ទំព័រដើម    >    កុំព្យូទ័រ    >    ព័ត៌មាន    >    ក្រុមហ៊ុន Microsoft ប្រកាស​ចេញ Windows ថ្មី សម្រាប់​អ្នក​ប្រើ​ប្រាស់​ធុនមធ្យម

ក្រុមហ៊ុន Microsoft ប្រកាស​ចេញ Windows ថ្មី សម្រាប់​អ្នក​ប្រើ​ប្រាស់​ធុនមធ្យម

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ប្រិយមិត្តទាំងអស់គ្នាប្រហែលជាដឹងហើយ ថា Windows ដែលពួកយើង ប្រើប្រាស់រាល់ ថ្ងៃនៅលើ កុំព្យូទ័រ សុទ្ធតែ Windows របស់ Microsoft។ Microsoft តែងតែវិវត្ត ពីមួយជំនាន់ ទៅមួយជំនាន់​ នៃ Windows របស់ខ្លួន រហូតមកដល់ Windows 10 នេះឯង ដែល Windows 10 នេះ ទទួលបានជោគជ័យ យ៉ាងខ្លាំង ជាង Windows 8។

cover

Final 1000x150 copyCambo Report1000px x 150px

ដោយហេតុ តែ Windows 10 នេះទទួលជោគជ័យ ទើបថ្មីៗ នេះផងដែរ ក្រុមហ៊ុន Microsoft ប្រកាសចេញ Windows 10 កូនកាត់ស៊េរីថ្មី សម្រាប់អ្នកប្រើប្រាស់ ធុនមធ្យម។ សម្រាប់ Windows 10 ស៊េរីថ្មីនោះ មានឈ្មោះជា ផ្លូវការថា Windows 10 S។ Windows 10 S នេះ Microsoft បង្កើតឡើង សម្រាប់ កុំព្យូទ័រ ធុនមធ្យម ដែលវាអាច ជួយក្នុងការ បើកកុំព្យូទ័រ របស់លោកអ្នក ក្នុងរយៈពេល ខ្លីបាន ដោយចំណាយ រយៈពេល ត្រឹមតែ 15 វិនាទីប៉ុណ្ណោះ ហើយក៏អាច ដំណើរការ កម្មវិធីផ្សេងៗ លឿនគួរសម ផងដែរ ជាមួយកុំព្យូទ័រ ធុនមធ្យម របស់អ្នក។

1

និយាយរួមទៅ វាជា Windows 10 កូនកាត់ស៊េរីថ្មី វាជា Windows ល្អ មួយជំនួយ សម្រាប់អ្នកមានកុំព្យូទ័រ ធុនមធ្យម មាន CPU កម្រិតទាប និង មាន Ram តូចនោះ Windows 10 S នេះអាចជួយបាន ដោយវា មិនសូវ ទាមទារ CPU និង Ram ធំឡើយ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Visal
  • 10:14 AM, 04 May
  • ប្រភព: GSM Arena
  • Tag: កុំព្យូទ័រ