ទំព័រដើម    >    Accessories    >    ព័ត៌មាន    >    DJI ចេញ​ឧបករណ៍ VR ថ្មី អនុញ្ញាត​ឲ្យ​យើង​ធ្វើ​ការ​បញ្ជា Drone ដោយ​ប្រើ​ប្រាស់​ក្បាល​បាន!

DJI ចេញ​ឧបករណ៍ VR ថ្មី អនុញ្ញាត​ឲ្យ​យើង​ធ្វើ​ការ​បញ្ជា Drone ដោយ​ប្រើ​ប្រាស់​ក្បាល​បាន!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

កាលពីឆ្នាំទៅ​មិញ​ក្រុម​ហ៊ុន​ផលិត​ឧបករណ៍ Drone ហោះ​លើ​មេឃ​ដ៏​ល្បី​ល្បាញ​ឈ្មោះ​ថា DJI បាន​បង្ហាញ​ឲ្យពិ​ភពលោក​ឃើញ​នូវឧ​បករណ៍ VR ថ្មីរបស់ខ្លួន បង្កើតឡើងសម្រាប់បញ្ជាទៅលើឧបករណ៍ Drone ដែលកាលនោះ វាគ្រាន់តែជាការប្រកាសឲ្យបានដឹងអំពីគម្រោងមួយនេះប៉ុណ្ណោះ តែកាល​ពីម្សិល​មិញ​នេះ DJI បានប្រកាសចេញលក់ VR នោះជាផ្លូវការហើយ ដែលវាត្រូវបានដាក់ឈ្មោះឲ្យថា DJI Goggles ជាមួយ​នឹងរូបរាងប្លែក ផលិតផលផលិតឡើងពីវត្ថុធាតុដើមមានគុណភាព។

1 2

Final 1000x150 copy

Goggles មានលក្ខណៈពិសេសមួយត្រង់ថា យើងអាចបញ្ជា Drone របស់ DJI ដោយប្រើប្រាស់​វា​តាម​រយៈ​ការ​ងាកឆ្វេង ងាកស្ដាំ មើលឡើងលើ និងមើលចុះក្រោមជាដើម ដែលវាគឺជា​បទពិសោធន៍​ថ្មី​មួយ​មិន​ធ្លាប់​មាន​ពីមុនមក ដែលអាចឲ្យម្ចាស់ Drone ស៊េរីថ្មីធ្វើការចាប់យកប្លង់បានកាន់តែងាយស្រួលជាជាង ការ​បញ្ជាចេញពីតេឡេ។ ជាងនេះទៅទៀត Goggles ប្រើប្រាស់អេក្រង់ទំហំ 5 អ៊ីញចំនួន 2 គ្រាប់ ដែល​មាន​សមត្ថភាពបង្ហាញរូបភាពបានកម្រិត FullHD សម្រាប់ឲ្យយើងពាក់មើល នៅពេលកំពុងប្រើប្រាស់​ជាមួយ​នឹងពណ៌ច្បាស់ ដិតម៉ដ្ឋល្អ ដែលម្ចាស់របស់វាអាចជ្រើសរើសកម្រិត Resolution ដូចជា 720p ក្នុងល្បឿន 30fps និង 60fps និង 1080p ក្នុងល្បឿន 30fps មិនអាចដល់ 4K នោះទេ។ នៅផ្នែកខាង​ស្ដាំ​តួម៉ាស៊ីន យើងអាចប្រើប្រាស់ម្រាមដៃចុចបញ្ជាទៅលើមុខងារដ៏ច្រើនសំបូរបែបរបស់វា ធានាថា​ងាយ​ស្រួល និងធ្វើឲ្យអ្នកទទួលបានបទពិសោធន៍មិនធ្លាប់ពីមុនមក។

3 4

Goggles VR ក៏មានបំពាក់មកជាមួយរន្ធដោតកាស 3.5 មីលីម៉ែត្រ រន្ធបន្ថែមមេម៉ូរីកាតពពួក MicroSD រន្ធ HDMI និងរន្ធ MicroUSB ដែលអនុញ្ញាតឲ្យម្ចាស់របស់វាប្រើប្រាស់ជាមួយនឹងឧបករណ៍​ផ្សេងៗទៀត​បាន​ច្រើនសំបូរបែប ថែមទាំងអាចភ្ជាប់ទៅកាន់អេក្រង់ខាងក្រៅទៀតផង។ VR នេះអាចឲ្យយើងពាក់វា​ប្រើ​ប្រាស់​បាន 6 ម៉ោង ជាមួយនឹងកម្លាំងថ្ម 9440 mAh អាចភ្ជាប់ ហើយយើងទៅប្រើប្រាស់ជាមួយនឹង Drone មួយចំនួនដូចជា៖

  • DJI Mavic Pro
  • DJI Phantom 4
  • DJI Inspire

សម្រាប់ម៉ាស៊ីន Drone ស៊េរីចាស់ មិនអាចប្រើប្រាស់ជាមួយ Goggles VR នេះបាននោះទេ! សម្រាប់​តម្លៃគឺ 449$ ដែលចាប់ផ្ដើមទទួលការកម្មង់ទុកចាប់ពីថ្ងៃនេះតទៅហើយ ហើយក៏នឹងចាប់ផ្ដើមដឹកចេញ​លក់​តា​ម​ទីផ្សារអន្តរជាតិនៅខែឧសភា ខាងមុខឆាប់ៗនេះឯង ហើយវាអាចនឹងមកដល់ទីផ្សារស្រុក​ខ្មែរ​យើង​ទៀតផង ជាមួយនឹងតម្លៃអាចនឹងថ្លៃលើស 500$ ក៏ថាបាន។

មចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!

subscribe1-23

  • ដោយ: Por
  • 10:50 AM, 25 April
  • ប្រភព: DJI
  • Tag: Accessories