ទំព័រដើម    >    ទូរស័ព្ទ    >    ព័ត៌មាន    >    ទើប​ប្រកាស Mi 6 ឥលូវ​ជិត​ចេញ Mi 6 Plus ទៀត​ហើយ!

ទើប​ប្រកាស Mi 6 ឥលូវ​ជិត​ចេញ Mi 6 Plus ទៀត​ហើយ!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

Xiaomi បានបំពាក់នូវកម្លាំង​ម៉ាស៊ីន​ ដ៏ខ្លាំង​ក្លា​តែ​ម្តង នៅ​លើ​កំពូល​ស្មាត​ហ្វូន​របស់​ខ្លួន សម្រាប់​ដើម​ឆ្នាំ 2017 នេះ ដោយ​វា​ប្រើ​ប្រាស់ បន្ទះ​ឈីប Snapdragon 835 និង​ប្រើ​រ៉េម​ទំហំ 6GB ប្រភេទ LPDDR4។ ជាលទ្ធផល វាទទួលបានពិន្ទុដល់ 184,292 ដែលនេះលើស Galaxy S8 ទៀត។ នៅក្នុងនោះទៀត​សោត វាក៏បានប្រើប្រាស់ អង់តែន Wi-Fi ប្រភេទថ្មីផងដែរ គឺ 2×2 Dual Wi-Fi ដែលវាអាចទាញយក ទិន្នន័យបានលឿនខ្លាំង បើប្រៀបធៀបជាមួយ ទូរស័ព្ទធម្មតា។

cover

Final 1000x150 copy

បន្តថា Speaker វិញក៏បានប្តូរទៅប្រើ ប្រភេទ Stereo ផងដែរ ដោយមួយប្រើ Speaker ខាងក្រោម និ​ង​មួយ​ទៀត ប្រើរន្ធបំពងសម្លេងនៅខាងលើ។ បន្ថែមពីលើនេះទៀត នេះក៏ជាកំពូលទូរស័ព្ទ ដែលមាន​ថ្ម​ធំ​ជាង​គេ ផងដែរបើប្រៀបធៀប ជាមួយក្រុមហ៊ុន​ដទៃ​ទៀតគឺ 3350 mAh ដែលអនុញ្ញាត្តិអោយយើង អាច​ប្រើប្រាស់ បានក្នុងរយៈពេលយូរមែនទែន។

1

មិនបានប៉ុន្មានថ្ងៃផង ទើបមានពត៌មានចេញផ្សាយថា Mi 6 នេះ នឹងមានម៉ូឌែល Plus មួយទៀត ដែល​មា​ន​កំលាំងម៉ាស៊ីនប៉ុនគ្នាទៅនឹង Mi 6 ដែរ ដោយគ្រាន់តែមានអេក្រង់ធំជាង ដល់ទៅ 5.7 ឯណោះ។ ចំពោះតម្លៃក៏ថ្លៃជាងបន្តិចផងដែរ ទៅតាមជម្រើសនៃអង្គផ្ទុកទិន្នន័យ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Hong
  • 8:26 AM, 21 April
  • ប្រភព: Play Fuldroid
  • Tag: ទូរស័ព្ទ