ទំព័រដើម    >    កុំព្យូទ័រ    >    ព័ត៌មាន    >    នេះ​គឺជា Monitor ដែល​អ្នក​ឌីហ្សាញ គូរ​ប្លង់ កាត់​ត​វីដេអូ ឬ Muti-Media ចង់​បាន! ទើប​នឹង​ចេញ​ក្ដៅៗ

នេះ​គឺជា Monitor ដែល​អ្នក​ឌីហ្សាញ គូរ​ប្លង់ កាត់​ត​វីដេអូ ឬ Muti-Media ចង់​បាន! ទើប​នឹង​ចេញ​ក្ដៅៗ

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

កាលពីសប្ដាហ៍មុន Acer បានប្រកាស​ចេញផ​លិត​ផល Predator ជំនាន់​ថ្មីរបស់​ខ្លួន​ជាច្រើន ដែល​សុទ្ធ​សឹង​ជា​ផលិតផល​លេង​ហ្គេម​រួម​មាន​ទាំង ម៉ូនីទ័រ កុំព្យូទ័រយួរ​ដៃ​សម្រាប់​លេងហ្គម ហើយក៏បញ្ចេញម៉ាក Acer ផង​ដែរ ដែលជាកុំព្យូទ័រកូនកាត់ និងកុំព្យូទ័រយួរដៃសម្រាប់ប្រើការទូទៅផងដែរ។ សម្រាប់សប្ដាហ៍​នេះវិញ Acer បានបញ្ចេញផលិតផលថ្មីមួយទៀតរបស់ខ្លួន ដែលវាគឺជាម៉ូនីទ័រសម្រាប់អ្នកឌីហ្សាញ កាត់ត​វីដេអូ រូបភាព គូរប្លង់ ក៏ដូចជាពពួក Multi-Media ជាដើម។

1 2

Final 1000x150 copyCambo Report1000px x 150px

ម៉ូនីទ័រនោះមានឈ្មោះថា ProDesigner BM320 វាមិនមែនជាកុំព្យូទ័រល្អសម្រាប់លេងហ្គេមនោះទេ តែ​យើង​ក៏​អាចប្រើប្រាស់យកទៅលេងហ្គេមបានដែរ គ្រាន់តែសម្ថភាពរបស់វាមិនខ្លាំងដូចខ្សែស្រឡាយ Predator ឡើយ។ ផ្ទុយទៅវិញ BM320 នេះ វាល្អបំផុតដូចខ្ញុំបានរៀបរាប់ខាងលើ ព្រោះថាវាមាន​ទំហំ​អេក្រង់​ដល់ទៅ 32 អ៊ីញ​ ជាមួយនឹងសមត្ថភាពបង្ហាញរូបភាពបានដល់កម្រិត 4K ឯណោះ ថែមទាំងមាន Adobe RGB ដល់ទៅ 100% និង SRGB 100% ដូចគ្នា ធ្វើឲ្យវាបង្ហាញរូបភាពបានដិតពណ៌ ច្បាស់ និង​ពណ៌បែបធម្មជាតិតែម្ដង។

3

Acer ក៏បានបំពាក់ 10-bit color depth លើម៉ូនីទ័រនេះដែរ ធ្វើឲ្យ ProDesigner នេះអាចបង្ហាញពណ៌​ដល់​ទៅ 1.07 ពាន់លានឯណោះ នៅលើផ្ទៃអេក្រង់បែប PIS ដែលមានគែមតិចបំផុតនៅខាងលើ និង​សងខាង ពិតជាស្រស់ស្អាត និងពេញចិត្តមនុស្សសម័យថ្មី ជាអេក្រង់បែប Wide-screen ងាយស្រួល​ប្រើប្រាស់ ថែមទាំងអាចកាច់បាន 90 ឌឺក្រេទៀតផង ងាយស្រួលក្នុងការឌីហ្សាញ ឬគូរប្លង់បែប Portrait ជាដើម។

4

សម្រាប់ប្រិយមិត្តដែលកំពុងរៀន ឬធ្វើការផ្នែកឌីហ្សាញ គូរប្លង់ កាត់តវីដេអូ ឬរូបភាព ហើយកំពុងស្វែង​រក​ម៉ូនីទ័រ មានទំហំអេក្រង់ធំ អាចផ្គត់ផ្គង់ពណ៌បានត្រឹមត្រូវដិត និងច្បាស់នោះ Acer មួយនេះ​គឺ​ជា​ជម្រើស​មួយ ដែល​អ្នកអាចយកមកគិតពិចារណាបាន ថាតើគួរទិញវា ឬមិនគួរទិញ? សម្រាប់តម្លៃ​ក្នុង​ទីផ្សារ​អន្តរជាតិ​ឃើញថា ProDesigner BM320 មានតម្លៃ 1299$ ដូច្នេះបើអ្នកកម្មង់ទិញតាម Online អាច​នឹង​លោត​ដល់​ជាង 1400$ តែអ្វីដែលអ្នកនឹងទទួលបានមកវិញគឺម៉ូនីទ័រអេក្រង់ធំ ងាចកាច់បាន 90 ឌឺក្រេ ងាយ​ស្រួលដល់ការងារ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Por
  • 12:57 PM, 05 May
  • ប្រភព: SlashGear
  • Tag: កុំព្យូទ័រ