ទំព័រដើម    >    ភាពយន្ត    >    ព័ត៌មាន    >    កំពូលខ្សែភាព​យន្ត Avatar នឹង​មក​ដល់​ប៉ុន្មាន​ឆ្នាំ​ខាងមុខ!

កំពូលខ្សែភាព​យន្ត Avatar នឹង​មក​ដល់​ប៉ុន្មាន​ឆ្នាំ​ខាងមុខ!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ប្រិយមិត្តមួយចំនួនធំប្រាកដ​ជាស្គាល់​កំពូល​ខ្សែ​ភាពយន្ត​ផលិត​អស់​ប្រាក់​រាប់​សិប​លាន​ដុល្លារ​ជាក់​ជាមិន​ខាន ដែល​វា​មាន​ឈ្មោះថា Avatar ជាខ្សែ​ភាពយន្ត Hollywood បែបវិទ្យាសាស្ត្រ ជាមួយ​នឹង​ក្រាហ្វិច​ស្រស់​ស្អាត​ និងមានសាច់រឿងជគ់ចិត្តដិតអារម្មណ៍ទៀតផង ដែលចាប់បញ្ចាំងនៅរោងភាពយន្តកាលពីឆ្នាំ 2009 កន្លងទៅ ដោយត្រូវបានដឹងនាំរឿងដោយលោក James Cameron។ អស់រយៈពេលជាង 8 ឆ្នាំ​កន្លង​មកនេះឃើញថា Avatar ពុំបានចេញវគ្គ 2 បន្តពីវគ្គ 1 នោះទេ អត់ដូចខ្សែភាពយន្តដទៃឡើយ ដោយ​ចេញមួយវគ្គគឺចំនាយពេល 2-3 ឆ្នាំ ដោយមូលហេតុជាច្រើន ម្យ៉ាងដើម្បីចេញវគ្គបន្តគឺត្រូវ​ចំនាយ​ពេល​និពន្ធ​ច្រើនទៀតផង។

1

Final 1000x150 copy

យ៉ាងណាក៏ដោយ សម្រាប់ប្រិយមិត្តដែលជាអ្នកគាំទ្រកំពូលខ្សែភាពយន្ត Avatar អ្នកនឹងបានទស្សនា​ខ្សែ​ភាពយន្ត​នេះម្ដងទៀត ដោយលើកនេះគឺជាការវិលត្រឡប់មកវិញដ៏ប្លែក និងកាន់តែអស្ចារ្យថែមមួយ​កម្រិត​ទៀត ជាមួយនឹងរឿង Avatar វគ្គ 2 ត្រៀមនឹងចាក់បញ្ចាំងនៅរោងភាពយន្តធំៗនាថ្ងៃទី​ 18 ខែធ្នូ ឆ្នាំ 2020 ខាង​មុខ អាចនិយាយបានថា នៅប្រហែលជាជាង 3 ឆ្នាំទៀតឯណោះ ដោយបច្ចុប្បន្នក្រុមការងារ​ផលិត​ខ្សែ​ភាពយន្ត ក៏ដូចជាតារាសំដែងជាច្រើន បានចាប់ផ្ដើមថតបន្ដើរៗហើយ ជាមួយនឹងគុណភាពវីដេអូល្អ​ផ្ដាច់ អមមកជាមួយនឹងសាច់រឿងកាន់តែប្លែកអស្ចារ្យ។

2

នេះគ្រាន់តែជាពត៌មានដំបូងជុំវិញកំពូលខ្សែភាពយន្ត Avatar វគ្គ 2 ដែលត្រៀមចេញជាង 3 ឆ្នាំខាងមុខ​ប៉ុណ្ណោះ ហើយយើងនឹងបន្តឃើញពត៌មានជាច្រើនផ្សេងទៀតចេញជាបន្តបន្ទាប់ ព្រោះនេះគឺជាអ្វីដែល​បង្ហាញ​ឲ្យយើងឃើញ និងបានដឹងថាថ្ងៃអនាគតនឹងទៅជាយ៉ាងណា! តើ 3 ឆ្នាំជាងនេះ វាយូរ​ពេក​ណាស់​មែន​ទេ? វាពិតជាយូរ ព្រោះយើងត្រូវរង់ចាំដល់ទៅ 11 ឆ្នាំឯណោះ ទម្រាំបានមើលវគ្គ 2 នេះ ហើយក៏​សង្ឃឹម​ថាវគ្គ 2 នឹងកាន់តែពិសេស។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!

subscribe1-23

  • ដោយ: Por
  • 1:35 PM, 24 April
  • ប្រភព: Engadget
  • Tag: ភាពយន្ត