ទំព័រដើម    >    កម្មវិធី & ហ្គេម    >    ព័ត៌មាន    >    ចាប់​ពី​ពេល​នេះ​តទៅ Siri អាច​ជួយ​អាន​សារ​ក្នុង​កម្មវិធី WhatsApp បាន ប្រសិន​បើ​អ្នក​មិន​ចង់អាន!

ចាប់​ពី​ពេល​នេះ​តទៅ Siri អាច​ជួយ​អាន​សារ​ក្នុង​កម្មវិធី WhatsApp បាន ប្រសិន​បើ​អ្នក​មិន​ចង់អាន!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

កាលពីឆ្នាំ WhatsApp ដែល​ជា​ប្រភេទ​កម្មវិធី​ទំនាក់​ទំនង ផ្ញើសារ​ទៅ​វិញ​ទៅ​មក បាន​ចេញ​របាយ​ការណ៍ សហការ​ជាមួយ​ជំនួយ​ការ​សម្លេង Siri ដើម្បី​អនុញ្ញាត​ឲ្យអ្នកប្រើប្រាស់ធ្វើការផ្ញើសារ និងខល​ទៅ​កាន់​នរណា​ម្នាក់​ក្នុងកម្មវិធី WhatsApp ដោយការបញ្ជាតាមការនិយាយ។

cover

Final 1000x150 copy

នៅពេលនេះ សម្រាប់មិត្តអ្នកអាន ដែលកំពុងប្រើប្រាស់ iPhone, iPad ដែលដំនើរការ iOS10.3 ចុង​ក្រោយ និងកម្មវិធី WhatsApp ជំនាន់ចុងក្រោយ 2.17.2 អាចប្រើប្រាស់មុខងារថ្មីបាន ដោយប្រើឲ្យ Siri និយាយ​នូវសារដែលនរណាម្នាក់ផ្ញើមកកាន់អ្នកបានភ្លាម ដោយជំនួសឲ្យការអាន។ ប្រសិនបើអ្នកចាប់​អារម្មណ៍ អាចធ្វើការទាញយកបាន ឬអ្នកកំពុងប្រើប្រាស់ គួរតែអាប់ដេតនៅពេលនេះ៖

***ចុចត្រង់នេះ សម្រាប់ iOS

***ចុចត្រង់នេះ សម្រាប់ Android

1

យើងក៏ចង់បញ្ជាក់ដែលថា ការអាប់ដេតថ្មីនេះ អាចប្រើ Siri បានមានតែលើប្រព័ន្ធប្រតិបត្តិការ iOS ប៉ុណ្ណោះ។

លើសពីនេះទៅទៀត ការអាប់ដេតថ្មី បានសម្រួលដល់ការប្រើប្រាស់ច្រើន ទៅលើការខលជាឯកជន, ខល​ជាក្រុម និងខលតាមលេខទូរស័ព្ទដែលយើងមានក្នុងស្មាតហ្វូន។ ប្រសិនបើអ្នកជា អ្នក​ប្រើ​ប្រាស់​ជាប្រចាំ ច្បាស់ជាបានដឹងពីមុខងារទាំងនេះ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!

subscribe1-23

  • ដោយ: Hong
  • 8:37 AM, 25 April
  • ប្រភព: MacRumors
  • Tag: កម្មវិធី & ហ្គេម