ទំព័រដើម    >    ទូរស័ព្ទ    >    ព័ត៌មាន    >    LG X power2 ចេញ​លក់​ហើយ! ស្មាតហ្វូន​មាន​កម្លាំង​ថ្ម​ធំ អាច​ប្រើ​បាន​យូរ​មែន​ទែន

LG X power2 ចេញ​លក់​ហើយ! ស្មាតហ្វូន​មាន​កម្លាំង​ថ្ម​ធំ អាច​ប្រើ​បាន​យូរ​មែន​ទែន

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ស្មាតហ្វូនរបស់ក្រុមហ៊ុន LG ក្នុងខ្សែស្រឡាយ ត្រកូល X ជំនាន់ទី 2 បានចេញជា ផ្លូវការហើយ ដែលវាគឺជា កំណែ Update ចេញមុខជំនួស X Power1 កាលពីឆ្នាំ 2016 កន្លងទៅ ដោយជំនួសមក វិញនូវ X Power2 វិញម្ដង ជាមួយនឹងការ កែប្រែចំនុច សំខាន់ៗច្រើន ធ្វើឲ្យស្មាតហ្វូននេះ កាន់តែមាន ចំនុចទាក់ទាញ ជាងជំនាន់មុន។ យ៉ាងណាក៏ដោយ វានៅរក្សា អេក្រង់ដដែល ជាប្រភេទ IPS LCD មានសមត្ថភាព បង្ហាញរូបភាព ត្រឹមតែកម្រិត HD ប៉ុណ្ណោះ ក្នុងទំហំ 5.5 អ៊ីញ ជាមួយនឹងវិមាត្រ សរុប 154.7 x 78.1 x 8.4 មីលីម៉ែត្រ និងទម្ងន់ 164 ក្រាម។

1

Final 1000x150 copyCambo Report1000px x 150px

ត្រកូល X នេះមិនមែនជាកំពូលស្មាតហ្វូនរបស់ LG នោះទេ វាមិនផ្ដោត សំខាន់ទៅលើ កម្លាំងម៉ាស៊ីនឡើយ ផ្ទុយទៅវិញ វាផ្ដោតសំខាន់ ទៅលើកម្លាំងថ្ម ឯណោះទេ ដោយ LG បានបំពាក់ កម្លាំងថ្ម ដល់ទៅ 4500mAh នៅលើ X Power2 នេះ ធ្វើឲ្យវាអាច នៅជាមួយ ម្ចាស់របស់វា បានយូរ មែនទែន ដែលការប្រើប្រាស់ ទូទៅគឺបាន ដល់ទៅ 26 សម្រាប់ការ និយាយទូរស័ព្ទ បានដល់ 18 ម៉ោង សម្រាប់ទស្សនា វីដេអូ និងដល់ 9 ម៉ោង សម្រាប់ការលេង អ៊ីនធឺណែត។ ថ្មធំគឺអស្ចារ្យ តែក៏ត្រូវអរគុណ ទៅដល់ បន្ទះឈីប MediaTek លេខ MT6750 ផងដែរ ជាប្រភេទ Octa-core មាន CPU ដល់ទៅ 8 គ្រាប់ រត់នៅក្នុងល្បឿន 1.5GHz អមមក ជាមួយ RAM 2GB និងអង្គផ្ទុក ទិន្នន័យ 16GB ហើយអាចបន្ថែម មេម៉ូរីកាតពី ខាងក្រៅបាន 128GB ទៀតផង។

2

តួខ្លួនរបស់ X ស៊េរីនេះគឺស្រោបឡើងដោយជ័រស្វិតទាំងអស់ ហើយមកដល់ ពាក់កណ្ដាលឆ្នាំ 2017 នេះរូបរាង រចនាបថបែបនេះ គឺសាមញ្ញ ទៅហើយ ពុំមានអ្វីប្លែក នោះទេ ដោយប៊ូតុង Power នៅផ្នែកខាងស្ដាំ និងខាងឆ្វេង ជាប៊ូតុងសម្លេង និងខាងក្រោម គឺជារន្ធ Micro USB ពុំទាន់ លោតដល់ USB ប្រភេទ C នៅឡើយទេ។ លក្ខណៈសម្បត្តិ ពិសេសមួយ ផ្សេងទៀតនោះ គឺកាមេរ៉ា ដែលខាងមុខ មានទំហំ 5 មេហ្គាភិចសែល អមមក ជាមួយភ្លើង LED មួយគ្រាប់ សម្រាប់ជំនួយ ទៅដល់ការថត រូបពេលយប់ ក៏ដូចជាធ្វើឲ្យ ស្បែកមុខស ទៀតផង។ ខាងក្រោយជា កាមេរ៉ាទំហំ 13 មេហ្គាភិចសែល មានមុខងារ Zero Shutter Lag អមមក ជាមួយភ្លើង LED អាចថតវីដេអូ បានកម្រិត FullHD ប៉ុណ្ណោះ។

សរុបមក X Power2 របស់ LG មួយនេះមិនមែនជា កំពូលស្មាតហ្វូន មានកម្លាំងខ្លាំង នោះទេ តែវាពិតជាពិសេស សម្រាប់ឲ្យតម្លៃ ទៅដល់ កម្លាំងថ្ម ហើយក៏អស្ចារ្យ សម្រាប់អ្នកចង់ បានស្មាតហ្វូន កាន់ថ្មបានយូរ ដោយមិន ខ្វល់ខ្វាយច្រើន ទៅលើ កម្លាំងម៉ាស៊ីន។ ម្យ៉ាងកាមេរ៉ា របស់វាក៏មាន សមត្ថភាពគួរសម ផងដែរ អាចឲ្យយើង ថតរូប Selfie ក៏ដូចជាថតរូប ខាងក្រោយ និងវីដេអូបាន ច្បាស់គួរសម អាចទទួល យកបាន ផងដែរ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Por
  • 11:38 AM, 10 May
  • ប្រភព: Slash Gear
  • Tag: ទូរស័ព្ទ