ទំព័រដើម    >    យានយន្ត    >    ព័ត៌មាន    >    Apple កំពុង​តែ​តេស្ត​បច្ចេក​វិទ្យា Autonomous Car! ចឹង​មើល​ទៅ Apple Car អាច​នឹង​លេច​ចេញ​ជា​រូប​រាង​ឆាប់​ៗ​នេះ​ហើយ

Apple កំពុង​តែ​តេស្ត​បច្ចេក​វិទ្យា Autonomous Car! ចឹង​មើល​ទៅ Apple Car អាច​នឹង​លេច​ចេញ​ជា​រូប​រាង​ឆាប់​ៗ​នេះ​ហើយ

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

យូរដែរហើយដែលយើង បានលឺថាក្រុមហ៊ុន Apple ចង់ផលិត រថយន្តតែវា នៅតែជាអ្វីដែល ស្ថិតក្នុងក្តីស្រមៃ រហូតមកដល់ ពេលនេះ។ ស្មាតហ្វូន និងរថយន្តវា ខុសពីគ្នា បច្ចេកវិទ្យាក៏មិន ដូចគ្នាដែរ ចឹងតើ Apple អាចនឹងហក់ចូល ទៅប្រឡូក ក្នុងវិស័យ រថយន្តបាន ដោយរបៀបណា?

Cover Final 1000x150 copy

សំណួរនេះវាជាអ្វីដែលមនុស្ស ជាច្រើនកំពុងសង្ស័យ ថាក្រុមហ៊ុនអាមេរិច មួយនេះ គ្រាន់តែចង់ ទាក់ទាញចំណាប់ អារម្មណ៍ប៉ុណ្ណោះ។ តែមិនមែននោះទេ ដោយថ្មីនេះ គេបានឃើញថា Apple កំពុងតែព្យាយាម អភិវឌ្ឍនូវ បច្ចេកវិទ្យាដែល នឹងមានបំពាក់ លើរថយន្ត ក្តីស្រមៃរបស់ពួកគេ បណ្តើរៗហើយ ។

តាមរយៈអ្វីដែលយើងបាន ឃើញនេះវាអាចបញ្ជាក់ថា ពួកគេកំពុងតែធ្វើ តេស្តជាបណ្តើរៗ ហើយនូវបច្ចេកវិទ្យា Autonomous Car នៅលើរថយន្ត Lexus RX450x។ ដោយក្នុងនោះ ពួកគេបាន ភ្ជាប់នូវឧបករណ៍ ជាច្រើនដូចជា Velodyne LIDAR Sensor ហើយមាន radar units និង កាមេរ៉ាផង នៅលើរថយន្តនោះ។ គួរបញ្ជាក់ផងដែរ ថាក្រុមហ៊ុន Apple គឺជាក្រុមហ៊ុនមួយ ក្នុងចំណោម ក្រុមហ៊ុនជាច្រើន ដែលទទួលបានការ អនុញ្ញាតក្នុងការ ធ្វើតេស្ត នូវបច្ចេកវិទ្យា ស្រដៀងនេះ ឫដែលយើងស្គាល់ ថាជា បច្ចេកវិទ្យា Autonomous Car នេះឯង។

2

ដូច្នេះវាអាចបញ្ជាក់ថា Apple មិនមែនគ្រាន់តែទាក់ទាញ ចំណាប់អារម្មណ៍ អ្វីនោះទេ គឺពួកគេពិត ជាចង់ផលិត រថយន្តពិត ប្រាដកមែន។ តែវាមិនដឹង ពេលណាទេ ដែលយើងអាច ឃើញនូវ រថយន្តដែល ផលិតក្រោម ​ម៉ាកសញ្ញា ផ្លែប៉ោមនោះ តាមស្មានអាច ចុងឆ្នាំនេះ ឫឆ្នាំក្រោយក៏អាច ថាបាន ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Panhabot
  • 10:51 AM, 28 April
  • ប្រភព: Techno Buffalo
  • Tag: យានយន្ត