្រភព: GSM Arena
  • Tag: ទូរស័ព្ទ