ទំព័រដើម    >    កម្មវិធី & ហ្គេម    >    ព័ត៌មាន    >    ជួប​ជា​មួយ​នឹង Baptiste ខ្មោច​ទារ​ព្រលឹង ពី VainGlory! (New Hero)

ជួប​ជា​មួយ​នឹង Baptiste ខ្មោច​ទារ​ព្រលឹង ពី VainGlory! (New Hero)

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

Baptiste គឺជា hero ថ្មីមួយ ដែល VainGlory ទើប​តែ​បញ្ចេញ នៅ​ក្នុង​ជំនាន់ 2.4 ដែល​ទើប​នឹង អនុញ្ញាតិ​​អោយ អាប់​ដេត​ក្តៅៗ ម្សិល​មិញ​នេះ។ ជាមួយ​នឹង​ Hero មួយ​នេះ គឺវា​មាន រូបរាងលក្ខណៈ សម្បត្តិ ខុសប្លែក ពី Hero ផ្សេងៗទៀត ដោយមុខរបស់ Baptiste មានសភាព ដូចជា ខ្មោចអញ្ចឹង។ បន្ថែម​​ពីនេះ ដោយអមជាមួយនឹង Ability ដែល Baptiste មានទៀតនោះ ក៏បាន ធ្វើអោយ Hero នេះ ត្រូវបាន គេអោយឈ្មោះថា ខ្មោចទារព្រលឹង តែម្តង។

Cover

Final 1000x150 copy

និយាយពី លក្ខណៈសម្បត្តិ របស់ Baptiste គឺថា វាជាប្រភេទ Hero Jungle ដែលកាប់ផង និងបាញ់​សិល្បិ៍ផង។ ចំពោះ Skill ចំបង របស់ Baptiste គឺប្រើសិល្បិ៍ ទៅលើសត្រូវ ដើម្បីបឺទឈាម។ ហើយ​ចំណែកឯ Skill ទាំង៣ ដែលវាមានវិញ មានដូចជា៖

  1. Bad Mojo

Skill នេះប្រើសម្រាប់ គប់បំពង់គីមី ទៅលើសត្រូវ ដែលអាចធ្វើអោយ សត្រូវឈឺ និង Slow down ប៉ុន្មាន​វិនាទីដែរ។

  1. Ordained

ចំពោះ Skill ទី២នេះ ប្រើសម្រាប់ គប់សិល្បិ៍ឃុំ ទៅលើសត្រូវ ដើម្បីធ្វើការ Stun នៅពេលដែល សត្រូវ​រត់ចេញពី រង្វង់ពណ៌ស្វាយនោះ ហើយវាក៏នឹង កាត់ឈាមរបស់ សត្រូវផងដែរ។

  1. Fearsome Shade

Skill ទី៣ ឬហៅថា Ulti ប្រើសម្រាប់ គាស់ព្រលឹងខ្មោចឡើង អោយរត់សំដៅ ទៅរកសត្រូវ ហើយ​នៅ​ពេល ដែលព្រលឹងទាំងនោះ ប៉ះទៅលើសត្រូវ វានឹងធ្វើការ បឺទឈាម រាល់វិនាទី រហូតដល់ របាបឺទ​ឈាម​ឈប់។ ហើយវាក៏អាច បញ្ជៀសសត្រូវ អោយរត់ចេញឆ្ងាយ ពីយើងបានផងដែរ។

ដើម្បីអោយកាន់តែច្បាស់ សូមអ្នកទាំងអស់គ្នា ទស្សនាវីដេអូ ខាងក្រោមនេះ៖

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Mai
  • 10:43 AM, 27 April
  • ប្រភព: Vainglorygame
  • Tag: កម្មវិធី & ហ្គេម