ទំព័រដើម    >    កុំព្យូទ័រ    >    ព័ត៌មាន    >    ក្រុមហ៊ុន Acer បាន​ចេញ​នូវ ម៉ូនីទ័រ Gaming ស៊េរីថ្មី 4K មាន​មុខងារ​ច្រើន និង អាច​បញ្ជា​តាម​ប្រ​ស្រី​ភ្នែក​បាន

ក្រុមហ៊ុន Acer បាន​ចេញ​នូវ ម៉ូនីទ័រ Gaming ស៊េរីថ្មី 4K មាន​មុខងារ​ច្រើន និង អាច​បញ្ជា​តាម​ប្រ​ស្រី​ភ្នែក​បាន

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ដូចមិត្តអ្នកអានបានជ្រាប ជាពិសេស​នោះ អ្នក​ដែល​ចូល​ចិត្ត​ខាង វិស័យ ហ្គេម ច្បាស់ ជាស្គាល់​នូវ ម៉ូនីទ័រ Gaming​​ របស់ Acer ហើយ។ ដែលម៉ូនីទ័រ Gaming ទាំងនោះ​​របស់ Acer ភាគ​ច្រើនជាម៉ូនីទ័រត្រកូល Predator ។ ដោយត្រកូល Predator ​ភាគច្រើនអាចជំនួយក្នុងការលេងហ្គេម បានល្អ រលូន និង បាន FPS ខ្ពស់​ទៀតផងដោយ​សារវាមាន Refresh Rate ខ្ពស់ៗ មកជំនួយ។

cover

Final 1000x150 copy

​ដោយមានការ​គាំទ្រ និងពេញនិយម ច្រើននូវផលិតត្រកូល Predator របស់ខ្លួននោះគឺថា ក្រុមហ៊ុន Acer​ ​បានចេញនូវ ម៉ូនីទ័រ ស៊េរីថ្មី នៃពពួកត្រកូល Predator មួយស៊េរីទៀតហើយ ដែល ម៉ូនីទ័រស៊េរីថី្ម​នោះ​​មាន​ឈ្មោះ​ជាផ្លូវការ ថា Predator X27។ Predator X21 នេះគឺជាម៉ូទ័រ ដែលមានទំហំ 27 អ៊ីញ អាច​បង្ហាញរូបភាព កម្រិត 4K និងដាក់អោយមាន បន្ថែមនូវមុខងារ G-Sync HDR បន្ថែមផងដែរ។ ជាងនេះទៅទៀតនោះ ក្រុមហ៊ុន Acer នេះបានធ្វើការ​សហការជាមួយក្រុមហ៊ុន Nvidia យ៉ាងល្អខ្លាំង ដោយ​នាំមកនូវ មុខងារ និងបច្ចេកវិទ្យាជាច្រើន របស់ Nvidia មកដាក់ នៅក្នុងម៉ូនីទ័រ មួយនេះ​ដោយវា​មិន​ត្រឹមតែ មានមាន មុនងារ G-Sync HDR របស់ Nvidia ប៉ុណ្ណោះនោះទេ។

pic 1

វាមានទាំង G-Sync អាច Refresh Rate ដល់ 144 hz ហើយក៏មានបច្ចេកវិទ្យាថ្មីប​ន្ថែម​មកមួយទៀត​របស់ Nvidia គឺ Nvidia ULMB ដែល អាចទាញ នៃ ចលនារបស់ ក្រាហ្វិច អោយរលូនល្អ​​ផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ ម៉ូនីទ័រ នេះក៏បានភ្ជាប់មកនូវមុខងារ TobiI eye-tracking ​ដែលអាចអោយ យើង​ធ្វើ​ការ​បញ្ជា រឺគ្រប់គ្រប់ ដោយប្រើប្រស្រីភ្នែកបាន ហើយថែមទាំងមានបច្ចេកវិជ្ជា quantum dot technology  ទៀតផង វាអាចជំនួយនូវរូបភាព រឺ​ក្រាហ្វិចដែលបានបង្ហាញដិតពណ៌ ល្អខ្លាំង។

និយាយរួមទៅ ម៉ូនីទ័រនេះប្រសិនជាអ្នកមានលុយច្រើនហើយជាអ្នកចូលចិត្តលេងហ្គេម ទៀតនោះ វាផ្ដល់​ប្រយោជន៍​ច្រើន  មុខងារ និងកម្រិតបង្ហាញរូបភាព  រលូន មិនងាយទាក់ផងនោះ។ គ្រាន់តែ ក្រុមហ៊ុន Acer ទើបតែ បង្ហាញ មិនទាន់ចេញលក់នូវឡើយទេ តែអាចនឹងចេញលក់ ក្នុងពេលឆាប់ៗ នេះផងដែរ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Visal
  • 1:37 PM, 28 April
  • ប្រភព: Wccftech
  • Tag: កុំព្យូទ័រ