ទំព័រដើម    >    Accessories    >    ព័ត៌មាន    >    Yi 360 VR ចេញ​ថ្មី អាច​ថត​វីដេអូ​ដល់ 4K ហើយ​អាច​ផ្សាយ​បន្ត​ផ្ទាល់​កម្រិត 2.5K ថែមទៀត

Yi 360 VR ចេញ​ថ្មី អាច​ថត​វីដេអូ​ដល់ 4K ហើយ​អាច​ផ្សាយ​បន្ត​ផ្ទាល់​កម្រិត 2.5K ថែមទៀត

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

មកដល់ជិតពាក់កណ្ដាលឆ្នាំ 2017 នេះឃើញថា ការបង្ហោះវីដេអូ លែងជាបញ្ហាលំបាក ដូចកាលពី ប៉ុន្មានឆ្នាំមុន នោះទេ ទោះបីវីដេអូ នោះធំ ឬវែងយ៉ាង ណាក្ដី ព្រោះថាបច្ចុប្បន្ន បណ្ដាញសង្គម មិនត្រឹមតែ ផ្ដោតសំខាន់ទៅលើ រូបភាពនោះទេ វីដេអូគឺជាចំនុច សំខាន់ផងដែរ ព្រោះថានរណា ក៏ចង់មើលវីដេអូ ជាជាងរូបភាព ងាប់មួយ កន្លែងដែរ។ ម្យ៉ាងទៀតក៏មាន ការជួយជ្រុំជ្រែង ពីសំណាក់ ផលិតផល បច្ចេកវិទ្យាផងដែរ ដែលបច្ចុប្បន្ន កាមេរ៉ាបានកើន ឡើងខ្លាំង ពិសេសកាមេរ៉ា មានទំហំតូច តែមាន សមត្ថភាពខ្ពស់ មិនធ្លាប់មាន ពីមុនមក ដែលអាចឲ្យ យើងថតរូប ក៏ដូចជាវីដេអូ បានគ្រប់ កាលៈទេសៈ ទាំងលើអាកាស លើដី និងក្នុងទឹក ថែមទៀត ពិសេស ពពួកថតរូបជុំវិញ ខ្លួនបែប 360 ឌឺក្រេ។

1 Final 1000x150 copy Cambo Report1000px x 150px

នេះគឺជាមូលហេតុចំបង បានធ្វើឲ្យក្រុមហ៊ុន ផលិតឧបករណ៍ អេឡិចត្រូនិច ជាច្រើនបានខិតខំ ដុតដៃដុតជើង ផលិតឧបករណ៍ថ្មី សម្រាប់ អតិថិជនខ្លួន ដេញស៊េរី មិនចេះចប់ មិនចេះហើយ។ ក្នុងនោះ Xiaomi ក៏ទើប នឹងប្រកាសចេញ កាមេរ៉ាស៊េរីថ្មី មួយផ្សេងទៀត របស់ខ្លួនផងដែរ ដែលមានសមត្ថភាព កាន់តែ ប្រសើរ មានឈ្មោះថា Yi 360 VR មានរូបរាង ជ្រុង តូច ពិតជាងាយស្រួល យកតាមខ្លួន មែនទែន។ Yi 360 VR ប្រើប្រាស់ សេនស័ររបស់ SONY លេខ IMX377 បែប CMOS មានសមត្ថភាព អាចថតរូប និងវីដេអូជុំវិញ ខ្លួនបាន 360​ ឌឺគ្រេ បើគិតពី Resolution គឺដល់ទៅ 5.7K ពិសេសវាអាច ថតវីដេអូបាន ដល់កម្រិត 4K ក្នុងល្បឿន 30fps ទៀតផង។

2

អ្វីដែលកាន់តែពិសេសរបស់ Yi 360 VR គឺវាមានសមត្ថភាពអាចថតវីដេអូ ផ្សាយបន្តផ្ទាល់បាន តាមរយៈបណ្ដាញ សង្គមជាច្រើន ដូចជា YouTube, Facebook និង Instagram ជាដើម ជាមួយនឹង កម្រិត Resolution ដល់ទៅ 2.5K ឯណោះ ដែលអ្នកទស្សនាការ ផ្សាយផ្ទាល់ អាចរីករាយជាមួយ កម្រិតវីដេអូច្បាស់ តែបានតែ នៅលើ YouTube ប៉ុណ្ណោះ ព្រោះ Facebook និង Instagram នៅមិនទាន់ Support ពពួក Video ដល់ 1080p ឬ FullHD នៅឡើយទេ។ ម្យ៉ាងការទស្សនានោះ គឺជាការទស្សនា វីដេអូជុំវិញខ្លួន តែម្ដង បើយើងមាន ឧបករណ៍ VR គឺថាកប់ តែម្ដង ព្រោះប្រៀបបាន ដូចជាយើងនៅក្នុង កម្មវិធីនោះផ្ទាល់ តែម្ដង ពិតជាអ្វី ដែលមហាជន គ្រប់រូប ចង់ភ្លក្ស និងស្គាល់ រសជាតិ!

3

Xiaomi បញ្ជាក់ថែមទៀតថា Yi 360 VR ថ្មីនេះ អាចកំដរម្ចាស់របស់វា ថតជាប់រហូតមិន ឈប់បាន 1 ម៉ោងពេញ ដែលត្រៀមនឹង ចេញលក់ក្នុង ទីផ្សារអន្តរជាតិ នៅខែមិថុនា ឆ្នាំ 2017 ខាងមុខ នេះឯង ជាមួយតម្លៃត្រឹមតែ 399$ ប៉ុណ្ណោះ! សម្រាប់ស្រុកខ្មែរ យើងតម្លៃដឹង តែមិនក្រោម 430$ នោះទេ!

4

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Por
  • 1:54 PM, 29 April
  • ប្រភព: Slash Gear
  • Tag: Accessories