ទំព័រដើម    >    ភាពយន្ត    >    ព័ត៌មាន    >    Guardians of the Galaxy Vol.2 ឈរ​លើ​តារាង​កំពូល​ក្នុង​តារាង Box Office ប្រចាំ​សប្តាហ៍​នេះ!

Guardians of the Galaxy Vol.2 ឈរ​លើ​តារាង​កំពូល​ក្នុង​តារាង Box Office ប្រចាំ​សប្តាហ៍​នេះ!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

នៅក្នុងសប្តាហ៍នេះ មានរឿងទើបចាក់បញ្ចាំងមួយចំនួនដែរ នៅសប្តាហ៍ដំបូង តែអាចឈរតំណែង កំពូលនៅក្នុង តារាង Box Office មានតែ 1 រឿងប៉ុណ្ណោះ គឺខ្សែភាពយន្ត Guardians of the Galaxy Vol.2 ជាប្រភេទ វិទ្យាសាស្រ្តប្រឌិត ហើយជាភាគទី 2 ផងដែរ ដោយក្នុង ភាគនេះ រៀបរាប់ពី ការតាមចាប់ ខ្លួនក្រុម Guardians ដោយសារតែ Rocket លួចនូវ វត្ថុមួយដែល Peter Quill ការពារ ដូចនេះ ហើយវត្ថុនោះ ជារបស់ The Sovereign ទើបបាន ធ្វើឲ្យពួកគេ តាមយក មកវិញ ហើយក្រុម Guardians ព្យាយាមរត់គេច និងមានអាថ៌កំបាំង មួយទាក់ទងនឹង Avenger Infinity war ក៏លេចចេញ ខ្លះៗ ក្នុងរឿងនេះ ផងដែរ។

cover

Final 1000x150 copyCambo Report1000px x 150px

បន្ទាប់ជាប់ចំណាត់ថ្នាក់លេខ 2 គឺខ្សែភាពយន្ត The Fate of the Furious ជាប្រភេទរឿង ដែលឆ្លុះបញ្ចាំង ពីឧក្រិដ្ឋកម្ម ដែលមានលាយ ឡំមនោសញ្ចេតនា ជ្រាលជ្រៅ រវាងសមាជិក មួយក្រុម ដែលដឹកនាំ ដោយ Dom តែក្នុងវគ្គនេះ គេត្រូវក្បត់ក្រុម ដោយសារតែ មូលហេតុមួយ គឺការពារកូនប្រុស គាត់ពីការ គំរាមគំហែង ពីឧក្រិដ្ឋជន ម្នាក់ឈ្មោះ Cipher ដែលចង់ឲ្យគាត់ ប្រមូលនូវឧបករណ៍ ដែលអាចបញ្ជា គ្រាប់ម៉ូស៊ីល នុយក្លេអ៊ែបំផ្លាញ ពិភពលោក។

នេះជាសាច់រឿង ត្រួសៗ ដែលយើង ទទួលបាន និងចំណាត់ថ្នាក់លេខ 3 គឺខ្សែភាពយន្ត The Boss Baby ជាប្រភេទរឿង គំនូរជីវចល បែបកំប្លែងសើច ដែលមានកូនង៉ែត ម្នាក់ ដែលឆ្លាត លើសពីក្មេង ដទៃទៀត​ ចូលចិត្ត គ្រប់គ្រង និងបញ្ជាទៅលើ ក្មេងៗ ​ឯទៀត ហើយគេ តែងធ្វើឲ្យ ចាស់ៗ ស្រលាញ់។ 

ខាងក្រោមជាតារាង Box Office ដែលយើងបានជ្រើសរើស ខ្សែភាពយន្តចំនួន 10 ដែលរកប្រាក់ ចំណូលបាន ច្រើនជាងគេ នាសប្តាហ៍នេះ ៖

  1. Guardians of the Galaxy Vol.2

ចាក់បញ្ចាំងនាសប្តាហ៍ទី 1 បានប្រាក់ចំនូល 145 លានដុល្លារ និងសរុប 145 លានដុល្លារ សម្រាប់សប្តាហ៍នេះ។

1

  1. The Fate of The Furious

ចាក់បញ្ចាំងនាសប្តាហ៍ទី 4 បានប្រាក់ចំនូល 8 លានដុល្លារ និងសរុប 207 លានដុល្លារ សម្រាប់សប្តាហ៍នេះ។

2

  1. The Boss Baby

ចាក់បញ្ចាំងនាសប្តាហ៍ទី 6 បានប្រាក់ចំនូល 6 លានដុល្លារ និងសរុប 156 លានដុល្លារ សម្រាប់សប្តាហ៍នេះ។

3

  1. How to be a Latin Lover

ចាក់បញ្ចាំងនាសប្តាហ៍ទី 2 បានប្រាក់ចំនូល 5 លានដុល្លារ និងសរុប 20 លានដុល្លារ សម្រាប់សប្តាហ៍នេះ។

4

  1. Beauty and the Beast

ចាក់បញ្ចាំងនាសប្តាហ៍ទី 8 បានប្រាក់ចំនូល 4 លានដុល្លារ និងសរុប 487 លានដុល្លារ សម្រាប់សប្តាហ៍នេះ។

5 

  1. The Cirlcle

ចាក់បញ្ចាំងនាសប្តាហ៍ទី 2 បានប្រាក់ចំនូល 4 លានដុល្លារ និងសរុប 15 លានដុល្លារ សម្រាប់សប្តាហ៍នេះ។

6 

  1. Baahubali 2: The Conclusion

ចាក់បញ្ចាំងនាសប្តាហ៍ទី 2 បានប្រាក់ចំនូល 3 លានដុល្លារ និងសរុប 16 លានដុល្លារ សម្រាប់សប្តាហ៍នេះ។

7

  1. Gifted

ចាក់បញ្ចាំងនាសប្តាហ៍ទី 5 បានប្រាក់ចំនូល 2 លានដុល្លារ និងសរុប 19 លានដុល្លារ សម្រាប់សប្តាហ៍នេះ។

8 

  1. Going in Style

ចាក់បញ្ចាំងនាសប្តាហ៍ទី 5 បានប្រាក់ចំនូល 1.9 លានដុល្លារ និងសរុប 40 លានដុល្លារ សម្រាប់សប្តាហ៍នេះ។

9

  1. Smurfs: The Lost Village

ចាក់បញ្ចាំងនាសប្តាហ៍ទី 5 បានប្រាក់ចំនូល 1.8 លានដុល្លារ និងសរុប 40 លានដុល្លារ សម្រាប់សប្តាហ៍នេះ។

10

ខ្សែភាពយន្ត ដែលរកប្រាក់ចំណូលបានច្រើនជាងគេក្នុងសប្តាហ៍នេះ គឺ Guardians of the Galaxy Vol.2 ហើយខ្សែភាពយន្ត នេះ មានចាក់ បញ្ចាំងនៅក្នុង ប្រទេសយើងហើយ ដូចនេះប្រសិន បើអ្នកចាប់ អារម្មណ៍អាច រកទស្សនាបាន នៅតាម រោងភាពយន្ត ដែលនៅជិត ផ្ទះអ្នក បំផុតបាន។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Hong
  • 8:23 AM, 09 May
  • ប្រភព: IMDB
  • Tag: ភាពយន្ត