ទំព័រដើម    >    ទូរស័ព្ទ    >    ព័ត៌មាន    >    HTC U លើក​នេះ​អាច​នឹង ខ្លាំង​មាន Bluetooth 5.0

HTC U លើក​នេះ​អាច​នឹង ខ្លាំង​មាន Bluetooth 5.0

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

បន្ទាប់ ពីការចេញ HTC U Ultra ត្រូវ​បាន​បញ្ចប់នោះ ថ្មីៗនេះ​ HTC ក៏​បាន​ប្រកាស​រួច​មក​ហើយ ដែល​​​នឹងមានចេញ HTC U វិញម្ដង ហើយ​​ក៏​ជាកំពូលស្មាតហ្វូន ផងដែរ របស់ក្រុមហ៊ុន HTC។ នេះក៏ប្រហែល​ជា​ក្រុមហ៊ុន ដឹងច្បាស់ ហើយ​ថាកំពូលស្មាតហ្វូន ទើបតែចេញ មិនទទួលបានជោគជ័យ​ឡើយ ដូចជា HTC U Ultra  នោះ។

cover

Final 1000x150 copy

ដោយហេតុនេះហើយ ប្រហែលជាខ្លួន ខ្លាច​ក្ស័យធន នោះ ទើបមានការ ចេញជា HTC U វិញម្ដង ដែល​ជា​​កំពូល​ស្មាត​ហ្វូនប្រចាំ ក្រុមហ៊ុន ខ្លួន។ ថ្មីៗ នេះត្រូវគេបានឃើញនៅលើ ប្រភពគេហទំព័រ Bluetooth  ថា HTC U នឹងអាចមាន Bluetooth ជំនាន់ថ្មីគឺ 5.0 តែម្ដង​។ ជាងនេះទៅទៀតនោះ បានជាគេដឹងថា វា ជា HTC U នោះ ព្រោះមានជាប់នៅតារាង Bluetooth 5.0 ដោយមាន​បញ្ជាក់​លេខ លេខម៉ូឌែល របស់ HTC U ដែល​ធ្លាប់​បានលេចធ្លាយកន្លងមក តែ ក្នុង គេហទំព័រនោះគឺមិនទាន់ ប្រាប់ ថា HTC U នៅ​ឡើយ​នោះ​ទេ គ្រាន់តែ​ដឹងថា ស្មាតហ្វូនដែលនៅជាប់តារាងឈ្មោះប្រើប្រាស់ Bluetooth 5.0 ក្នុងនោះ ក៏​មាន​ស្មាតហ្វូនរបស់ HTC ដែរ ដែលមានលេខម៉ូឌែល STK-Q50-2PZC ដោយនេះគឺជាលេខម៉ូឌែល​ដែល​ធ្លាប់​លេចធ្លាយ នៃ HTC U កន្លងមក។

pic 1

ប្រសិនបើ HTC U អាចនឹងមាន Bluetooth 5.0 មែននោះ នេះគឺជា បទពិសោធន៍ថ្មី​និងល្អប្រសើរណាស់ សម្រាប់ អ្នក​ប្រើ​ប្រាស់ ហើយ​តែ វា​មិន​ថ្មី​សម្រាប់ អ្នកមាន Samsung Galaxy S8 និង S8 Plus នោះ​ឡើយ ពីស្មាតហ្វូនម៉ូលឌែលទាំង ពីរនេះមានរួចហើយ។ សម្រាប់ Bluetooth 5.0 នេះផងដែរ គឺ លឿន​មែន​ទែ​ន ដែលក្រុមការងារ ខេមបូរីផតធ្លាប់រាយការណ៍​កន្លងមកថ្មីៗ នេះអញ្ចឹង ដែលវា សមត្ថភាពវាមាន ល្បឿនលឿនជាងមុន 2 ដង មានចម្ងាយឆ្ងាយជាងមុន និងល្បឿនបញ្ជូនទិន្នន័យខ្លាំងជាងមុន 8 ដង។

pic 2

ទោះជាយ៉ាងណាក៏ដោយ នេះគ្រាន់ជាការលេចធ្លាយ ពត៌មាន ត្រួសៗ ពី HTC U នោះទេ ដោយពុំមាន​ការ ប្រកាសជាផ្លូវការនូវឡើយ ពី HTC ដូច្នេះបើចង់ដឹង វាមានសមត្ថភាព យ៉ាងនោះទាល់តែចាំមើល នៅ​ថ្ងៃ​ប្រកាសចេញនៅខែក្រោយនេះទាំងអស់គ្នា។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Visal
  • 11:43 AM, 21 April
  • ប្រភព: GSMArena
  • Tag: ទូរស័ព្ទ