ទំព័រដើម    >    Accessories    >    ព័ត៌មាន    >    Intel Optane ចេញ​ជា​ផ្លូវ​ការ​ហើយ! ល្បឿន​លឿន​ហួស​និស្ស័យ​ជាមួយ​តម្លៃ​ចាប់​ផ្ដើម​ពី 44$

Intel Optane ចេញ​ជា​ផ្លូវ​ការ​ហើយ! ល្បឿន​លឿន​ហួស​និស្ស័យ​ជាមួយ​តម្លៃ​ចាប់​ផ្ដើម​ពី 44$

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ប្រិយមិត្តមួយចំនួនប្រហែលជា​ធ្លាប់​បាន​ឮ ឬស្គាល់​ជុំវិញ​អង្គផ្ទុក​ទិន្នន័យ​របស់ Intel ដែល​មានឈ្មោះ​ថា Optane ជាក់​ជា​មិន​ខាន ដែល​វា​គឺ​ជា​អង្គផ្ទុកទិន្នន័យពពួក SSD ដែល Intel ខិតខំដុតដៃដុតជើង បង្កើត​ឡើង​យ៉ាង​យក​ចិត្តទុកដាក់បំផុត ជាមួយនឹងល្បឿនលឿន ដោយកាលពីជំនាន់ទី 1 Intel បានបញ្ចេញ SSD ក្នុង​ត្រកូល Optane នេះ​រួច​ជាស្រេចហើយមានឈ្មោះពេញថា SSD DC P4800X ជាមួយ​នឹង​តម្លៃ​ដល់​ទៅ 1520$ ឯណោះ​ក្នុង​ទី​ផ្សារ​អន្តរជាតិ សម្រាប់មេម៉ូរីទំហំត្រឹមតែ 375GB ប៉ុណ្ណោះ។ ដោយសារ​តែ​មា​ន​ការ​គាំទ្រច្រើន ហើយបច្ចេកវិទ្យាដើរទៅមុខរហូតនោះ Intel យល់អារម្មណ៍អ្នកប្រើប្រាស់ ហើយក៏​ដើម្បី​ជែង​ក្នុង​ទីផ្សារជាមួយ SSD ផ្សេងទៀតនោះ ទីបំផុត Optane ជំនាន់ទី 2 បានប្រកាស​ចេញ​ជាផ្លូវ​ការហើយ ជាមួយនឹងតម្លៃចាប់ផ្ដើមពី 44$ ឡើងទៅ!

1

Final 1000x150 copy

Optane ប្រើប្រាស់បច្ចេកវិទ្យា 3D XPoint Technology ធ្វើឲ្យវាដំណើរការបានរហ័ស និងមាន​សមត្ថភាព​​បញ្ជូនទិន្នន័យបានរហ័ស ជាមួយល្បឿនលឿនហួសនិស្ស័យ អាចជួយបង្កើនល្បឿន​កុំព្យូទ័រ​បាន​លឿន​ជាងមុន 5.8X ទៅលើផ្នែកទិន្នន័យ។ Intel ថែមទាំងបានអះអាងថា Optane ជួយច្រើន​បំផុត​សម្រាប់ Gamer ទាំងអស់ ព្រោះនៅពេលប្រើប្រាស់វា យើងអាចកាត់បន្ថយរយៈពេល Loading Game បានដល់ទៅ 65% ពិសេសលោតចូលហ្គេមបានលឿនជាងមុនដល់ 67% ឯណោះ ពិតជាលឿនមែនទែន មានន័យថាយើងគ្រាន់តែរង់ចាំប្រមាណជា 35% ឬ 33% នៃការរង់ចាំជាការស្រេច ទោះបីហ្គេមនោះ​ធំ​ប៉ុណ្ណាក៏ដោយ។

2

បច្ចុប្បន្ននេះ Optane ដែលជា SSD ប្រភេទ M.2 របស់ Intel ទើបនឹងចេញម្សិលមិញ អាចប្រើប្រាស់​បាន​តែ​ជាមួយនឹង CPU ជំនាន់ទី 7 ឈ្មោះ Kaby Lake ប៉ុណ្ណោះ ហើយអាចប្រើបានតែជាមួយឈីប 3 ស៊េរីផងដែរគឺ៖

  • Intel Core i3
  • Intel Core i5
  • Intel Core i7

ក្រៅពីនេះសម្រាប់ CPU របស់ Intel ជំនាន់ទី 7 ផ្សេងទៀត ឬជំនាន់ទី 6 ស៊េរីកប់ក៏ដោយ ក៏មិនអាចប្រើ​ប្រាស់​ជាមួយ SSD ថ្មីនេះបានដែរ ព្រោះឈីបទាំងនោះពុំមានបច្ចេកវិទ្យា ដែលអាចដាក់ឲ្យ SSD ថ្មី​នេះ​ដំណើរការជាមួយបាន។ ម្យ៉ាងសម្រាប់អ្នកប្រើ CPU ខាងលើ អាចនឹងត្រូវធ្វើការ Update នូវ BIOS ថែម​ទៀត ដើម្បីអាចប្រើប្រាស់ជាមួយ Optane នេះបាន ដែលសបង្ហាញឲ្យឃើញថា បច្ចេកវិទ្យាដែល Intel បានបំពាក់នៅលើ SSD ជំនាន់ចុងក្រោយរបស់ខ្លួននេះគឺថ្មីស្រឡាងតែម្ដង សម្រាប់ប្រើតែពេលបច្ចុប្បន្ន និងថ្ងៃអនាគតប៉ុណ្ណោះ។

3

Intel Optane នឹងចាប់ផ្ដើមចេញលក់ក្នុងឆ្នាំនេះ តែនៅមិនទាន់មានកាលបរិច្ឆេទ​ច្បាស់លាស់​នៅ​ឡើយ​ទេ គ្រាន់តែដឹងថា Intel ចង់ឲ្យអ្នកប្រើប្រាស់កុំព្យូទ័រ ដែលប្រើឈីប CPU របស់ខ្លួនទាំងអស់ងាកមកប្រើ Optane ជាមួយនឹងតម្លៃធូថ្លៃចាប់ពី 44$ ឡើងទៅសម្រាប់ទំហំ 16GB និង 77$ សម្រាប់ 32GB ជាមួយ​នឹងការធានាត្រឹមត្រូវចេញពីរោងចក្រ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!

subscribe1-23

  • ដោយ: Por
  • 11:54 AM, 25 April
  • ប្រភព: PCGamer
  • Tag: Accessories