ទំព័រដើម    >    ទូរស័ព្ទ    >    ព័ត៌មាន    >    OnePlus 3T ត្រូវ​បាន​ឈប់​ផលិត​ហើយ! ចាំ​ចេញ OnePlus 5 វិញម្ដង

OnePlus 3T ត្រូវ​បាន​ឈប់​ផលិត​ហើយ! ចាំ​ចេញ OnePlus 5 វិញម្ដង

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ប្រហែលមិត្តអ្នកអានមួយចំនួន បានដឹងហើយ​ ជាពិសេសនោះ អ្នកចូលចិត្ត ស្មាតហ្វូន ចិន​ OnePlus ដែលក្រុមហ៊ុន មួយនេះ បានចាប់់ទុក OnePlus 3T គឺជា OnePlus 4 តែម្ដង។ នេះក៏ដោយសារ ជាលេខ 4 លេខនាំសំណាង អាក្រក់សម្រាប់ ប្រទេសចិន ផងដែរ ទើបធ្វើអោយ មានការ រំលង ទៅដល់ OnePlus 5។

cover

Final 1000x150 copyCambo Report1000px x 150px

មិនត្រឹមតែប៉ុណ្ណោះ OnePlus 5 ក៏ជិតមកដល់ ជាមួយថ្ងៃ ចេញផងដែរ ហេតុនេះហើយ ក្រុមហ៊ុនដែលចេញ កំពូលស្មាតហ្វូន មួយម៉ូឌែលក្នុង មួយឆ្នាំ មួយនេះ ក៏ចាប់ផ្ដើមបាន អស់ស្ដុក OnePlus 3T បន្ដើរៗ ទៀតហើយ។ ដោយក្នុង ប្រភព វេបសាយ របស់ OnePlus ត្រូវបានបង្ហាញ អោយដឹងថា OnePlus 3T 128GB លែងមាន លក់ហើយ ប៉ុន្តែ នៅសល់តែ 64GB ដែលមានលក់។ នេះបាន បញ្ជាក់អោយ ដឹងច្បាស់ OnePlus 3T លែងមានការ ផលិតហើយ និងមាន ការលក់ ត្រឹមតែអោយអស់ ស្ដុក 64GB ទៀតប៉ុណ្ណោះ។

pic 1

ដូច្នេះហើយសូមចូលរួមសោកស្ដាយផងចំពោះអ្នកដែលចង់ ប្រើនូវ OnePlus 3T 128GB នោះប៉ុន្តែមិនថ្វីនោះ ឡើយក្រុមហ៊ុន OnePlus  ត្រៀមចេញ OnePlus 5 ទៅហើយ ប្រិយមិត្ត ដែលជា អ្នកស្រលាញ់ ម៉ូឌែល OnePlus អាចរង់ចាំ ការចេញបាន ពីព្រោះការ ចេញស៊េរី ក្រោយនេះ ច្បាស់ជា OnePlus 5 ដែលមានកម្លាំង ម៉ាស៊ីនកប់ កាមេរ៉ាល្អ និង តម្លៃ អាចទទួលយក បានមក ជាមួយទៀតហើយ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Visal
  • 9:30 AM, 11 May
  • ប្រភព: OnePlus
  • Tag: ទូរស័ព្ទ