ទំព័រដើម    >    កម្មវិធី & ហ្គេម    >    ព័ត៌មាន    >    ហ្គេម Need for Speed ឆ្នាំ 2017 ត្រៀម​ចេញ​ឆាប់​ៗ​នេះ! ហើយ​ក៏​នឹង​មាន CRACK ទៀតផង!

ហ្គេម Need for Speed ឆ្នាំ 2017 ត្រៀម​ចេញ​ឆាប់​ៗ​នេះ! ហើយ​ក៏​នឹង​មាន CRACK ទៀតផង!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

សម្រាប់អ្នកនិយមលេងហ្គេម ប្រាកដជាបានដឹងកំពូលហ្គេម ល្បីល្បាញ ឈ្មោះថា Need for Speed ជាក់ជាមិនខាន ដែលវាល្បី យូរហើយ ចាប់តាំងពីវគ្គ 1 រហូតដល់ វគ្គចុងក្រោយគេ ចេញកាលពីឆ្នាំ 2016 កន្លងទៅ តែគួរឲ្យ ស្ដាយហ្គេម Need for Speed ចេញឆ្នាំទៅ គឺមានលេងតែ Online ប៉ុណ្ណោះ ពុំមាន Offline ឡើយ ធ្វើឲ្យយើងពិបាក រកលេងបន្តិច។ សម្រាប់ឆ្នាំ 2017 ក្រុមហ៊ុន EA ក៏ដូចជាក្រុម Developers ផលិតហ្គេម Ghost Games នឹងមានការ កែប្រែថ្មី ជាមួយនឹងហ្គេម Need for Speed វគ្គចុងក្រោយ ដោយនឹងត្រៀមមក ដល់ឆាប់ៗ ខាងមុខនេះ។

1

Final 1000x150 copyCambo Report1000px x 150px

យោងតាមប្រភពពត៌មានចុងក្រោយគេបង្អស់បានចេញផ្សាយឲ្យដឹងថា កំពូលហ្គេមប្រណាំង ឡាន Need for Speed សម្រាប់ឆ្នាំ 2017 នឹងមានការ ផ្លាស់ប្ដូរទៅលើ របៀបលេងច្រើន ដោយកាលពីឆ្នាំ ទៅ ពុំសូវទទួលបាន ជោគជ័យ ខ្លាំងនោះទេ។ ឆ្នាំនេះក្រុម Developer Ghost Games នឹងដាក់ឲ្យ Need for Speed វគ្គថ្មីមានវគ្គ Single Player ហើយ ដែលអនុញ្ញាត ឲ្យអ្នកលេងហ្គេម ទាំងអស់ រីករាយ ក្នុងការប្រណាំងឡាន ខុសច្បាប់ ដោយពុំចាំបាច់ ត្រូវការ អ៊ីនធឺណែត ទៀតនោះទេ គឺលេង Offline តែម្ដង ដែលនេះគឺជា ដំណឹងល្អសម្រាប់ Gamers នៅស្រុកខ្មែរ ព្រោះបើលេង Offline បានគឺនឹង មាន Crack ធ្លាក់មកដល់ គ្រាន់តែយូរ ឬក៏ឆាប់ ប៉ុណ្ណោះ ពុំចាំបាច់ទិញឌីស ឬត្រូវការ គណនីលេងដូចឆ្នាំ ទៅមិញ នោះទេ។

2

យ៉ាងណាក៏ដោយ សម្រាប់វគ្គថ្មីរបស់ Need for Speed នេះ នៅមិនទាន់ប្រកាស ប្រាប់ឈ្មោះ ឲ្យយើងបានដឹង នោះទេ តែប្រាកដ ណាស់ ឆ្នាំនេះ ក៏មិនខុស ពីឆ្នាំមុនដែរ ដោយវាគឺជាការ ប្រណាំងឡានល្បឿន លឿនខុសច្បាប់ ដោយបញ្ចូល រថយន្ត ស៊េរីចាស់ និងទំនើបៗ ជាច្រើនម៉ាក ក៏ដូចជាគ្រឿង កែឡាន ជាដើម ធ្វើឲ្យការលេង ហ្គេមកាន់តែ ជក់ចិត្តជាមួយ ក្រាហ្វិចរស់រវើក! តើនរណាខ្លះ ត្រៀមលេងហ្គេម Need for Speed ដោយ Offline ខ្លះ?

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Por
  • 11:48 AM, 10 May
  • ប្រភព: EA
  • Tag: កម្មវិធី & ហ្គេម