ទំព័រដើម    >    Accessories    >    ព័ត៌មាន    >    ក្រុម​ហ៊ុន Samsung ចេញ Ram ស៊េរីថ្មី​មាន​ល្បឿន​ខ្លាំង តែ​មិន​អាច​មាន​ទំហំ​ធំបាន

ក្រុម​ហ៊ុន Samsung ចេញ Ram ស៊េរីថ្មី​មាន​ល្បឿន​ខ្លាំង តែ​មិន​អាច​មាន​ទំហំ​ធំបាន

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

 មិត្តអ្នកអាន ប្រហែល​ជា​ដឹង​ហើយ​នូវក្រុមហ៊ុន Samsung នេះ​ដែល​មាន ផលិតផលផ្ទាល់ខ្លួន លក់ យ៉ាង​​សំបូរ​បែប​ និង​មិនត្រឹមតែប៉ុណ្ណោះ​ផលិតផលមួយៗ មានខ្លះ ទំនើប ជឿនលឿនទៀតផង។ ក្រុមហ៊ុន Samsung នេះមិនត្រឹមតែ លូកដៃចូល ខាងបច្ចេកវិទ្យាអេឡិចត្រូនិចជាច្រើន នោះ​ទេ​ខ្លួន​ក៏បាន​លូកដៃ ចូល​វិស័យគ្រឿងអេឡិចត្រូនិចកុំព្យូទ័រ ផងដែរ ។

cover

Final 1000x150 copy

ដោយក្នុងនោះ ខ្លួនក៏បានបង្កើត ចេញអង្គផ្ទុកទិន្នន័យ ជា SSD និង PCie M2 ផងដែរ ដែលជា​អង្គផ្ទុក​ទិន្នន័យ​មានល្បឿននោះ។ ថ្មីៗ​នេះ​ក្រុមហ៊ុន Samsung ក៏បានចេញ Ram ស៊េរីថ្មី មួយផងដែរ ដែល​មាន​ល្បឿន លឿនជាងគេ តែគួរអោយសោកស្ដាយផងវាមិនមែនជា Ram សម្រាប់ កុំព្យូទ័រ​ឡើយ ដែល​អាច​ហៅវាជាផ្លូវការ​ថា MRAM។ MRAM ​ផលិតឡើង សម្រាប់​តែពពួក​ថេប្លេត និង​ស្មាតហ្វូន នោះ​ទេ។ សមត្ថភាព ល្បឿ​ន Write និង Read របស់ Ram​ នេះ គឺ​ដល់ទៅ 1000 ដង ឯណោះ វាលឿនមែនទែន លឿនជាងប្រភេទ NAND Ram។ ក្រុមហ៊ុន ក៏បានគិតដិតដល់ចំនុចមួយផងដែរ ប្រសិនបើវាមាន​ល្បឿន​លឿន​​នោះ វានឹងស៊ីថាមពលថ្មច្រើន តែ​ផ្ទុយទៅវិញគឺ អត់នោះទេ វាប្រើប្រាស់ ថាមពល តិច ខ្លាំង​ណាស់​។ ជាងនេះទៅទៀតនោះអ្វីដែលគួរអោយសោកស្ដាយ គឺ MRAM ស៊េរីមួយនេះ គឺ មិនអាច ផលិត អោយ​មានទំហំផ្ទុកធំនោះឡើយ មានន័យ អាចមិនលើស ទំហំ 4GB ទេ។

pic1

នេះគ្រាន់តែ​ការបញ្ជាក់និងប្រាប់ដំណឹងត្រួសៗ  អោយដឹងជាផ្លូវការមុនសិន​នោះទេ ថ្ងៃ​ដែលក្រុមហ៊ុន ដាក់​បង្ហាញជាផ្លូវការ នោះ គឺនៅថ្ងៃទី 24 ខែក្រោយឯណោះ​។ ដូច្នេះយើងនឹងកាន់តែជ្រាប​ច្បាស់​បន្ថែម​ថា MRAM ដែលមានល្បឿនលឿន និងមិនប្រើប្រាស់ថាមពលច្រើននេះ​អាចនឹងមានទំហំប៉ុន្មានខ្លះហើយ មិត្តអ្នកអានអាចតាមដានទាំងអស់គ្នាជាមួយ ពត៌មានយើងខ្ញុំបាន។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Visal
  • 2:19 PM, 27 April
  • ប្រភព: Phone Arena
  • Tag: Accessories