ទំព័រដើម    >    ទូរស័ព្ទ    >    ព័ត៌មាន    >    iPhone 8 ត្រៀម​ខ្លួន​ទទួល​នូវឈីប​ A11 ដែល​កា​ន់តែ​ខ្លាំង​ហើយ​តូច​ជា​ងមុន​ទៅ​ទៀត!

iPhone 8 ត្រៀម​ខ្លួន​ទទួល​នូវឈីប​ A11 ដែល​កា​ន់តែ​ខ្លាំង​ហើយ​តូច​ជា​ងមុន​ទៅ​ទៀត!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

iPhone នៅឆ្នាំនេះ​នឹង​ផ្លោះ​មួយ​ជំនាន់ ពោល​គឺ​​នឹង​គ្មាន iPhone 7S និង iPhone 7S Plus នោះទេ។ ដូច្នេះ iPhone 8 នឹ​ង​ចូល​ខ្លួន​មក​ជំនួស ហើយវា​នឹងមានកំណែប្រែ ជាច្រើនហើយក្នុងនោះ មុខងារថ្មីៗ​កម្លាំង​ម៉ាស៊ីន​កាន់​តែ ខ្លាំងពិសេសគឺអេក្រង់ អាចនឹងលោតទៅ កម្រិតខ្ពស់ជាងមុនផង ។ ទោះជាវាគ្រាន់​តែ​​ជា​​ការ​ប៉ាន់​ស្មានក្តីប៉ុន្តែ បើ iPhone ប្រើ​អេក្រង់ OLED នោះ​រឿង​អី​ថា​វា​នៅតែ FHD 1080p ទៀតនោះ កាន់តែពីសេសនោះឈីប របស់ iPhone 8 ក៏កាន់តែខ្លាំងមិនធម្មតាដែរ ។

Cover

Final 1000x150 copyCambo Report1000px x 150px

តាមសារពត៌មានពីប្រទេសចិន បានលើកឡើងថាសម្រាប់ ស្មាតហ្វូនកំពូលរបស់ Apple ជំនាន់ក្រោយ​នេះ​នឹង​ដើរ​ដោយឈីប A11 ។ ឈីប​ថ្មីនេះវាមិនកាន់តែ ខ្លាំងពិសេសវាត្រូវបានផលិត មក​ជាមួយ​នឹង​បច្ចេកវិទ្យា​ 10nm Process ខណៈដែលឈីប A10 វាផលិតដោយ បច្ចេកវិទ្យា 16nm Process ។ A11 ឈីប​វា​ត្រូវបានគេបង្ហើបថា វាមិនត្រឹមតែខ្លាំងជាងមុន ប៉ុណ្ណោះទេវាថែមទាំងស៊ីថ្មកាន់ តែតិចផងដែរ។ ទោះ​ជា​យ៉ាង​ណា​ពត៌មាន ពីវាហាក់នៅស្រពិចស្រពិល​ច្រើន ជាក់ស្តែងយើងនៅមិនទាន់ ប្រាកដថាវានឹង​ដោយ​មានបំពាក់បច្ចេកវិទ្យា Fusion ដូចមុន ឫយ៉ាងណាទេ។

សម្រាប់ពេលនេះយើងគ្រាន់ តែអាចប៉ាន់ស្មានបានថា iPhone 8 ពិតអាចមានកម្លាំងម៉ាស៊ីន កាន់តែខ្លាំង​ជាង​មុន។ មិនត្រឹមតែប៉ុណ្ណោះឈីបថ្មីនេះ ប្រហែលអាចគាំទ្របច្ចេកវិទ្យា ថ្មីៗពិសេសជាងមុនដែល អាច​និយាយ​បានថាប្រាកដជា ធ្វើឱ្យអ្នកគាំទ្រ iOS ពេញចិត្តជាក់ជាមិនខាន។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Panhabot
  • 3:37 PM, 09 May
  • ប្រភព: MacX
  • Tag: ទូរស័ព្ទ