ទំព័រដើម    >    កុំព្យូទ័រ    >    ព័ត៌មាន    >    Predator Triton 700 ចេញ​ថ្មីរូប​រាង​កប់​តែ​ម្ដង ស្រដៀង X21 ហើយ​ក៏​ខ្លាំ​ង​មិន​ធម្មតា​ដែរ!

Predator Triton 700 ចេញ​ថ្មីរូប​រាង​កប់​តែ​ម្ដង ស្រដៀង X21 ហើយ​ក៏​ខ្លាំ​ង​មិន​ធម្មតា​ដែរ!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

Predator កំពុង​បញ្ចេញ​សាច់​ដុំ​ហើយ ឃើញថា Acer កំពុង​បំបុក​ទីផ្សារ​ម៉ាក Predator របស់​ខ្លួន​កាន់​តែ​ខ្លាំង​ឡើង​ហើយ ខណៈមាន​អតិថិជន​ជា​ច្រើន​ពេញ​ចិត្ត​ និង​គាំទ្រ​ម៉ាកនេះ ដែលគ្រប់គ្រងដោយក្រុមហ៊ុន Acer ផ្ទាល់។ បើប្រិយមិត្តនៅចាំ Predator X21 ដែលជា Gaming Laptop មានអេក្រង់កោង​ដំបូង​គេ​លើ​ភពផែនដីយើងនេះ អ្នកអាចនឹងនិយាយថា ស្រដៀងជាមួយ Triton 700 នេះជាក់ជាមិនខាន ដោយ​សារតែ​រូបរាងរចនាបទមួយចំនួនរបស់វាគឺស្រដៀងគ្នា ដោយ Acer នៅរក្សាស្ទាយឌីហ្សាញនេះដដែល ដោយ​កែប្រែចំនុចផ្សេងៗប៉ុណ្ណោះ។

1

Final 1000x150 copy

Predator Triton 700 គឺជា Gaming Laptop មានកម្រាស់ស្ដើងត្រឹមតែ 18.9 មីលីម៉ែត្រប៉ុណ្ណោះ វាប្រើប្រាស់​អេក្រង់ប្រភេទ IPS មានទំហំ 15.6 អ៊ីញ មានសមត្ថភាពបង្ហាញរូបភាពដល់កម្រិត FullHD ឬ 1080p ពុំមានអេក្រង់ទំហំ 17.3 អ៊ីញនោះទេ តែយើងអាចភ្ជាប់កុំព្យូទ័រនោះទៅកាន់ Monitor ដែលមាន G-Sync បាន។ Acer ក៏បានបំពាក់ផ្នែករឹងជំនាន់ចុងក្រោយគេលើ Triton 700 របស់ខ្លួនផងដែរ ដែល​ម្ចាស់​របស់វាអាចជ្រើសរើស CPU ជំនាន់ទី 7 របស់ Intel ជាប្រភេទ Core i5 និង Core i7 ទៅតាម​ទឹក​លុយ ដែលមាន RAM ទំហំ 16GB ប្រភេទ DDR4 ជាប់មកជាមួយម៉ាស៊ីនស្រាប់ និង SSD ទំហំ 128/256/512GB ជាមួយនឹង Hard Disk​ ទំហំ 2.5 អ៊ីញលើម៉ាស៊ីននេះទៀតផង។ សម្រាប់ផ្នែក GPU វិញ​ក៏មិនខុសពី Predator ផ្សេងដែរ ដែលអ្នកទិញអាចជ្រើសរើសយក GTX ពពួក 10 ស៊េរីបាន អាចជា 1060, 1070 និង 1080 ទៅតាមទឹកលុយផ្ទាល់។

