ទំព័រដើម    >    ទូរស័ព្ទ    >    ព័ត៌មាន    >    លេច​ចេញ​សមត្ថភាព​កាមេរ៉ា Galaxy Note 8 ខ្លាំង​មិន​ធម្មតា​ឡើយ

លេច​ចេញ​សមត្ថភាព​កាមេរ៉ា Galaxy Note 8 ខ្លាំង​មិន​ធម្មតា​ឡើយ

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

បន្ទាប់ពីការ ចេញនូវ Samsung Galaxy S8 និង S8 Plus ធ្វើអោយ​ការ ចេញ​ពត៌​មាន លេច​ធ្លាយ អំពី​ស្មាត​ហ្វូន ទាំង​ពីរ ត្រូវ​បាន​បញ្ចប់ ហើយ ប៉ុន្តែ ស្មាត​ហ្វូន​កំពូល របស់ Samsung គឺ មិន​ទាន់​អស់ នៅ​ឡើយ​នោះ​ទេ ហើយ​ក៏​អាច មិន​ចេះ អស់ឡើយ ចំពោះ Samsung នោះ។ ដោយ​លើកនេះសម្រាប់​ការ​លេច​ធ្លាយ គឺត្រកូល Note នឹងត្រលប់ មកវិញអាចនឹងមាន លក្ខណៈសម្បត្តិល្អៗ ច្រើនជាងមុន និង​ជា​ពិសេស នោះគឺកាមេរ៉ា តែម្ដង។

cover

Final 1000x150 copy

Cambo Report1000px x 150px

 ថ្មីៗ នេះផងដែរ គឺត្រូវបានលេចធ្លាយពីប្រភព អ្នកឯកទេស បែកធ្លាយ ពត៌មាន ដ៏ល្បីល្បាញមួយរូប គឺ លោក Kuo បានប្រាប់អោយដឹងថា Galaxy Note 8 នឹងអាចមានសមត្ថភាព កាមេរ៉ា ខ្ពស់ ជាពិសេស នោះ គឺ​ជាកាមេរ៉ាភ្លោះ តែម្ដង។ ដោយយោងតាមប្រភព ពី អ្នកឯកទេស បែកធ្លាយ ពត៌មាន ដ៏ល្បីល្បាញ​មួយ​រូប គឺ លោក Kuo គាត់ក៏បានបង្ហើបថែមទៀត ផងដែរ ថា កាមេរ៉ា Galaxy Note 8 នោះអាចនឹង​មាន​មុខងារ ច្រើន ដូចជា វាមាន មុខងារ Optical Zoom ដែលយើងអាច ធ្វើបាន Zoom រហូតដល់ 3 ដង​ រូបភាពនៅតែមានភាពច្បាស់ ។ វាអាចមានជា Lens ប្រភេទ  Wide-Angle​ ទំហំ 13 មេហ្គាភិច​សែល​និង បន្ថែមមានមុខងារ​ CIS ជំនួយទៀតផង ហើយ និង lens​ កាមេរ៉ាមួយទៀតមានទំហំ 13 មេហ្គា​ភិច​សែល ភ្ជាប់មកនូវ បច្ចេកវិទ្យា telephoto CIS ផងដែរ មិនត្រឹមតែប៉ុណ្ណោះ ក្នុង Lens ទាំង ពីរ នេះ​មាន​​ការភ្ជាប់ នូវមុខ ងារ OIS ទាំងសងខាងទៀតផង។

pic 1

ដោយយោងតាម ការបង្ហើបអោយដឹង ពី លោក Kou នេះបានអោយដឹងថា Samsung Galaxy Note 8 អាចនឹងមានសមត្ថភាព កាមេរ៉ាខ្ពស់ជាងស្មាតហ្វូន ស៊េរីថ្មីនានានៅពេលចេញមក។ មិនត្រឹមតែ ប៉ុណ្ណោះ ក៏​បានបង្ហើបអោយដឹងទៀតផងដែរថា Note 8 អាចនឹងមានកម្រិត បង្ហាញរូបភាព ដល់ទៅ 4K ទំហំ អេក្រង់ 6.4 អ៊ីញខណៈ S8 Plus អាចបង្ហាញ កម្រិតរូបភាព ត្រឹម 2K ប៉ុណ្ណោះ ។ សរុបសេចក្ដីមក​នេះ​គ្រាន់​ជាពត៌មានលេចធ្លាយ បង្ហើបអោយដឹងត្រួសៗ សិនប៉ុណ្ណោះ ដោយមិនទាន់អាចយកជាផ្លូវការ​នៅ​ឡើយ  ដូច្នេះទាល់តែចាំមើល ពត៌មានច្បាស់ការ ក្រោយៗទៀតហើយ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Visal
  • 3:08 PM, 20 April
  • ប្រភព: 9to5google
  • Tag: ទូរស័ព្ទ