ទំព័រដើម    >    កម្មវិធី & ហ្គេម    >    ព័ត៌មាន    >    ឌឺ​ជាមួយ​រូប​ភាព​មិន​ទាន់​គ្រប់​គ្រាន់ ឥលូវ​ដល់​ថ្នាក់​បញ្ចេញ​ហ្គេម​ទាក់ទង​​នឹង United Airlines ទៀត!

ឌឺ​ជាមួយ​រូប​ភាព​មិន​ទាន់​គ្រប់​គ្រាន់ ឥលូវ​ដល់​ថ្នាក់​បញ្ចេញ​ហ្គេម​ទាក់ទង​​នឹង United Airlines ទៀត!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

កាលពីសប្តាហ៍មុន មានពត៌មាន​មួយ​កក្រើក​ជា​អន្តរជាតិ ដោយ​សារ​តែ​បុគ្គលិក​នៅ​លើ​យន្តហោះ United Airlines បាន​ទាញភ្ញៀវ​ចេញ​ពី​យន្តហោះ និងថែម​ទាំង​បាន​វាយ​ដំទៅលើរូប​គាត់​ផងដែរ បន្ទាប់ពីមា​ន​រឿង​នេះ ភាគហ៊ុនរបស់ក្រុមហ៊ុននេះបានធ្លាក់យ៉ាងខ្លាំង ហើយថែមទាំងបាត់បង់ភ្ញៀវធ្វើដំនើរ​​ច្រើន​ទៀត​ផង ជា​ពិសេសបុរសរងគ្រោះបានប្តឹងទារសំណងរាប់លានដុល្លារទៀតផង។

cover

Final 1000x150 copy

Cambo Report1000px x 150px

បញ្ហានេះ បានធ្វើឲ្យមហាជនមិនពេញចិត្តយ៉ាងខ្លាំង នឹងថែមទាំងបានបង្កើតជាវីដេអូ រូបភាព ជាច្រើន​ឌឺដង​ដល់​ក្រុមហ៊ុនអាកាសចរណ៍នេះ យ៉ាងចាស់ដៃ ទើបពេលថ្មីៗ ដល់ថ្នាក់មានគេបង្កើតនូវហ្គេមថ្មីមួយ ដែលទាក់ទងនឹងក្រុមហ៊ុន ជាមួយការលេងវាយអ្នកដំនើរការក្នុងយន្តហោះ។ ហ្គេមនេះ មានឈ្មោះថា Remove Airline Passenger ។

***ចុចត្រង់នេះ សម្រាប់ Android

1

ហ្គេមនេះ មានតែសម្រាប់ប្រព័ន្ធដំនើរការ Android មុនប៉ុណ្ណោះ ហើយយើងក៏មិនទាន់ប្រាកដថាវានឹង​អាច​មានវត្តមានលើប្រព័ន្ធដំនើរការ iOS នៅឡើយទេ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Hong
  • 8:32 AM, 21 April
  • ប្រភព: Play Store
  • Tag: កម្មវិធី & ហ្គេម