ទំព័រដើម    >    Accessories    >    ព័ត៌មាន    >    MSI GTX 1080Ti ប្រើ​ទឹក ជំនួស​ខ្សល់​ចេញ​ជា​ផ្លូវ​ការ​ហើយ!

MSI GTX 1080Ti ប្រើ​ទឹក ជំនួស​ខ្សល់​ចេញ​ជា​ផ្លូវ​ការ​ហើយ!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

GPU ភាគច្រើន ហើយច្រើនម៉ាកជា​ទូទៅ​ប្រើប្រាស់​កង្ហារ 1 2 ហើយ​ខ្លះ​លោត​ដល់ 5 ក៏​មាន​ដែរ សម្រាប់​បន្ថយ​កម្ដៅបន្ទះឈីបជាច្រើន ដែលជាប់នៅលើ Board របស់ GPU តាមរយៈខ្យល់ត្រជាក់។ មួយ​វិញ​ទៀត សម្រាប់ GPU ខ្លាំង ក៏មានម៉ូឌែល ដែលបំពាក់មកជាមួយនឹងធុងទឹកត្រជាក់ផងដែរ ដែលវា​កាន់​តែ​ឡូយ និងកាន់តែមានភាពជឿជាក់ក្នុងការប្រើប្រាស់ ព្រោះទឹកក្នុងបំពងទឹក រត់ទៅវិញទៅមក ដើម្បីកាត់​បន្ថយ​កម្ដៅបានរហ័ស និងប្រសើរជាង។ ក្នុងនោះ MSI ក៏មាន GPU ជំនាន់ចុងក្រោយគេគឺ GeForce GTX 1080Ti ជាប្រភេទ GPU ប្រើប្រាស់ធុងទឹកត្រជាក់ផងដែរ ដែលវាត្រូវបានដាក់ឈ្មោះឲ្យថា SEA Hawk។

1

Final 1000x150 copyCambo Report1000px x 150px

GTX 1080Ti SEA Hawk ប្រើប្រាស់កង្ហារ ធុងទឹកត្រជាក់របស់ក្រុមហ៊ុន Corsair មានសមត្ថភាព​ពិសេស​ក្នុង​ការកាត់បន្ថយកម្ដៅចេញពីបន្ទះឈីបរបស់ nVIDIA និងបណ្ដាឈីបឡើងកម្ដៅផ្សេងៗទៀត​នៅ​ជុំវិញ ដែលវាអនុញ្ញាតឲ្យទឹករត់ត្របាញ់ចំចំនុចកម្ដៅ ធ្វើឲ្យ GPU រត់បានស្រួល តាមរយៈការបះគ្នា​ទៅ​នឹង​ដែកត្រជាក់បង្កប់ដោយទឹក។ ជាងនេះទៅទៀត MSI GeForce GTX 1080Ti ស៊េរី SEA Hawk មាន​ទឹកដូចក្រាហ្វិចកាត 1080Ti ផ្សេងៗដែរ តែវាមានបណ្ដោយខ្លីជាងបន្តិច ធ្វើឲ្យយើងងាយ​ស្រួល​ដាក់​បញ្ចូល​ទៅក្នុង Case ទោះបី Case រាងតូចក្ដី។

2

SEA Hawk នេះក៏បានបំពាក់មកជាមួយនឹងមុខងារចំនួន 3 សម្រាប់ឲ្យច្ចាស់វាឆ្ងាញ់ដៃផងដែរ ដែលរាល់ Mode នីមួយៗ GPU នឹងធ្វើការផ្លាស់ប្ដូរកម្លាំងដូចខាងក្រោម៖

  • OC Mode ល្បឿន Clock រត់ខ្ពស់បំផុត 1708MHz អាច Boost ឡើងទៅ 1874MHz
  • Gaming Mode ល្បឿន Clock រត់ខ្ពស់បំផុត 1683MHz អាច Boost លើង 1822MHz
  • Silent Mode ល្បឿន Clock រត់ខ្ពស់បំផុត 1607MHz អាច Boost លើង 1733MHz

ការជ្រើសរើស Mode ទាំង 3 ប្រភេទនេះ គឺវាផ្ដល់ភាពងាយស្រួលទៅដល់ការប្រើ​ជាក់ស្ដែងរបស់​អតិថិជន​របស់ MSI ទាំងអស់ ព្រោះអ្នកមិនត្រឹមតែសន្សំសំចៃអគ្គីសនីនោះទេ ថែមទាំងអាចទទួល​បាន​កម្លាំង​ខ្សោយ ឬខ្លាំងចេញពី GPU ទំហំ 11GB នេះទៀតផង អាចឡើងចុះបានគ្រប់ពេលវេលាទៅតាម​ការ​កំណត់ និងចង់បាន ល្អ និងលឿនជាងពពួក Reference កាតចេញពី nVIDIA ផ្ទាល់។

3

បច្ចុប្បន្ន MSI នៅមិនទាន់ប្រកាសថា GTX 1080Ti SEA Hawk នេះនឹងមានតម្លៃប៉ុន្មាន ហើយ​អាច​ស្វែង​​រកទិញតាមទីផ្សារនៅថ្ងៃ ឬខែណានោះទេ ដឹងតែត្រៀមចេញឆាប់ៗខាងមុខនេះ តែតាមការវាយតម្លៃ​ពី​អ្នក​ជំនាញទីផ្សារ ប្រាប់ថាតម្លៃរបស់វាអាចនឹងឡើងទៅក្បែរ 760$ ឬក្រោម 800$។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Por
  • 4:39 PM, 08 May
  • ប្រភព: Techpowerup
  • Tag: Accessories