ទំព័រដើម    >    Accessories    >    ព័ត៌មាន    >    ក្រុមហ៊ុន Apple អាច​នឹង​មាន​ឧបករណ៍ VR ចេញ​នឹង​គេហើយ

ក្រុមហ៊ុន Apple អាច​នឹង​មាន​ឧបករណ៍ VR ចេញ​នឹង​គេហើយ

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ក្រុមហ៊ុន Apple គឺជាក្រុមហ៊ុន មួយជាប់ឈ្មោះ ដ៏ល្បី ក្នុងការចេញ ស្មាតហ្វូនស៊េរីថ្មីៗ ល្អៗ ដែលឈរ ឈ្មោះ ប្រហាក់ប្រហែល ជាមួយ Samsung ហើយក៏ជាដៃ គូប្រជែង យ៉ាងស្វិតស្វាញ ផងដែរ រវាងក្រុមហ៊ុន ទាំងពីរ នេះ។ ទោះជាយ៉ាង ណាក៏ដោយ ក្រុមហ៊ុន Apple ថ្វីត្បិតតែល្អ មែន តែសម្រាប់បច្ចេកវិទ្យា ថ្មីៗ និងទំនើប នោះនៅដើរ យឺតជាង Samsung បន្តិច ដូច្នេះហើយ ថ្មីៗ នេះផងដែរ ក្រុមហ៊ុន  Apple បានធ្វើការជួល បុគ្គលិក ផ្នែក 3D ម្នាក់ ដែលជា អ្នកបង្កើត កម្មវិធី Final Cut អោយមក ជួយផ្នែក ផ្សេង វិញម្ដង ដែលសម្រាប់ ឈ្មោះបុគ្គលិក នោះផងដែរ មានឈ្មោះថា Tim Dashwood។

cover Final 1000x150 copy

រូបលោក គឺជាបុគ្គលិក នៅក្រុមហ៊ុន ស្រាប់ ផ្នែក 3D នោះ ហើយតាមប្រភព ពត៌មានបាន រាយការណ៍មក ថាថ្មីៗ រូបលោក ត្រូវបាន Apple ទំលាក់ ការងារ អោយធ្វើថ្មី ទៀតផង គឺធ្វើការ បង្កើត ឧបករណ៍  VR។ នេះប្រហែលជា ខ្លួនចង់ ពង្រីកទីផ្សារ និងបង្កើន នូវ បច្ចេកវិទ្យា ថ្មីសម្រាប់ ប្រកួត ប្រជែង ជាមួយ Samsung ហើយ​មើលទៅ ពីព្រោះ ក្រុមហ៊ុន Samsung ក៏តែងតែ ចេញនូវ VR ស៊េរីថ្មី ភ្ជាប់មក ជាមួយស្មាតហ្វូន របស់ខ្លួននោះ។ យ៉ាងណាមិញ ក្រុមហ៊ុន Apple ក៏ប្រហែលចង់ផ្ដល់ បទពិសោធន៍ អោយអតិថិជនរបស់ខ្លួន នូវអ្វីៗ ដែលថ្មី ផងដែរ។ ជាងនេះ ទៅទៀត នោះ ការរៀប គម្រោងបង្កើត VR នោះត្រូវគេប៉ាន់ស្មាន ដឹងថា អាចនឹង មាន ឧបករណ៍ VR ចេញ នៅពេលក្រុមហ៊ុន Apple ប្រកាស ចេញនូវ iPhone 8 ឯណោះ។

pic 1

សរុបសេចក្ដីមក​ទាល់តែចាំ តាមដាន មើលទាំង អស់គ្នា នៅថ្ងៃ iPhone 8 ប្រកាសចេញ ជាផ្លូវការ ដោយនេះគ្រាន់ ជាពត៌មានបង្ហើប អោយដឹងមុន ត្រួសៗប៉ុណ្ណោះ ហើយអ្វីៗអាចនឹង មានការផ្លាស់ប្ដូរ នៅថ្ងៃ ខាងមុខទៀត ក៏ថា បាន។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Visal
  • 9:51 AM, 24 April
  • ប្រភព: WCCF Tech
  • Tag: Accessories