ទំព័រដើម    >    Accessories    >    ព័ត៌មាន    >    សម្រាប់​អ្នក​មិន​ស្រលាញ់ AirPods អាច​ងាក​មក​រក BeatsX វិញ ជាមួយ​នឹង​តម្លៃ​ទាបជាង!

សម្រាប់​អ្នក​មិន​ស្រលាញ់ AirPods អាច​ងាក​មក​រក BeatsX វិញ ជាមួយ​នឹង​តម្លៃ​ទាបជាង!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ស្របពេលដែល Apple ធ្វើការប្រកាសចេញ iPhone 7 និង 7 Plus កាលពីឆ្នាំទៅ ពេលនោះ គឺជាពេលដែល Apple ធ្វើការលុបបំបាត់ រន្ធដោតកាស 3.5mm ដោយប្ដូរ ទៅប្រើប្រាស់រន្ធ Lightning ជំនួសវិញ។ ហើយ Apple ក៏បានបញ្ចេញ កាសប៊្លូធូស អត់ខ្សែគឺ AirPods សម្រាប់អ្នក ប្រើប្រាស់ ផងដែរ ប៉ុន្ដែតម្លៃរបស់វា គឺពិតជា រាងខ្ពស់បន្ដិចហើយ គឺ 159$ ឯណោះ ហើយពេលមក ដល់ទីផ្សារ ស្រុកខ្មែរតម្លៃ របស់វា គឺជាង 200$ ឯណោះ។ យ៉ាងណាមិញ Apple ក៏បានបញ្ចេញ កាសមួយស៊េរីទៀត ដែលមានតម្លៃ ទាបជាង AirPods នេះ 10$ គឺកាស BeatsX Earphones។

Apple-AirPods

Final 1000x150 copyCambo Report1000px x 150px

BeatsX នេះទទួលបានការចាប់អារម្មណ៍ច្រើនដែរ ព្រោះធ្វើវា ផលិតឡើងក្រោម យីហោ Beats ដ៏ពេញនិយម វាត្រូវបានរចនា មកខុសពី AirPods ដោយវាឌីហ្សាញ មកមាន ខ្សែវែង ដែលអាចពាក់ ជាប់នឹងក បានដូចទៅនឹង កាសស៊េរី Level របស់ Samsung ដែរ ដូចនេះវាផ្ដល់ ភាពងាយស្រួល ក្នុងពេល យកតាមខ្លួន និងមិនងាយ បាត់ឡើយ ព្រោះយើង អាចពាក់វា ជាប់ទៅ នឹងកបាន។

beats_by_dr_dre_mlye2ll_a_beatsx_earphones_black_1280784

ចំពោះកាស BeatsX នេះមានដាក់លក់ នៅលើទីផ្សារ ប្រទេសយើង មួយរយៈដែរ ហើយ ជាមួយនឹង តម្លៃ 179$ មិនសូវជាថ្លៃ ខ្លាំងដូច ទៅនឹង AirPods ឡើយ។ សម្រាប់អ្នក ដែលចូលចិត្ត ប្រើប្រាស់ កាសប៊្លូធូស និងស្រលាញ់ យីហោម៉ាក Beats នេះ អាចស្វែងរកជាវ កាសនេះបាន នៅតាមបណ្ដា ហាងលក់ ទូរស័ព្ទដៃ សុខលី និងគួងអ៊ី បាន។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Nara
  • 1:45 PM, 05 May
  • ប្រភព: ខេមបូរីផត
  • Tag: Accessories