ទំព័រដើម    >    នាឡិកាវៃឆ្លាត    >    ព័ត៌មាន    >    Acer ប្រកាស​បង្ហាញ​នាឡិកា​ឆា្លត​វៃ​ថ្មី​របស់​ខ្លួន ជា​អ្នក​ជំនាញ​តាម​ដាន​សុខភាព!

Acer ប្រកាស​បង្ហាញ​នាឡិកា​ឆា្លត​វៃ​ថ្មី​របស់​ខ្លួន ជា​អ្នក​ជំនាញ​តាម​ដាន​សុខភាព!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

មិនចំឡែកទេ ដែលមានវត្តមាននាឡិកាឆ្លាតវៃរបស់ Acer នៅលើទីផ្សារ ដោយសារតែ Acer ក៏ជាក្រុមហ៊ុន បច្ចេកវិទ្យាល្បីឈ្មោះ បោះសម្លេង មួយដែរ នៅក្នុងពិភព បច្ចេកវិទ្យា ជាមួយការដាក់លក់ នូវកុំព្យូទ័រ, ស្មាតហ្វូន, ផលិតផល បច្ចេកវិទ្យាផ្សេងៗ និងលើកនេះ គឺនាឡិកា ឆ្លាតវៃ។

cover Final 1000x150 copy

នាឡិកាឆ្លាតវៃថ្មី ដែល Acer ទើបដាក់ បង្ហាញនេះ មានឈ្មោះ Leap Ware ដែលនឹងដាក់លក់ នៅក្នុងអំឡុងខែ កក្កដាខាងមុខ ក្នុងតម្លៃ 139 ដុល្លារ នៅអាមេរិច ខាងជើងមុនគេ បន្ទាប់ទើប ទៅកាន់ទីផ្សារ ផ្សេងៗ។ នាឡិកានេះ ប្រើប្រាស់នូវ បន្ទះឈីប MediaTek MT2523 តែប្រភព ដដែល មិនបានបញ្ជាក់ពី អង្គផ្ទុកទិន្នន័យ ខាងក្នុង របស់វាទេ។

អេក្រង់របស់វា មានទំហំ 1.6 អ៊ីញ និងមានស្រទាប់ ការពារកញ្ចក់ Corning Gorilla Glass SR+ ទៀតផង ដើម្បីការពារកុំ ឲ្យងាយឆ្កូត។ វាក៏បានបំពាក់ មកជាមួយ បច្ចេកវិទ្យា មិនងាយជ្រាប ទឹក IPX7 ផងដែរ។

Leap-Ware

នាឡិកានេះ មានជម្រើសពណ៌ខៀវដិត និងពណ៌ត្នោតខ្ចី។ អាចប្រើប្រាស់ បានជាមួយស្មាតហ្វូន ដំនើរការទាំង Android និង iOS បាន។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Hong
  • 8:31 AM, 29 April
  • ប្រភព: Acer
  • Tag: នាឡិកាវៃឆ្លាត