ទំព័រដើម    >    កុំព្យូទ័រ    >    ព័ត៌មាន    >    នេះ​គឺ​ជា SSD ទំហំ 8000GB! ល្មម​សម្រាប់​អ្នក​ហើយ​ឬនៅ?

នេះ​គឺ​ជា SSD ទំហំ 8000GB! ល្មម​សម្រាប់​អ្នក​ហើយ​ឬនៅ?

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

SSD ឬហៅពេញថា Solid State Drive បានកំពុងធ្លាក់ថ្លៃជា រៀងរាល់ខែ និងរាល់ឆ្នាំ ផងដែរ ដោយសារតែ បច្ចេកវិទ្យា កាន់តែដើរ ទៅមុខ ធ្វើឲ្យតម្លៃនៃការ ផលិតចុះថ្លៃច្រើន ថែមទាំងមាន ការប្រកួតប្រជែង ទីផ្សារពីសំណាក់ ក្រុមហ៊ុនជាច្រើន ទៀតផង ធ្វើឲ្យ SSD មានតម្លៃសមរម្យ អាចទទួលយក បានទៅតាម ទំហំរបស់វា។ សម្រាប់ស្រុក ខ្មែរយើង អ្នកប្រើ SSD អស់ធំគឺ 2TB ឬស្មើនឹង 2000GB ហើយក៏ មិនមែនជា SSD​ ធម្មតាដែរ ព្រោះទំហំផ្ទុកទិន្នន័យ របស់វាធំ ហើយតំលៃក៏ ថ្លៃទៀតផង។

1 Final 1000x150 copy Cambo Report1000px x 150px

បើយើងគិតទៅ SSD​ ទំហំ 2000GB មិនធំនោះទេ សម្រាប់ផ្ទុកឯកសារ ក៏ដូចជាខ្សែភាពយន្ត តុក្កតារបស់យើង កម្រិត FullHD ឬ 2K ក៏ដូចជាឯកសារ រូបភាព សំខាន់ៗជាដើម ដូច្នេះហើយទើប បានជាក្រុមហ៊ុន Smart High Reliability Solutions ហៅកាត់ថា SHRS បានប្រកាសចេញ នូវកំពូល SSD របស់ខ្លួន ជាផ្លូវការ ជាមួយនឹងទំហំធំ ខ្លាំងដល់ទៅ 8000GB ឯណោះ ស្មើនឹង 8TB ពិតជាធំ ហួសពីការ ស្មាន។ SSD នោះមាន ឈ្មោះថា HRS-M1HC ជាប្រភេទ SSD ទំហំ 2.5 អ៊ីញ ប្រើប្រាស់ SATA ល្បឿន 6Gbps ជាមួយនឹង ល្បឿន Read ខ្ពស់បំផុត 520MB/s និងល្បឿន Write ដល់ 500MB/s មិនខ្លាំង ពេកនោះទេ បើយើងប្រៀបធៀប ជាមួយ SSD ម៉ាកល្បីៗស៊េរី ចុងក្រោយរបស់ Samsung និង Intel គ្រាន់តែវាមាន ទំហំផ្ទុកធំ ងាយស្រួលប៉ុណ្ណោះ។

2cover

HRS-M1HC ប្រើប្រាស់បច្ចេកវិទ្យា MLC ហៅពេញថា Multi-Level Cell ឈីប ធ្វើឲ្យវាធន់ នឹងការប្រើប្រាស់ អាចធន់នឹង អាកាសធាតុ ត្រជាក់បំផុតដល់ -40 អង្សាសេ និងក្ដៅបំផុត 85 អង្សាសេ ឯណោះ ដូច្នេះហើយ SSD មួយនេះ បង្កើតឡើង មិនមែនមាន គោលដៅវាយលុក ទីផ្សារសម្រាប់ លេងហ្គេមនោះទេ វាល្អបំផុត សម្រាប់ក្រុមហ៊ុន សហគ្រាស ដែលត្រូវការ អង្គផ្ទុកទិន្នន័យ មានសុវត្ថិភាព ធន់ ថែមទាំងជឿ ទុកចិត្តបាន។ បច្ចុប្បន្នក្រុមហ៊ុន SHRS ក៏មាន SSD ទំហំ 4TB, 2TB និង 1TB លក់ផងដែរ ហើយចុងឆ្នាំ 2017 នេះក្រុមហ៊ុនក៏ នឹងត្រៀមប្រកាស ចេញ SSD ទំហំ 15.36TB ទៀតផង។ រីឯតម្លៃ SSD ទំហំ 8000GB មួយនេះ នៅពុំទាន់ប្រកាស ជាផ្លូវការ នៅឡើយទេ!

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Por
  • 2:10 PM, 01 May
  • ប្រភព: PC Gamer
  • Tag: កុំព្យូទ័រ