ទំព័រដើម    >    កុំព្យូទ័រ    >    ព័ត៌មាន    >    Acer Switch 5 ចេញ​ថ្មី ជា​កុំព្យូទ័រ​កូន​កាត់​ទិញ 1 បាន​ដល់​ទៅ 2

Acer Switch 5 ចេញ​ថ្មី ជា​កុំព្យូទ័រ​កូន​កាត់​ទិញ 1 បាន​ដល់​ទៅ 2

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

កាលពីម្សិលមិញនេះ Acer បានប្រារព្ធេ​ពិធី​ធំមួយ​សម្រាប់​ដើម​ឆ្នាំ 2017 ក្នុងការ​បញ្ចេញ​ផលិតផល​ថ្មីៗ​របស់ខ្លួន ដោយ​ក្នុង​នោះ​រួមមាន​ទាំង​កុំព្យូទ័រ​យួរ​ដៃ, កុំព្យូទ័រ​ពពួក All-in-one, ម៉ូនីទ័រ​សម្រាប់​លេង​ហ្គេម និង​កុំព្យូទ័រកូនកាត់ផងដែរ ដែលសុទ្ធសឹងជាផលិតផលថ្មីៗ មានសមត្ថភាពកាន់តែពិសេស មិន​ចាញ់​ម៉ាក​ផ្សេងៗ​ឡើយ។ ក្នុង​នោះ​កុំព្យូទ័រកូនកាត់ Switch 5 ដែលទើបនឹងចេញម្សិលមិញនេះ មានចំនុច​ពិសេសៗ​​ច្រើន ដែលវាត្រូវបានរចនាឡើងយ៉ាងយកចិត្តទុកដាក់ អាចឲ្យម្ចាស់របស់វាប្រើប្រាស់ជា​ថេប្លេត​ក៏​បាន និងប្រើជាកុំព្យូទ័រយួដៃក៏បាន មានន័យថាទិញមួយចំនេញដល់ទៅ 2។

1

Final 1000x150 copy

Acer Switch 5 មានរបៀបប្រើប្រាស់មិនខុសគ្នាប៉ុន្មានពី Microsoft Surface Pro ប៉ុន្មាននោះទេ ដោយ​យើង​អាចធ្វើការដោះតួម៉ាស៊ីនចេញពីក្ដារចុចបាន ថែមទាំងអាចកាច់ផ្នែកខាងក្រោយ ដើម្បីបញ្ឈរបាន​ទៀត​ផង មិនអន់នោះទេ។ Acer បានបង្កប់មកជាមួយដែកត្រជាក់បន្ថយកម្ដៅនៅក្នុងម៉ាស៊ីន Switch 5 រួចជាស្រេច ដែលវា កាត់បន្ថយកម្ដៅបានយ៉ាងប្រសើរ ធ្វើឲ្យ Acer ពុំចាំបាច់ដាក់​កង្ហារ​នៅក្នុង​ម៉ាស៊ីន​វា​ឡើយ ធ្វើឲ្យវារត់បានស្ងាត់ល្អ និងស៊ីថ្មតិចទៀតផង។ Switch 5 មានអេក្រង់​ទំហំ 12 អ៊ីញ និងជម្រើស​មួយ​ទៀត 12.5 អ៊ីញ មានសមត្ថភាពបង្ហាញរូបភាពត្រឹមកម្រិត 2K និង FullHD តាមការជ្រើសរើស ជាអេក្រង់ Touchscreen អាចស្គាល់ម្រាមដៃដល់ទៅ 10 ក្នុងពេលតែមួយ។

2

Switch 5​ មានជម្រើសឲ្យអ្នកត្រៀមក្លាយជាម្ចាស់របស់វាទាំងអស់ជ្រើសរើស ថាតើអ្នកចង់បាន CPU ត្រឹម Core i5 ឬចង់បានដល់ Core i7 ជាប្រភេទឈីបជំនាន់ទី 7 ថ្មី អមមកជាមួយ RAM ទំហំ 8GB DRR4L ប្រើប្រាស់ក្រាហ្វិច Intel HD Graphics និងមានអង្គផ្ទុកទិន្នន័យទំហំ 256GB និង 512GB ជា​ប្រភេទ SSD ល្បឿនលឿន ដែលអាចជ្រើសរើសបានតាមទឹកលុយផ្ទាល់។ Switch 5 ដំណើរការដោយ Windows 10 Home 64-bit ចេញពីប្រអប់តែម្ដង ដោយ Acer បានអះអាងថាកុំព្យូទ័រកូនកាត់​របស់​ខ្លួន​នេះ​អាចប្រើប្រាស់បានដល់ទៅ 10.5 ម៉ោងឯណោះ ពេលសាកថ្មមួយពេញ អគុណទៅដល់ឈីប CPU ជំនាន់ទី 7 កន្ទុយ U ក៏ដូចជា RAM ស៊ីភ្លើងតិច ពិសេសគ្មានកង្ហារបង្កប់មកជាមួយ។

3

Acer Switch 5 នឹងចាប់ផ្ដើមចេញលក់ជាផ្លូវការនៅក្នុងទីផ្សារអន្តរជាតិនាខែមិថុនាខាងមុខនេះឯង ដោយ​តម្លៃ​គឺចាប់ពី 800$ ឡើងទៅដល់ 1070$ តាមការជ្រើសរើសរបស់អ្នកប្រើប្រាស់ផ្ទាល់ អមមក​ជាមួយ​ការ​ធានាត្រឹមត្រូវចេញពីរោងចក្រ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Por
  • 1:45 PM, 28 April
  • ប្រភព: SlashGear
  • Tag: កុំព្យូទ័រ