ទំព័រដើម    >    ទូរស័ព្ទ    >    ព័ត៌មាន    >    Snapdragon 630 និង 660 ចេញ​ជា​ផ្លូវ​ការ​ហើយ! ធ្វើ​ឲ្យ​ទូរស័ព្ទ​កាន់​ថ្ម​បាន​យូរ និង​ប្រើ​អ៊ីនធឺណែត​បានលឿន

Snapdragon 630 និង 660 ចេញ​ជា​ផ្លូវ​ការ​ហើយ! ធ្វើ​ឲ្យ​ទូរស័ព្ទ​កាន់​ថ្ម​បាន​យូរ និង​ប្រើ​អ៊ីនធឺណែត​បានលឿន

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ក្រុមហ៊ុន Qualcomm មិនមែនមានត្រឹមតែកំពូលឈីបនោះទេ សម្រាប់ពាក់ កណ្ដាលឆ្នាំ 2017 នេះក្រុមហ៊ុនផលិត ឈីបអាមេរិក មួយនេះ បានប្រកាសចេញ ឈីបធុនកណ្ដាល ចំនួនពីរផ្សេង ទៀតគឺ Snapdragon 630 និង 660 ដែលវាគឺជា កំណែ Update ថ្មីចេញមុខជំនួស Snapdragon 625 និង 652 ជាមួយនឹងការ កែសម្រួល បច្ចេកទេសឲ្យ វាកាន់តែខ្លាំង និងប្រើជាង ជំនាន់មុន​។

A Qualcomm sign is pictured at one of its many campus buildings in San Diego

Final 1000x150 copyCambo Report1000px x 150px

Snapdragon 630 និង 660 គឺជាឈីប SoC មានទំហំ 14 ណាណូម៉ែត្រ ដែលអាច Support RAM បាន ដល់ទំហំ 8GB ជាប្រភេទឈីប Octa-Core មាន CPU ចំនួន 8 គ្រាប់ និងមាន GPU ជាប្រភេទ Adreno 512 ចំនែកឯ Snapdragon 630 មានល្បឿនយឺត ជាងមាន GPU ជាប្រភេទ 508 ដោយ CPU ទាំងពីរ អាចជួយកាត់បន្ថយ ការស៊ីថ្មបាន ច្រើនជាង ធ្វើឲ្យការ ប្រើប្រាស់ជាមួយ ទូរស័ព្ទបានកាន់ តែយូរ ពិសេសបង្កើន សមត្ថភាព ជាមួយល្បឿន WiFi និងល្បឿន Modem LTE អ៊ីនធឺណែត ដែលមានបំពាក់ នៅលើ Snapdragon 820។

2

ឈីបថ្មីទាំងពីរនេះមានបំពាក់មកជាមួយមុខងារ Bluetooth 5.0 រួចជាស្រេច ពិសេសមាន មុខងារសាកថ្ម Quick Charge 4.0 ថ្មីទៀតផង ធ្វើឲ្យការសាកថ្ម បានកាន់តែរហ័ស ជាមួយនឹង ដុំសាក ដែល Support។ ថ្ងៃនេះ Snapdragon 660 ចាប់ផ្ដើម Ship ទៅរោងចក្រ ដែលបានកុម្ម៉ង់ ទិញហើយ ចំនែក Snapdragon 630 នឹងចាប់ផ្ដើម Ship នៅខែក្រោយនេះ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Por
  • 11:54 AM, 09 May
  • ប្រភព: The Verge
  • Tag: ទូរស័ព្ទ