ទំព័រដើម    >    ទូរស័ព្ទ    >    ព័ត៌មាន    >    Huawei ទទួល​ស្គាល់​ថា អង្គផ្ទុក​ទិន្នន័​យ​នៅ​លើ P10 និង P10 Plus ខ្លះ​មាន​ល្បឿន​យឺត និង​ខ្លះ​លឿន

Huawei ទទួល​ស្គាល់​ថា អង្គផ្ទុក​ទិន្នន័​យ​នៅ​លើ P10 និង P10 Plus ខ្លះ​មាន​ល្បឿន​យឺត និង​ខ្លះ​លឿន

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ស្មាតហ្វូនកំពូល របស់ Huawei ទើប​តែ​ចេញ​ដូច​មិត្តអ្នក​អាន​មួយ​ចំនួន​បាន​ដឹង​​ហើយ ដែល​ស្មាតហ្វូន​នោះ​​មាន​ពីរ​ម៉ូឌែល គឺ Huawei P10 និង P10 Plus ហើយ​ខ្លួន​ក៏​ហៅ​កំពូលស្មាតហ្វូនទាំងពីរ នេះថា អធិរាជស្មាតហ្វូន ទៀតផង។ ប៉ុន្តែ ថ្មីៗ នេះផងដែរ ក៏មានសេចក្ដីរាយការណ៍ពត៌មានមកថា ក្រុមហ៊ុន មួយនេះបានទទួលស្គាល់ នូវកំពូលស្មាតហ្វូន របស់ខ្លួន មានប្រើប្រាស់ អង្គផ្ទុកទិន្នន័យ យឺត។

cover

Final 1000x150 copy

Cambo Report1000px x 150px

រឿងនេះត្រូវបាន បែកធ្លាយ ក្រោយពីអ្នកប្រើប្រាស់ ជាច្រើន នៅប្រទេស​ចិន ដូច្នេះធ្វើអោយមាន​ការ​រាយការណ៍ រហូតដល់ក្រុមហ៊ុនមួយនេះ ខ្លួនក៏ទទួលស្គាល់ថា អង្គផ្ទុកទិន្នន័យ មួយចំនួននៅក្នុង Huawei P10 និង  P10 Plus យឺត អញ្ចឹងបានន័យថា មានខ្លះទៀតក៏លឿនដែរ។  នេះដោយសារការផ្គត់ផ្គង់ខ្វះ ទើបធ្វើអោយការ ផលិត ក្នុង Huawei P10 និង  P10 Plus មានមួយអង្គផ្ទុកទិន្នន័យ លឿននិង​យឺត។

pic 1

ក្នុង Huawei P10 និង  P10 Plus ដែលមានអង្គផ្ទុកទិន្នន័យដែលយឺត នោះ​គឺ ក្រុមហ៊ុនខ្លួន​បាន​ធ្វើ​ការ​ប្រើប្រាស់​នូវប្រភេទ អង្គផ្ទុកទិន្នន័យ eMMC 5.1 វាមានល្បឿន Read រត់ ខ្ទង់ 250 Mb/s​ ប៉ុណ្ណោះ។ សម្រាប់ P10 និង P10 Plus ដែលមានអង្គផ្ទុកទិន្នន័យ លឿននោះ មានល្បឿន 550 Mb/s អាចដល់ 750 Mb/s ជាប្រភេទ អង្គផ្ទុកទិន្នន័យ UFS 2.0 ដែលធ្លាប់ប្រើនៅលើ Mate 9 ស៊េរីមុន។ ប៉ុន្តែ​ស៊េរី​ក្រោយ ជាកំពូលស្មាតហ្វូនប្រចាំ ឆ្នាំនេះបែរជាខ្វះខាតទៅវិញគួរអោយសោកស្ដាយមែន។ ដូច្នេះមិត្តអ្នក​អាន​មុន​នឹងទិញគួរណាធ្វើការពិនិតមើលអោយល្អិតល្អន់ផងដែរ ប្រសិនបើមានចំណាប់អារម្មណ៍​ទិញ​នូវ P10 និង P10 Plus នោះ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Visal
  • 3:57 PM, 21 April
  • ប្រភព: Engadget
  • Tag: ទូរស័ព្ទ