លក្ខណៈពិសេសរបស់ Triton 700 មិនមែនត្រង់អេក្រង់ឡើយ ទោះបីវាមានរាងស្រដៀង X21 ក៏ដោយ! អ្វីដែលអស្ចារ្យនោះគឺត្រង់ចំនុចក្ដារចុច ដែលវាគឺជាក្ដារចុចហៅតាមពាក្យបច្ចេកទេសថា Mechanical Keys ដែលស្ដើងងាយស្រួលបញ្ជា និងប្រើប្រាស់ដូចមានបំពាក់នៅលើ Razor Blade​ Pro អញ្ចឹងដែរ គ្រាន់​តែក្ដារចុចនេះត្រូវបានផលិតឡើងក្រោមក្រុមផលិតរបស់ Predator។ ក្ដារចុចមានសភាព​លាត​សន្ធឹង អមមកដោយរន្ធបំពងសម្លេងសងខាង តែពុំមាន Touch Pad ដូចកុំព្យូទ័រយួរដៃផ្សេងៗទៀតឡើយ ដោយ Touch Pad គឺស្ថិតនៅផ្នែកកញ្ចក់ខាងលើ ដូចរូបខាងក្រោមនេះ! កញ្ចក់នោះជាប្រភេទកញ្ចក់ Corning Gorilla Glass មិនងាយបាក់បែក ស្វិត និងមិនងាយឆ្កូតជាដើម ថែមទាំង ជាទីតាំងពិសេស​របស់​កុំព្យូទ័រ Gaming Laptop នេះផងដែរ ជាកន្លែងបន្ថយកម្ដៅរបស់ម៉ាស៊ីន មានភ្លើងលំអរទៀតផង។

3

រន្ធតំណរភ្ជាប់​ស្ថិតនៅផ្នែកខាងស្ដាំ និងខាងឆ្វេងនៃតួម៉ាស៊ីន! ដោយ​វាមានរន្ធ LAN​ ជាប្រភេទ Doubleshot Pro សម្រាប់ជួយកាត់បន្ថយភាពរអ៊ាក់រអ៊ួល​ពេល​លេង​ហ្គេម Online អមមកជាមួយរន្ធ Thunderbolt 3 មានល្បឿនកប់ដល់ទៅ 40 Gbps អាចភ្ជាប់ទៅកាន់ Monitor កម្រិត 4K បានដល់ទៅ 2 គ្រឿងក្នុងពេលតែមួយ និងមាន USB 3.0 ចំនួន 2 និង USB 2.0 ចំនួន 1 ផងដែរ។ យើងក៏ទទួលបាន​រន្ធ HDMI និង DisplayPort សម្រាប់ភ្ជាប់ទៅកាន់ Monitor បាន 2 គ្រឿងទៀតផង ហើយអ្វីដែលកាន់តែ​ពិសេស​នោះ​គឺ ម៉ាស៊ីននេះស្ដើង ហើយក៏មិនឡើងកម្ដៅខ្លាំងផងដែរ អគុណទៅដល់កង្ហារដែក 2 គ្រាប់​នៅ​ក្នុង​ម៉ាស៊ីន ដែល Acer បានអះអាងថា វាខ្លាំងជាងកង្ហារជ័រធម្មតាដល់ទៅ 35% ដូច្នេះវាអាចជួយ​បន្ថយ​ក​ម្ដៅរបស់ CPU និង GPU បានប្រសើរជាងច្រើន ធ្វើឲ្យការលេងហ្គេមត្រជាក់។

5

Predator Triton 700 នឹងចេញលក់ក្នុងទីផ្សារអាមេរិកខាងជើងដំបូងគេនាខែ មិថុនាខាងមុខនេះឯង ដោយ​តម្លៃរបស់វារាងថ្លៃបន្តិចដោយចាប់ផ្ដើមពី 2999$ ឡើងទៅ ទៅតាមកម្លាំងម៉ាស៊ីន​ដែល​យើង​ជ្រើស​រើស​ផ្ទាល់! តម្លៃ 3000$ នេះគឺថ្លៃសម្រាប់ទីផ្សារស្រុកខ្មែរយើង តែអ្វីដែលយើងទទួលបានពីវាក៏ប្លែកខុសពី Gaming Laptop ផ្សេងដែរ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Por
  • 3:13 PM, 28 April
  • ប្រភព: Cnet
  • Tag: កុំព្យូទ័រ