ទំព័រដើម    >    កម្មវិធី & ហ្គេម    >    ព័ត៌មាន    >    ក្តារ​ចុច​ប្រភេទ gif របស់ Disney ដែល​មាន​តែ​រូបភាព​មាន​ចលនា!

ក្តារ​ចុច​ប្រភេទ gif របស់ Disney ដែល​មាន​តែ​រូបភាព​មាន​ចលនា!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

នេះពិត ជាប្លែក ទៀតហើយ តាមធម្មតា ក្តារចុចផ្សេងៗប្រើប្រាស់ សំរាប់វាយអក្សរ ប៉ុន្តែជាមួយ ក្តារចុចរបស់ Disney ដែលអាច ឲ្យអ្នកស្វែងរក រូបភាពមានចលនា, អាចចែករំលែក រូបភាពមានចលនា ពីអ៊ីនធើណេត ឬនៅក្នុង ទូរស័ព្ទបានភ្លាម ទៅកាន់ មិត្តភក្ភិ របស់អ្នក តាមរយៈការ ផ្ញើសារ តាមបណ្តាញសង្គម ផ្សេងៗបាន។

cover Final 1000x150 copy

បន្តទៀតថា នៅក្នុង កម្មវិធីក្តារចុចនេះ មានរូបភាព ចលនារាប់ពាន់ ដែលសុទ្ធជា រូបតួអង្គ និងសកម្មភាព នៅក្នុង រឿងគំនូរជីវចល របស់ Disney តែម្តង ដូចនេះ មិត្តអ្នកអាន ប្រាកដជា ពេញចិត្ត និងការប្រើប្រាស់ ក្តារចុចនេះ សំរាប់ផ្ញើ ជារូបភាព មានចលនា ទៅកាន់ អ្នកស្គាល់គ្នា ដើម្បីបង្កើត ភាពស្និទ្ធស្នាល និងភាព រីករាយជាមួយ ពួកគេបាន។ បើសិនជា មិត្តអ្នកអាន ចាប់អារម្មណ៍ អ្នកអាច ចុចពាក្យខាងក្រោម ដើម្បីដោនឡូដ៖

1 (1)

បញ្ជាក់ថា កម្មវិធីនេះ អាចដោនឡូដ យកទៅ ប្រើប្រាស់បាន នៅលើឧបករណ៍ ទាំងអស់ដែល ដំនើរការប្រព័ន្ធ ប្រតិបត្តិការ iOS8 ឡើងទៅ ហើយសូម ចូលរួម សោកស្តាយ ដែល កម្មវិធីនេះ មិនទាន់ មាននៅលើ ប្រព័ន្ធប្រតិបត្តិការ Android នៅឡើយទេ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Hong
  • 8:46 AM, 24 April
  • ប្រភព: App Store
  • Tag: កម្មវិធី & ហ្គេម