ទំព័រដើម    >    ទូរស័ព្ទ    >    ព័ត៌មាន    >    OnePlus 5 លេច​ចេញ​កម្លាំង​ម៉ាស៊ីន​នៅ Geekbench! មាន​ពិន្ទុ​ខ្ពស់​ជាង​កំពូល​ស្មាតហ្វូន​ចេញ​ថ្មី​ៗ​នេះ​ទៅ​ទៀត

OnePlus 5 លេច​ចេញ​កម្លាំង​ម៉ាស៊ីន​នៅ Geekbench! មាន​ពិន្ទុ​ខ្ពស់​ជាង​កំពូល​ស្មាតហ្វូន​ចេញ​ថ្មី​ៗ​នេះ​ទៅ​ទៀត

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

OnePlus 5 ជាការទន្ទឹងរង់ចាំមួយ ទៀតបន្ទាប់ពី ស្មាតហ្វូន កំពូលៗរបស់ ក្រុមហ៊ុនកូរ៉េ បានបង្ហាញខ្លួនរួច មកនោះ។ OnePlus បានរំលងមួយ ជំនាន់ដោយ វាទើបតែចេញ ដល់ជំនាន់ ទី 4 នោះទេ តែដោយពួកគេ យល់ថាលេខបួន ជាលេខ មិនសមប្រកប នាំសំណាង មិនល្អនោះ ទើបវាពុំមានលេខ បួននោះទេ ។ សម្រាប់ម៉ូឌែល OnePlus 3 ពិសេស OnePlus 3T ពិតជាធ្វើឱ្យមាន ការគាំទ្រ ច្រើនខ្លាំងមែន ជាមួយនឹង រូបរាងបែប សាមញ្ញ និង មានកម្លាំង ម៉ាស៊ីនខ្លាំង ផងនោះ។ ចុះចំណែក OnePlus ជំនាន់ថ្មី វិញនឹង មានអ្វី ប្លែកទាក់ចិត្ត ប្រិយមិត្តបាន ដែរឫទេ?

Cover

Final 1000x150 copyCambo Report1000px x 150px

ខណៈនេះយើងនៅមិនទាន់ អាចប្រាកដថា វានឹងមាន រូបរាងនិង កម្លាំងម៉ាស៊ីន ខ្លាំងដល់កម្រិត ណានោះទេ តែពិន្ទុរបស់ ម៉ាស៊ីននេះ បានលេចចេញ មកហើយ។ Geekbench បានបង្ហាញ យ៉ាងច្បាស់ថា កម្លាំងម៉ាស៊ីន របស់ OnePlus 5 រត់ដោយ Snapdragon 835 SoC ពិតជាមិន ធម្មតាទេ។ សម្រាប់ពិន្ទុ របស់វានៅ Geekbench វាទទួលបាន 6687 សម្រាប់ Multi-Core និង 1963 សម្រាប់ Single-core ។ សម្រាប់ពិន្ទុនេះ យើងសង្កេត ឃើញថា ពិន្ទុ Multi-Core របស់វា ហាក់ខ្ពស់ជាង Samsung Galaxy S8 Plus តែពិន្ទុ Single-Core របស់វានៅ ទាបជាង Galaxy S8 Plus ។ ទោះជាយ៉ាង នេះក្តី ពិន្ទុនេះ អាចប្រែប្រួលច្រើន ព្រោះខណៈ នេះវា ជាម៉ាស៊ីន តេស្តដូច្នេះ វាអាចនៅ មិនទាន់ដើរ ស្រួលល្អ នៅឡើយ។

1 2

យ៉ាងណាក្តីខ្ញុំក៏កំពុងរង់ចាំ ពត៌មានពីវាដែលនឹងចេញ បន្តបន្ទាប់ទៀត ព្រោះវា នៅមិនប៉ុន្មាន ខែទៀតប៉ុណ្ណោះ នឹងចេញ រូបពិតៗ មកមិនខាន។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Panhabot
  • 4:06 PM, 10 May
  • ប្រភព: GSM Arena
  • Tag: ទូរស័ព្ទ