ទំព័រដើម    >    ភាពយន្ត    >    ព័ត៌មាន    >    The Fate of the Furious នៅ​តែ​ជាប់​លេខ​កំពូល​ក្នុង​តារាង Box Office ប្រចាំ​សប្តាហ៍នេះ

The Fate of the Furious នៅ​តែ​ជាប់​លេខ​កំពូល​ក្នុង​តារាង Box Office ប្រចាំ​សប្តាហ៍នេះ

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

នៅក្នុងសប្តាហ៍នេះ មានរឿងទើបចាក់បញ្ចាំង មួយចំនួនដែរ នៅសប្តាហ៍ដំបូង តែអាចឈរ តំណែងកំពូល នៅក្នុងតារាង Box Office មានតែ 1 រឿងប៉ុណ្ណោះ គឺខ្សែភាពយន្ត The Fate of the Furious ជាប្រភេទរឿង ដែលឆ្លុះបញ្ចាំង ពីឧក្រិដ្ឋកម្ម ដែលមានលាយឡំ មនោសញ្ចេតនា ជ្រាលជ្រៅ រវាង សមាជិកមួយក្រុម ដែលដឹកនាំ ដោយ Dom តែក្នុងវគ្គនេះ គេត្រូវក្បត់ក្រុម ដោយសារតែ មូលហេតុមួយ គឺការពារកូនប្រុសគាត់ ពីការគំរាមគំហែង ពីឧក្រិដ្ឋជន ម្នាក់ឈ្មោះ Cipher ដែលចង់ឲ្យគាត់ ប្រមូលនូវ ឧបករណ៍ ដែលអាចបញ្ជា គ្រាប់ម៉ីស៊ីល នុយក្លេអ៊ែ បំផ្លាញ ពិភពលោក។

cover Final 1000x150 copy

បន្ទាប់ជាប់ចំណាត់ថ្នាក់លេខ 2 គឺខ្សែភាពយន្ត The Boss Baby ជាប្រភេទរឿង គំនូរជីវចល បែបកំប្លែងសើច ដែលមាន កូនង៉ែតម្នាក់ ដែលឆ្លាតលើសពី ក្មេងដទៃទៀត​ ចូលចិតគ្រប់គ្រង និងបញ្ជាទៅលើ ក្មេងៗ​ឯទៀត ហើយគេតែង ធ្វើឲ្យចាស់ៗ ស្រលាញ់។ 

នេះជាសាច់រឿង ត្រួសៗ ដែលយើង ទទួលបាន និងចំណាត់ថ្នាក់លេខ 3 គឺខ្សែភាពយន្ត Beauty and the Beast ជាប្រភេទរឿង មនោសញ្ចេតនា បែបព្រេងនិទាន រវាងនារីម្នាក់ ដែលបាន ឃុំឃាំងក្នុង វិមានរបស់ព្រះអង្គ ម្ចាស់ម្នាក់ ដែលត្រូវទំនាយ ក្លាយជា សត្វបីសាច រូបរាងកាច សាហាវមួយ ដោយមាន ការខ្លាច និងស្អប់ខ្ពើមពី មហាជន តែដោយសារ កញ្ចក់វេទមន្ត បានឆ្លុះបញ្ចាំង ឲ្យនារីម្នាក់ ដឹងពីជម្រៅចិត្ត របស់ព្រះអង្គ ម្ចាស់នោះ ថាជាមនុស្សល្អ ម្នាក់ដែរ។

ខាងក្រោមជាតារាង Box Office ដែលយើងបានជ្រើសរើសខ្សែភាពយន្ត ចំនួន 10 ដែលរកប្រាក់ ចំណូលបាន ច្រើនគេ នាសប្តាហ៍នេះ ៖

  1. The Fate of The Furious

ចាក់បញ្ចាំងនាសប្តាហ៍ទី 2 បានប្រាក់ចំនូល 38 លានដុល្លារ និងសរុប 163 លានដុល្លារ សម្រាប់សប្តាហ៍នេះ។

1 

  1. The Boss Baby

ចាក់បញ្ចាំងនាសប្តាហ៍ទី 4 បានប្រាក់ចំនូល 12 លានដុល្លារ និងសរុប 136 លានដុល្លារ សម្រាប់សប្តាហ៍នេះ។

2

  1. Beauty and the Beast

ចាក់បញ្ចាំងនាសប្តាហ៍ទី 6 បានប្រាក់ចំនូល 9 លានដុល្លារ និងសរុប 470 លានដុល្លារ សម្រាប់សប្តាហ៍នេះ។

3

  1. Going in Style

ចាក់បញ្ចាំងនាសប្តាហ៍ទី 3 បានប្រាក់ចំនូល 4,9 លានដុល្លារ និងសរុប 31 លានដុល្លារ សម្រាប់សប្តាហ៍នេះ។

4

  1. Smurfs: The Lost Village

ចាក់បញ្ចាំងនាសប្តាហ៍ទី 3 បានប្រាក់ចំនូល 4,8 លានដុល្លារ និងសរុប 33 លានដុល្លារ សម្រាប់សប្តាហ៍នេះ។

5

  1. Born in China

ចាក់បញ្ចាំងនាសប្តាហ៍ទី 1 បានប្រាក់ចំនូល 4,7 លានដុល្លារ និងសរុប 4,7 លានដុល្លារ សម្រាប់សប្តាហ៍នេះ។

6 

  1. Unforgettable

ចាក់បញ្ចាំងនាសប្តាហ៍ទី 1 បានប្រាក់ចំនូល 4,7 លានដុល្លារ និងសរុប 4,7 លានដុល្លារ សម្រាប់សប្តាហ៍នេះ។

7

  1. Gifted

ចាក់បញ្ចាំងនាសប្តាហ៍ទី 3 បានប្រាក់ចំនូល 4,5 លានដុល្លារ និងសរុប 10 លានដុល្លារ សម្រាប់សប្តាហ៍នេះ។

8

  1. The Promise

ចាក់បញ្ចាំងនាសប្តាហ៍ទី 1 បានប្រាក់ចំនូល 4 លានដុល្លារ និងសរុប 4 លានដុល្លារ សម្រាប់សប្តាហ៍នេះ។

9

  1. The Lost City of Z

ចាក់បញ្ចាំងនាសប្តាហ៍ទី 2 បានប្រាក់ចំនូល 2,1 លានដុល្លារ និងសរុប 2,2 លានដុល្លារ សម្រាប់សប្តាហ៍នេះ។

10

ខ្សែភាពយន្ត ដែលរកប្រាក់ចំណូលបានច្រើនជាងគេក្នុងសប្តាហ៍នេះ គឺ The Fate of the Furious ហើយខ្សែ ភាពយន្តនេះ មានចាក់ បញ្ចាំងនៅក្នុង ប្រទេស យើងហើយ ដូចនេះប្រសិន បើអ្នកចាប់ អារម្មណ៍អាចរក ទស្សនាបាន នៅតាមរោង ភាពយន្តដែល នៅជិតផ្ទះ អ្នកបំផុតបាន។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Hong
  • 7:58 AM, 26 April
  • ប្រភព: IMDB
  • Tag: ភាពយន្ត