ទំព័រដើម    >    Accessories    >    ព័ត៌មាន    >    តិចច្រលំថា​នេះ​ជា​កុំព្យូទ័រ តែ​កា​រ​ពិត​ជា​ជើង​ទម្រ iPhone សោះ!

តិចច្រលំថា​នេះ​ជា​កុំព្យូទ័រ តែ​កា​រ​ពិត​ជា​ជើង​ទម្រ iPhone សោះ!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ក្រុមហ៊ុន Elago ជាក្រុមហ៊ុនមួយ​ផលិត​គ្រឿង​បន្ថែម​សម្រាប់​ប្រើប្រាស់​ជាមួយ​ស្មាត​ហ្វូន iPhone ដែល​ចង់​ឲ្យ​ម​ហាជន បាន​ឃើញ​នូវ​ផលិត​ផល​ប្លែកៗ​របស់​ខ្លួន ទើបក្រុមហ៊ុននេះ ព្យាយាម​ បញ្ចេញនូវ​ជើងទម្រ​មួយ ដែលមានរូបភាព ស្រដៀងទៅនឹងកុំព្យូទ័រស៊េរីចាស់របស់ Apple ដែលប្រើការ ដោយយក iPhone ញាត់​ចូល ទើបអាចប្រើបានបង្ហាញផ្ទៃអេក្រង់មក ស្រដៀងទៅនឹងកុំព្យូទ័រតូចមួយអញ្ចឹង។

cover

Final 1000x150 copy

នាពេលគន្លងមក Elago នេះ​ ក៏បានផលិតនូវជើងទម្រដែលមានរូបរាងស្រដៀងនេះដែរ តែតូចជាងនេះ ដោយប្រើប្រាស់សម្រាប់ដាក់ជាមួយនាឡិកាឆា្លត Apple Watch ហើយនេះ យើងបានឃើញជើង​ទម្រ​បែប​នេះ មានសម្រាប់ iPhone ហើយ ប៉ុន្តែមិនមែនសម្រាប់ស៊េរី Plus នោះទេ។ ហើយជើងទម្រនេះ មាន​ឈ្មោះថា retro-Mac shaped iPhone stand ។

11 22 33 61gZ05M9nYL.-SL1500-

ចំពោះតម្លៃរបស់គ្រឿងបន្ថែម ឬហៅថាជើងទម្រនេះ ប្រហាក់ប្រហែល 35 ដុល្លារ ហើយអាចប្រើប្រាស់​បាន​ជាមួយ iPhone 6, iPhone 6s និង iPhone 7 ដោយពពួកស៊េរី iPhone 6 Plus, 7 Plus នោះ ដាក់​មិនត្រូវគ្នាទេ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!

subscribe1-23

  • ដោយ: Hong
  • 8:32 AM, 25 April
  • ប្រភព: The verge
  • Tag: Accessories