ទំព័រដើម    >    ភាពយន្ត    >    ព័ត៌មាន    >    The Fate of the Furious នៅ​តែ​ជាប់​លេខ​កំពូល 3 សប្តាហ៍​ហើយ ក្នុង​តារាង Box Office

The Fate of the Furious នៅ​តែ​ជាប់​លេខ​កំពូល 3 សប្តាហ៍​ហើយ ក្នុង​តារាង Box Office

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

នៅក្នុងសប្តាហ៍នេះ មានរឿងទើបចាក់បញ្ចាំងមួយចំនួនដែរ នៅសប្តាហ៍ដំបូង តែអាចឈរតំណែង កំពូលនៅក្នុង តារាង Box Office មានតែ 1 រឿងប៉ុណ្ណោះ គឺខ្សែភាពយន្ត The Fate of the Furious ជាប្រភេទរឿង ដែលឆ្លុះបញ្ចាំង ពីឧក្រិដ្ឋកម្ម ដែលមានលាយឡំ មនោសញ្ចេតនា ជ្រាលជ្រៅ រវាងសមាជិក មួយក្រុម ដែលដឹកនាំ ដោយ Dom តែក្នុងវគ្គនេះ គេត្រូវក្បត់ក្រុម ដោយសារតែ មូលហេតុមួយ គឺការពារ កូនប្រុសគាត់ ពីការគំរាមគំហែង ពីឧក្រិដ្ឋជន ម្នាក់ឈ្មោះ Cipher ដែលចង់ឲ្យគាត់ ប្រមូលនូវ ឧបករណ៍ ដែលអាច បញ្ជាគ្រាប់ ម៉ូស៊ីលនុយក្លេអ៊ែ បំផ្លាញពិភពលោក។

cover Final 1000x150 copy Cambo Report1000px x 150px

បន្ទាប់ជាប់ចំណាត់ថ្នាក់លេខ 2 គឺខ្សែភាពយន្ត How to Be a Latin Lover ជាប្រភេទរឿងបែប កំប្លែងសើច ដែលឆ្លុះបញ្ចាំង ពីជីវិត បុរសម្នាក់ មានទ្រព្យ សម្បត្តិច្រើន តែប្រពន្ធ អាយុ 80 របស់គាត់ នៅតែក្បត់ចិត្ត ទៅស្រលាញ់អ្នក លក់ឡាន ទៅវិញ ដោយសារតែ ការឈឺចិត្តនេះ គាត់ក៏បានទៅ នៅជាមួយ ប្អូនស្រី និងកូនប្រុស របស់នាង។   

នេះជាសាច់រឿង ត្រួសៗ ដែលយើង ទទួលបាន និងចំណាត់ថ្នាក់លេខ 3 គឺខ្សែភាពយន្ត Baahubali 2: The Conclusion ជាប្រភេទរឿង មនោសញ្ចេតនា បែបប្រឌិត រៀបរាប់ពីតួអង្គម្នាក់ ឈ្មោះ Shiva ជាកូនប្រុស របស់ Bahubali ដែលចាប់ផ្តើម ស្វែងរក ចម្លើយ បន្ទាប់ពីគេ បានដឹង ពីទ្រព្យសម្បត្តិ ដែលឳពុកគេ បានទុកអោយ។

ខាងក្រោមជាតារាង Box Office ដែលយើងបាន ជ្រើសរើស ខ្សែភាពយន្ត ចំនួន 10 ដែលរកប្រាក់ ចំណូលបាន ច្រើនគេ នាសប្តាហ៍នេះ ៖

  1. The Fate of The Furious

ចាក់បញ្ចាំងនាសប្តាហ៍ទី 3 បានប្រាក់ចំនូល 19 លានដុល្លារ និងសរុប 193 លានដុល្លារ សម្រាប់សប្តាហ៍នេះ។

1

  1. How to be a Latin Lover

ចាក់បញ្ចាំងនាសប្តាហ៍ទី 1 បានប្រាក់ចំនូល 12 លានដុល្លារ និងសរុប 12 លានដុល្លារ សម្រាប់សប្តាហ៍នេះ។

2

  1. Baahubali 2: The Conclusion

ចាក់បញ្ចាំងនាសប្តាហ៍ទី 1 បានប្រាក់ចំនូល 10 លានដុល្លារ និងសរុប 10 លានដុល្លារ សម្រាប់សប្តាហ៍នេះ។

3

  1. The Boss Baby

ចាក់បញ្ចាំងនាសប្តាហ៍ទី 5 បានប្រាក់ចំនូល 9.3 លានដុល្លារ និងសរុប 148 លានដុល្លារ សម្រាប់សប្តាហ៍នេះ។

4

  1. The Circle

ចាក់បញ្ចាំងនាសប្តាហ៍ទី 1 បានប្រាក់ចំនូល 9 លានដុល្លារ និងសរុប 9 លានដុល្លារ សម្រាប់សប្តាហ៍នេះ។

5

  1. Beauty and the Beast

ចាក់បញ្ចាំងនាសប្តាហ៍ទី 7 បានប្រាក់ចំនូល 6.8 លានដុល្លារ និងសរុប 480 លានដុល្លារ សម្រាប់សប្តាហ៍នេះ។

6

  1. Going in Style

ចាក់បញ្ចាំងនាសប្តាហ៍ទី 4 បានប្រាក់ចំនូល 3.6 លានដុល្លារ និងសរុប 37 លានដុល្លារ សម្រាប់សប្តាហ៍នេះ។

7

  1. Smurfs: The Lost Village

ចាក់បញ្ចាំងនាសប្តាហ៍ទី 4 បានប្រាក់ចំនូល 3.5 លានដុល្លារ និងសរុប 37 លានដុល្លារ សម្រាប់សប្តាហ៍នេះ។

8

  1. Gifted

ចាក់បញ្ចាំងនាសប្តាហ៍ទី 4 បានប្រាក់ចំនូល 3.3 លានដុល្លារ និងសរុប 15 លានដុល្លារ សម្រាប់សប្តាហ៍នេះ។

9

  1. Unforgettable

ចាក់បញ្ចាំងនាសប្តាហ៍ទី 2 បានប្រាក់ចំនូល 2.4 លានដុល្លារ និងសរុប 9 លានដុល្លារ សម្រាប់សប្តាហ៍នេះ។

10

ខ្សែភាពយន្ត ដែលរកប្រាក់ចំណូលបានច្រើនជាងគេក្នុងសប្តាហ៍នេះ គឺ The Fate of the Furious ហើយខ្សែភាពយន្តនេះ មានចាក់បញ្ចាំង នៅក្នុងប្រទេស យើងហើយ ដូចនេះប្រសិនបើ អ្នកចាប់អារម្មណ៍ អាចរកទស្សនា បាននៅតាម រោងភាពយន្ត ដែលនៅជិតផ្ទះ អ្នកបំផុតបាន។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Hong
  • 8:35 AM, 03 May
  • ប្រភព: IMDB
  • Tag: ភាពយន្ត