ទំព័រដើម    >    កុំព្យូទ័រ    >    ព័ត៌មាន    >    ម៉ូនីទ័រ 4K របស់ LG ស៊េរី​ចុង​ក្រោយ ទិញ 1 បាន​ដល់​ទៅ 4! 1080 x 4

ម៉ូនីទ័រ 4K របស់ LG ស៊េរី​ចុង​ក្រោយ ទិញ 1 បាន​ដល់​ទៅ 4! 1080 x 4

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ម៉ូនីទ័រធំៗបច្ចុប្បន្នគឺមិនមានដល់ 40 អ៊ីញនោះទេ មានតែទូរទស្សន៍ ប៉ុណ្ណោះ ដោយភាគច្រើន គេយកវាទៅ លេងហ្គេម ប្រើការជាមួយនឹង មុខងារ Multi-Media ជាដើម ដែលតម្រូវឲ្យ មានអេក្រង់ បញ្ចេញរូបភាព ច្បាស់ម៉ដ្ឋរលោង និងស្រួចទៅតាម ការចង់បាន រៀងៗខ្លួន។ យ៉ាងណាមិញ សម្រាប់មុខងារមួយចំនួន ផ្សេងទៀត ដូចជាការគ្រប់គ្រង ពត៌មាន ពត៌មានភាគហ៊ុន ហាងឆេងមាស លុយដុល្លារ ផោន រ៉ូពី និងជាច្រើន ផ្សេងទៀត មិនអាចឲ្យយើង ប្រើម៉ូនីទ័រ តែមួយបាន ឡើយ ដូច្នេះ LG មានដំណោះស្រាយ ដោយចេញនូវ ម៉ូនីទ័រ ស៊េរីថ្មីឈ្មោះថា 43UD79-B មានទំហំអេក្រង់ ដល់ទៅ 43 អ៊ីញ មានសមត្ថភាព បង្ហាញរូបភាព ដល់កម្រិត 4K។

Final 1000x150 copy Cambo Report1000px x 150px

LG 43UD79-B បង្កើតឡើងសម្រាប់វាយលុកទីផ្សារអ្នកលេង ហ្គេមផង និងអ្នកធ្វើការ ដូចបាន រៀបរាប់ខាងលើ ព្រោះអេក្រង់ របស់វាអាច ចែកចេញជា 4 បានទៅជា អេក្រង់កម្រិត Resolution ដល់ 1080p ជាប់គ្នាទាំង 4 ងាយស្រួល ប្រើប្រាស់ ដោយម្ចាស់ របស់វាអាច ភ្ជាប់ម៉ូនីទ័រ តែមួយទៅកាន់ ឌុយដោត ផ្សេងៗគ្នាចំនួន 4 តាមរយៈរន្ធ HDMI ពុំចាំបាច់ទិញ ម៉ូនីទ័រ តូចៗផ្គុំចូល គ្នាឡើយ អមមកជាមួយ រន្ធ Display Port ចំនួន 1 បើចង់ប្រើ តែមួយ ពុំចាំបាច់បំបែក អេក្រង់ចេញជា 4 ក៏បានដូច រូបខាងក្រោម។

2

ម៉ូនីទ័រនេះក៏បានបំពាក់មកជាមួយរន្ធ USB ប្រភេទ C​ ជា USB 3.1 ចំនួន​ 1 និងរន្ធ USB 3.0 ចំនួន 2 ផងដែរ ថែមទាំងមាន រន្ធដោតកាស 3.5 មីលីម៉ែត្រ ផងដែរ ជាមួយនឹង ល្បឿន Refresh Rate ត្រឹម 60Hz ល្មមសម្រាប់ការ ប្រើប្រាស់ ទូទៅ។ ជាងនេះ ទៅទៀត LG ក៏បំពាក់មក ជាមួយ បច្ចេកវិទ្យា FreeSync សម្រាប់ឲ្យ Gamer ងាយស្រួល ប្រើប្រាស់វា ជាមួយនឹង GPU របស់ AMD ទៀតផង ថែមទាំងមាន មុខងារ Game Mode និង Black Stabilizer ផងដែរ ជួយច្រើន ទៅដល់អេក្រង់ ក្នុងការ ផលិតរូបភាព ទៅតាម កាលៈទេសៈ។

3

Monitor នេះទិញ 1 ក៏ចំនេញបានរន្ធបំពងសម្លេងភ្ជាប់ មករួចជាស្រេច ផងដែរ ដោយវាបំពាក់ មកជាមួយនឹង ឧបករណ៍បំពង សម្លេងល្អរបស់ Harman Kardon ចំនួន 2 អមសងខាង មានកម្លាំង 10W អាចបញ្ចេញ សម្លេង បានឬល្អ ដែលត្រៀមចេញ លក់ដំបូងគេ បំផុតនៅប្រទេស ជប៉ុន នាថ្ងៃទី 19 ខែឧសភា ឆ្នាំ 2017 ខាងមុខនេះឯង ជាមួយតម្លៃ ត្រឹមតែ 742$ ប៉ុណ្ណោះ រីឯតម្លៃទីផ្សារ អន្តរជាតិ នៅមិនទាន់ ប្រកាសឲ្យបាន ដឹងនោះទេ តែបើមកដល់ ស្រុកខ្មែរអាច នឹងក្បែរ ឬ 1000$ ជាងក៏ថាបាន!

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Por
  • 11:37 AM, 02 May
  • ប្រភព: Slash Gear
  • Tag: កុំព្យូទ័រ