ទំព័រដើម    >    កុំព្យូទ័រ    >    ព័ត៌មាន    >    Predator Helios 300 ចេញ​ថ្មី​កា​ន់​តែ​ស្អាត ស្ដើង ហើយ​ខ្លាំង​ជាង​មុន​សម្រាប់ Gamer

Predator Helios 300 ចេញ​ថ្មី​កា​ន់​តែ​ស្អាត ស្ដើង ហើយ​ខ្លាំង​ជាង​មុន​សម្រាប់ Gamer

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

បច្ចុប្បន្នទីផ្សារម៉ាក Predator កំពុងតែ​ពង្រីក​មាឌ​ឲ្យ​កាន់​តែ​ធំ​ឡើងៗ​ហើយ ជាក់​ស្ដែង​ដូច​អ្វី​ដែល​យើង​បាន​ឃើញ​ស្រាប់ ផលិត​ផល​របស់ Acer បាន​កំពុង​រីកដុះដាល​ខ្លាំង​ជា​ប៉ុន្មាន​ឆ្នាំ​កន្លងទៅ ដោយ​ក្នុង​នោះ​ម៉ាក Predator ក៏​បាន​បង្កើត​ឡើង ដើម្បីផ្គត់ផ្គង់ទៅដល់ទីផ្សារ Gamer ព្រោះបច្ចុប្បន្នអ្នកលេង​ហ្គេមមាន​ការ​កើន​ឡើង ដូច្នេះ Predator បានកំពុងពង្រីកសាច់ដុំហើយ ហើយក៏កំពុងចរាចរណ៍ក្នុងទីផ្សារស្រុកខ្មែរ​យើង​ផ​ងដែរ ដែលមានដូចជាម៉ាស៊ីន Desktop, Laptop និង Monitor ជាដើម។

1

Final 1000x150 copy

សម្រាប់ Laptop ម៉ាក Predator គឺមិនមានច្រើនម៉ាកសម្រាប់ឲ្យយើងជ្រើសរើសឡើង គឺវាចេញ​មក​ថ្លៃ​យក​តែម្ដងតាមកម្លាំង។ យ៉ាងណាមិញ Acer យល់អារម្មណ៍​អ្នកប្រើប្រាស់ ហើយក៏ចង់ប្រកួត​ប្រជែង​ក្នុង​ទីផ្សារ​ជាមួយម៉ាកដទៃផងដែរ ដែលបានបញ្ចេញ Gaming Laptop ស៊េរីថ្មីរបស់ខ្លួនប៉ុន្មាន​ម៉ូឌែល​ទៀត​កាល​ពីមិ្សលមិញសម្រាប់ចេញលក់នាពាក់កណ្ដាលឆ្នាំ 2017 នេះ ដោយក្នុងនោះរួមមានដូចជា Predator Helios 300 ផងដែរ ដែលវាគឺជា Gaming Laptop ធនមធ្យម មានរូបរាងរចនាបទថ្មីស្រឡាងតែម្ដង អាច​ឲ្យ Gamer, Designer និង Renderer រីករាយជាមួយកម្លាំងខ្លាំងរបស់វាបាន។

2

Helios 300 មានអេក្រង់ 2 ជម្រើសសម្រាប់ជ្រើសរើសគឺ 15.6 អ៊ីញ និង 17.3 អ៊ីញជាមួយសមត្ថភាព​បង្ហាញរូបភាពក្នុងកម្រិត 1080p ជាប្រភេទអេក្រង់ IPS ដែលដំណើរការដោយ Windows 10 Home 64-bit ចេញពីប្រអប់តែម្ដង។ Acer បានបំពាក់ផ្នែករឹកថ្មីៗលើ Helios ថ្មីនេះ ដោយអ្នកត្រៀមទិញ​អាច​ជ្រើស​រើសយកឈីប Core i5 7300HQ និង Core i7 7700HQ អមមកជាមួយ RAM ប្រភេទ DDR4 ទំហំ 16GB ជាប់ម៉ាស៊ីនស្រាប់ ហើយអាចតម្លើងដល់ 32GB។ ជាងនេះទៅទៀត វាប្រើប្រាស់ GPU របស់ nVIDIA ប្រភេទ GTX 1050Ti ទំហំ 4GB និង GTX 1060 ទំហំ 6GB តាមការជ្រើសរើស អមមក​ជាមួយ​អង្គផ្ទុកទិន្នន័យជាប្រភេទ SSD M.2 ទំហំ 128GB/256GB និង Hard Disk 2.5 ទំហំ 1000GB បន្ថែមទៀត។

3

រន្ធតំណភ្ជាប់រួមមានដូចជា USB ប្រភេទ C ជា USB 3.1 ចំនួន 1, រន្ធ USB 3.0 ចំនួន 1 អាច​សាកថ្ម​ស្មាតហ្វូន ឬឧបករណ៍អេឡិចត្រូនិចផ្សេងទៀតបាននៅពេលម៉ាស៊ីនបិទ (ដំណើរការដូច Powerbank) ក៏ដូចជារន្ធ USB 2.0 ចំនួន 2 ផ្សេងទៀតផងដែរ។ ក្នុងនោះយើងក៏ទទួលបាន HDMI និង Mini Display Port ផងដែរ សម្រាប់ភ្ជាប់ទៅកាន់ម៉ូនីទ័របាន 2 ខាងក្រៅទៀត។ យ៉ាងណាមិញចំនុចខ្សោយរបស់ Helios 300 គឺវាពុំមានក្ដារចុចមានភ្លើង RGB នោះទេ ហើយក៏មិនមានរន្ធ Thunderbolt 3 ផងដែរ តែ​អ្វីៗ​ក្រៅពីនេះគឺវាអាចប្រកួតប្រជែងជាមួយ ASUS, MSI, Dell ក៏ដូចជាម៉ាកផ្សេងៗទៀតបាន ព្រោះ​រចនាបទ​ទាំង​មូល​របស់វាគឺអាចទទួលយកបាន ថែមទាំមានលោហៈការពារពីខាងលើ និង​មាន​ភ្លើង​ថែម​ទៀត។

Predator Helios 300 នេះនឹងចេញលក់ក្នុងទីផ្សារអន្តរជាតិនៅខែមិថុនា ខាងមុខនេះឯង​ ដោយ​បច្វុប្បន្ន​វា​កំពុងនៅក្នុងរោងចក្រផលិត និងតម្លើងនៅឡើយ ដោយតម្លៃគឺចាប់ពី 1299$ ឡើងដល់ 1399$ ទៅ​តាម​ប្រភេទ CPU, SSD និង GPU ដែលយើងជ្រើសរើស។ សម្រាប់ស្រុកយើង វានឹងមកដល់ឆាប់ៗ​ផង​ដែរ តែ​តម្លៃ​អាច​នឹង​ថ្លៃបន្តិចហើយ!

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Por
  • 2:30 PM, 28 April
  • ប្រភព: Notebookreview
  • Tag: កុំព្យូទ័រ