ទំព័រដើម    >    កុំព្យូទ័រ    >    ព័ត៌មាន    >    Microsoft បាន​បញ្ចេញ Laptop ម៉ូឌែល Surface ជាមួយ​តម្លៃ​ជិត 1000$ ជាមួយ​នឹង​លក្ខណៈ​សម្បតិ្ត​ខ្លាំង​គួរសម

Microsoft បាន​បញ្ចេញ Laptop ម៉ូឌែល Surface ជាមួយ​តម្លៃ​ជិត 1000$ ជាមួយ​នឹង​លក្ខណៈ​សម្បតិ្ត​ខ្លាំង​គួរសម

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

Surface ជាត្រកូល មួយដែលយើងស្គាល់ថា ជាប្រភេទកុំព្យូទ័រកាត់ ថេប្លេត ដោយវាអាច ប្រើដូចជាថេប្លេត ក៏បាន និង អាចប្រើជាមួយនឹង កា្តរចុចក៏បាន។ ប៉ុន្តែមុននេះ ក្រុមហ៊ុន Microsoft ទើបតែបាន ដាក់បង្ហាញនូវ ប្រភេទ Laptop កុំព្យូទ័រតែម្តង មិនមែនកុំព្យូទ័រ កូនកាត់ ទៀតនោះទេ។ ពោលគឺវាមិន អាចធ្វើការផ្តាច់ អេក្រង់ចេញពី កា្តរចុចទៀត នោះទេ។

Cover Final 1000x150 copy Cambo Report1000px x 150px

Surface Laptop ត្រូវបានផលិតមកដោយ សមសួនជាមួយនឹង អេក្រង់ ទំហំ 13.5 អ៊ីង (3:2 Aspect ratio) ជាមួយនឹង ដង់ស៊ីតេ អេក្រង់ 201ppi (2,256 x 1,504) អមជាមួយ និងបចេ្ចកវិទ្យា PixelSence និង អាចធ្វើការ Touchscreen ផងដែរ។

វាត្រូវបានភ្ជាប់មកជាមួយនឹង Backlit Keyboard និងស្រោបដោយ សារធាតុពិសេស (Alcantara) ដែលអាចជួយឱ្យ កា្តរចុចមាន ភាពរឹងមាំ មិនងាយសឹក។ ចំណែកឯកម្លាំង ម៉ាស៊ីនរបស់វាវិញ ក៏មិន ធម្មតាដែរ ដោយវាមាន ជម្រើស CPU ពីរគឺ Intel Core i5 និង Core i7។ វាក៏មានភាព ខុសគ្នា បន្តិចបន្តួចដែរ ដោយម៉ាស៊ីន ដែលរត់ដោយ Core i5 មានរ៉េមពីរ ជម្រើស 4GB(SSD 128GB) & 8GB(SSD 256GB) អមដោយ ក្រាហ្វិចកាត Intel Graphics 620។ ឯម៉ាស៊ីនដែល រត់ដោយ Intel Core i7 មានរ៉េមពីរ ជម្រើស ដូចគ្នាគឹ 8GB (SSD 256GB) & 16GB (SSD 512GB) អមដោយ ក្រាហ្វិចកាត Intel Iris™ Plus Graphics 640។ Laptop នេះវាមាន វិមាត្រ 308.1mm x 223.27mm x 14.48mm និង មានទម្ងន់ 1.25 គីឡូក្រាម។ Surface Laptop ក៏មានប្រភេទ USB 3.0 ,mini display Port ឯថ្មរបស់វាអាច ឱ្យយើង មើលវីដេអូបាន 14 ម៉ោងឯណោះ ហើយវាដំណើរ ការដោយ Windows 10 S ថ្មីបំផុត។

2 3

សម្រាប់លក្ខណៈសម្បតិ្តខាងលើ គឺអាចឱ្យយើងដឹងថា Laptop ថ្មីនេះវាអាច បំពេញការងារ ទូទៅបានល្អតែវាមិន សាកសម សម្រាប់ អ្នក Gamer ឫ សម្រាប់ធ្វើការ កាត់តរវីដេអូ នោះទេ។ ឯតម្លៃរបស់វា ក៏ថ្លៃគួរសមដែរ នៅឯបរទេស គឺចាប់ពី 999$ ឡើងទៅ ដូច្នេះវាអាចនឹង ថ្លៃជាងនេះ នៅក្នុង ទីផ្សារស្រុកយើង។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Panhabot
  • 10:14 AM, 03 May
  • ប្រភព: GSM Arena
  • Tag: កុំព្យូទ័រ