ទំព័រដើម    >    Accessories    >    ព័ត៌មាន    >    Razer ទើប​នឹង​ចេញ Mouse គ្មាន​ខ្សែ​ថ្មី! ល្បឿន​លឿន ល្អ​បំផុត​សម្រាប់ Gamer

Razer ទើប​នឹង​ចេញ Mouse គ្មាន​ខ្សែ​ថ្មី! ល្បឿន​លឿន ល្អ​បំផុត​សម្រាប់ Gamer

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

Mouse សម្រាប់យកទៅលេងហ្គេមភាគច្រើនជា Mouse មានខ្សែ ដោយសារយើងអាច ទុកចិត្តបាន ទៅនឹងល្បឿន ដែលយើងចង់ បានចេញពី Mouse ផ្ទាល់ ជាជាងការ ប្រើប្រាស់ Mouse គ្មានខ្សែ ដែលវាពេលខ្លះ បង្ករឲ្យមានភាព រអាក់រអួលលពេល កំពុងលេងហ្គេម ធ្វើឲ្យចាញ់ហ្គេម ជាដើម ហើយបើចង់ បាន Mouse ល្អគឺត្រូវចំនាយ លុយច្រើន។ វាក៏មិនខុសអ្វីពី Mouse ស៊េរីថ្មីរបស់ Razer នេះដែរ ដែលទើបនឹងប្រកាស ចេញថ្មីៗ កន្លងទៅនេះ ដែលវាមាន សមត្ថភាពខ្លាំង ជាមួយនឹងការ បញ្ជាដោយពុំចាំបាច់ ប្រើប្រាស់ខ្សែ ជាមួយបច្ចេកវិទ្យា Adaptive Frequency Technology ដែល Mouse នឹងធ្វើការ ចាប់យកកម្រិត Frequencies ណាខ្លាំង ជាងគេ ធ្វើឲ្យការប្រើប្រាស់ មិនរអាក់រអួលដូច Mouse គ្មានខ្សែ មួយចំនួនផ្សេង ឡើយ។

1 Final 1000x150 copy Cambo Report1000px x 150px

Mouse គ្មានខ្សែស៊េរីទំនើបចុងក្រោយគេនោះមាន ឈ្មោះហៅថា Lancehead (គ្មានខ្សែ) និង Lancehead Tournament Edition (មានខ្សែ) ជាមួយនឹង Mouse គ្មានខ្សែថ្មីនេះ Razer បានអះអាងថា វាគឺជា Mouse ដែលដំណើរការ បានរលូន ពុំមានភាព រអាក់រអួល ដែលល្អ បំផុតសម្រាប់ Gamer ពិចារណា ព្រោះប្រើ Mouse មានខ្សែវាពិតជា រញ៉េរញ៉ៃ ពេលខ្លះ។ ម្យ៉ាងវិញទៀត រូបរាងរចនាបថ របស់ Mouse ទាំងពីរ គឺដូចគ្នា ខុសតែខ្សែ និងគ្មាន ខ្សែប៉ុណ្ណោះ អមមកជាមួយ នឹងភ្លើង RGB តាមទីតាំង ដែលបានកំណត់ ទៀតផង ដែលយើងអាច ផ្លាស់ប្ដូរពណ៌ ក៏ដូចជាកំណត់ មុខងាររបស់ Mouse នេះតាមរយៈកម្មវិធី Synapse Pro បាន។ Mouse ថ្មីនេះមានសមត្ថភាព ពិសេសក្នុងការ ឲ្យម្ចាស់វាចុច ប្រើប្រាស់បានដល់ ទៅ 50 លានដង ផងដែរ ហើយបានច្រើន ជាងនេះ ទៅតាមទឹកដៃ អ្នកប្រើប្រាស់ ផ្ទាល់។

2

ទាំង Razer Lancehead និង Lancehead Tournament Edition ចាប់ផ្ដើមទទួល ការកម្មង់ទិញ ទុកមុនតាម រយៈគេហទំព័រ Razer ហើយ ហើយនឹងបន្ត ដឹកជញ្ជូន អោយអតិថិជន (Shipping) នៅខែឧសភា ឬមិថុនា ខាងមុខនេះឯង ជាមួយនឹងតម្លៃ 80$ សម្រាប់ Mouse មានខ្សែ និង 140$ សម្រាប់ Mouse ឥតខ្សែ! ដូច្នេះសម្រាប់ ប្រិយមិត្ត ដែលនិយម លេងហ្គេម ឬស្រលាញ់គ្រឿង កុំព្យូទ័រម៉ាកល្បីៗ ពិសេសជាអ្នក គាំទ្រផលិតផល របស់ Razer នោះ កុំភ្លេចរង់ចាំ Lancehead និង Lancehead Tournament Edition ទាំងអស់គ្នា ព្រោះវាមិន យូរនោះទេ នឹងមកដល់ ស្រុកខ្មែរយើង ផងដែរ ជាមួយនឹងតម្លៃ រាងថ្លៃជាងទីផ្សារ អន្តរជាតិ!

3

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Por
  • 2:39 PM, 29 April
  • ប្រភព: Slash Gear
  • Tag: Accessories