ទំព័រដើម    >    ទូរស័ព្ទ    >    ព័ត៌មាន    >    ត្រៀម​ក្លាយ​ជា​ម្ចាស់​របស់ Mi 6 អ្នក​អាច​រើស​ពណ៌បាន​ច្រើ​ន​លើស​ពី​ស្មាតហ្វូន​ដទៃ

ត្រៀម​ក្លាយ​ជា​ម្ចាស់​របស់ Mi 6 អ្នក​អាច​រើស​ពណ៌បាន​ច្រើ​ន​លើស​ពី​ស្មាតហ្វូន​ដទៃ

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ស្មាតហ្វូនកំពូលៗ​មាន​ចំនុច​ទាក់​ទាញ​ច្រើន ដើម្បី​ឆក់​យក​បេះ​ដូង​របស់​អ្នក​ប្រើ​ប្រាស់ ដោយ​ក្នុង​នោះ​ពណ៌​របស់​តួម៉ាស៊ីន​ក៏​រួម​ចំនែក​ខ្លាំង​មួយ​ផង​ដែរ ព្រោះ​បើ​ពណ៌​អត់​ស្អាត ម្ចាស់​ទូរស័ព្ទក៏​មិន​សូវ​ជា​ពេញ​ចិត្ត​ប៉ុន្មាន​ដែរ ដូច្នេះ​ហើយ​ទើប​បាន​ជាក្រុមហ៊ុនផលិតស្មាតហ្វូនជាច្រើន តែងតែនាំមកនូវចំនី​អារម្មណ៍ថ្មី​ហើយ​ប្លែក​ជា​បន្តបន្ទាប់សម្រាប់អតិថិជនខ្លួន តាមរយៈការចេញពណ៌ថ្មីៗ ដែលមើលទៅទាក់ទាញ ហើយ​ប្លែក។ ជាក់ស្ដែងមានដូចជា Samsung ដែលចេញពណ៌បានច្រើនជាងគេ ហើយក៏មានក្រុមហ៊ុន SONY, HTC, LG, Apple ផងដែរ ដែលបានចេញពណ៌ប្លែកៗសម្រាប់ស្មាតហ្វូនខ្លួន ហើយជាលិទ្ធផល​ឃើញ​ថា វាទទួលបានការគាំទ្រច្រើន ដូច iPhone 7 និង 7 Plus ពណ៌ក្រហមអញ្ចឹងដែរ គឺមានអ្នកទិញ​យក​ទៅ​ប្រើ​ច្រើនមែនទែន ទោះបីជាដឹងថាវាមានកម្លាំង និងគុណសម្បត្តិដូចតែគ្នាក្ដី!

1

Final 1000x150 copy

Cambo Report1000px x 150px

ក្នុងនោះក្រុមហ៊ុនចិន Xiaomi ក៏មិនបានបន្ធូរដៃក្នុងការវាយលុកទីផ្សាររបស់ខ្លួនផងដែរ តាមរយៈការ​ចេញ​ពណ៌​សម្រាប់ស្រោបស្មាតហ្វូនរបស់ខ្លួន ហើយក្នុងនោះ Xiaomi បានលេងមួយអស់ដៃតែម្ដង ទៅ​លើ​ពណ៌ដែលមាននៅលើកំពូលស្មាតហ្វូន Mi 6 ព្រោះដោយយោងតាមប្រភពពត៌មានចុង​ក្រោយ​គេ​បាន​បញ្ជាក់​ប្រាប់ឲ្យដឹងថា Mi 6 នឹងមានពណ៌សម្រាប់ឲ្យអតិថិជនខ្លួនជ្រើសរើសដល់ទៅ 11 ប្រភេទផ្សេងៗ​គ្នា​រួម​មានដូចជា៖

  • ទឹកមាស
  • ទឹកប្រាក់
  • ខ្មៅ
  • ខ្មៅស្រអាប់
  • ផ្កាឈូក
  • ទឹកមាសរលោង
  • ប្រផេះ
  • ប្រផេះស្រអាប់
  • ខៀវ
  • ផ្កាឈូកស្រាល

គួរបញ្ជាក់ផងដែរថា អំឡុងពេល Xiaomi ប្រកាសចេញនូវ Mi 6 របស់ខ្លួន ក្រុមហ៊ុនចិននេះបាន​ប្រាប់​ឲ្យ​ដឹង​ថា Mi 6 របស់ខ្លួននឹងមានពណ៌ចំនួន 4 ប៉ុណ្ណោះដូចជា ស ខ្មៅ ខៀវ និងទឹកប្រាក់ ចំនែកពណ៌ចំនួន 7 ផ្សេងទៀតអាចជាគម្រោង ត្រៀមនឹងចេញជាបន្តបន្ទាប់ សម្រាប់ទាក់ទាញចិត្តអ្នកប្រើប្រាស់ឲ្យបានកាន់​តែច្រើនបន្ថែមទៀត កុំឲ្យចាញ់ម៉ាកផ្សេង!

2

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Por
  • 10:30 AM, 21 April
  • ប្រភព: GSMArena
  • Tag: ទូរស័ព្ទ