ទំព័រដើម    >    ទូរស័ព្ទ    >    ព័ត៌មាន    >    S8 និង S8+ ប្រើ​ឈីប Snapdragon 835 ភ្ជាប់​ជាមួយ​អង្គ​ផ្ទុក​ទិន្នន័យ UFS 2.0 មិន​មែន 2.1! តើ​អ្នក​គួរ​បារម្មណ៍​ឬទេ?

S8 និង S8+ ប្រើ​ឈីប Snapdragon 835 ភ្ជាប់​ជាមួយ​អង្គ​ផ្ទុក​ទិន្នន័យ UFS 2.0 មិន​មែន 2.1! តើ​អ្នក​គួរ​បារម្មណ៍​ឬទេ?

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

Galaxy S8 និង S8+ គឺជាកំពូលស្មាតហ្វូន​ កំពុងមានមុខមានមាត់ខ្លាំង នៅក្នុងទីផ្សារ បច្ចុប្បន្នទាំង អន្តរជាតិ និងជាតិ ព្រោះវាជា ទូរស័ព្ទឆ្លាត ដែលមានចំនុច លេចធ្លោច្រើន ដែលកំពូល ស្មាតហ្វូនមួយចំនួន ផ្សេងទៀត ជាដៃគូប្រកួតប្រជែង ពុំទាន់អាច ធ្វើដូចបាន។ ខ្ញុំដឹងថា មានមនុស្សជាច្រើន ចូលចិត្ត S8 និង S8+ រួមទាំងខ្ញុំ ផងដែរ ទាំងរូបរាង រចនាបថ ល្បឿន អេក្រង់ អាវក្រោះ កាមេរ៉ាមុខក្រោយ បច្ចេកវិទ្យា គឺកប់ហើយ ចុះអង្គផ្ទុកទិន្នន័យ ជាប្រភេទឈីប UFS 2.0 និង 2.1 ដែលបំពាក់ នៅលើ S8 និង S8+ ដែលប្រើប្រាស់ ឈីប CPU ខុសគ្នា ដោយមួយជា Snapdragon 835 និង Exynos 8895 គឺជាអ្វី ដែលអ្នកត្រូវ បារម្មណ៍ឬទេ?

1

Final 1000x150 copyCambo Report1000px x 150px

ទាំង Galaxy S8 និង S8+ ត្រូវបានបំពាក់មកជាមួយឈីប មេម៉ូរី UFS 2.1 ទាំងអស់ តែប្រភព ពត៌មានចុងក្រោយ បានចេញផ្សាយ ឲ្យដឹងថា S8 និង S8+ ប្រើប្រាស់ឈីប Snapdragon ជាច្រើនគ្រឿង បានបំពាក់ មកជាមួយ UFS 2.0 មិនមែន 2.1 ដូច S8 និង S8+ ប្រើឈីប Exynos នោះទេ! តើនេះមកពី Samsung ឬ? ហើយវាបះពាល់ ខ្លាំងឬទេ សម្រាប់ល្បឿន ប្រើប្រាស់ ប្រចាំថ្ងៃ? យោងតាម ការធ្វើតេស្ដ ពីអ្នកជំនាញ ពីគេហទំព័រ XDA Developers បានប្រាប់ឲ្យ ដឹងថា UFS 2.0 មិនខុសគ្នា ខ្លាំង UFS 2.1 ឡើយ! ជាការ ពិតណាស់ ល្បឿនរបស់វា លឿនជាង UFS 2.0 តែសម្រាប់ការ ប្រើប្រាស់ទូទៅ ប្រចាំថ្ងៃ របស់អ្នក ប្រើប្រាស់គឺមិន ប៉ះពាល់ ដល់ល្បឿន និងបទពិសោធន៍ នៃការប្រើប្រាស់ ស្មាតហ្វូន ទាំងមូល នោះទេ!

2

យ៉ាងណាក៏ដោយ ជុំវិញមូលហេតុ Samsung ដាក់មេម៉ូរីពពួក UFS 2.0 ជំនួស 2.1 ជំនាន់ថ្មីនេះ យើងក៏មិនច្បាស់ ដូចគ្នា អាចនិយាយ បានថា អាចមក ពីចំនុច UFS 2.1 មានកំណត់ មិនអាច ផ្គត់ផ្គង់ទៅដល់ ចំនួន ផលិតរបស់ S8 និង S8+ បាន ព្រោះបច្ចុប្បន្នវា លក់ដាច់ ខ្លាំងមែនទែន។ សរុបមក ទោះបី ប្រិយមិត្ត ប្រើប្រាស់ S8 និង S8+ ដែលមានមេម៉ូរី ឬអង្គផ្ទុកទិន្នន័យ ជាប្រភេទ UFS 2.0 ឬ 2.1 នោះ គឺវាមានល្បឿន ខុសគ្នា បន្តិចតែប៉ុណ្ណោះ មិនប៉ះពាល់ ទៅដល់ការ ប្រើប្រាស់ឡើយ! ដូច្នេះពុំចាំបាច់ បារម្មណ៍ ថាល្បឿនម៉ាស៊ីន និងមានបញ្ហា ធ្លាក់ចុះឡើយ!

ទស្សនាវីដេអូខាងក្រោម ដើម្បីដឹងថា តើ S8 និង S8+ របស់អ្នកប្រើប្រភេទផ្ទុក UFS 2.1 ឬ UFS 2.0៖

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Por
  • 11:25 AM, 09 May
  • ប្រភព: Phone Arena
  • Tag: ទូរស័ព្ទ