ទំព័រដើម    >    យានយន្ត    >    ព័ត៌មាន    >    Lexus NX ស៊េរី 2018 បង្ហាញ​មុខ​មាត់​ជា​សាធារណៈ​ហើយ ដែល​កាន់​តែ​ប្រណិត និង​មាន​អំណាច

Lexus NX ស៊េរី 2018 បង្ហាញ​មុខ​មាត់​ជា​សាធារណៈ​ហើយ ដែល​កាន់​តែ​ប្រណិត និង​មាន​អំណាច

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

​​NX គឺជាខ្សែស្រឡាយ រថយន្ត SUV ថ្មីរបស់​ក្រុមហ៊ុន Lexus ដែល​បាន​បង្ហាញ​ខ្លួន​ដំបូង ក្នុង​ឆ្នាំ 2014 ហើយ​វា​ពិត​ជា​ទទួល​បាន ការ​ពេញ​និយម​គាំទ្រ ខ្លាំង​ណាស់​ដែរ មិន​ចាញ់រៀម​ច្បង​ស៊េរី RX នោះទេ។ NX នេះ​បង្កើតឡើង ដើម្បីឆ្លើយតបទៅនឹង តម្រូវការរថយន្ត SUV ដែលតូចតែខ្លាំង និងអាចបើកបរបាន ផ្លូវ​គ្រប់​ស្ថានការណ៍ ហើយដោយឡែកនៅពេលថ្មីៗនេះ ក្រុមហ៊ុនបានដាក់បង្ហាញ ស៊េរី 2018 ជា​សាធារណៈហើយ ដែលវាត្រូវបាន ធ្វើការរចនា កែខៃអោយមើលទៅ កាន់តែមានអំណាច និងភាព​ថ្លៃ​ថ្នូរ។

cover

Final 1000x150 copy

Cambo Report1000px x 150px

នៅក្នុងកម្មវិធីពិព័រណ៍ Shanghai Motor Show ថ្មីនេះៗ Lexus បានអួតបង្ហាញពីកំណែប្រែ អាប់ដេត​ថ្មី​នៅលើ ម៉ូឌែល NX របស់ខ្លួន ដោយយើងឃើញ ថាវាពិតជាមានភាព ទាក់ទាញខ្ពស់មែនទែន ទោះបី​ជា​ទម្រង់​ឡាននៅ រក្សាដដែលក្តី។ ភ្នែកស្តុបរបស់វា ត្រូវបានប្តូរចង្កៀងថ្មី ដោយភ្លើងហ្វ៉ាទាំងបី ត្រូវបាន​តម្រៀប​ក្នុង​ទម្រង់ផ្សេង។ សន្ទះកាងខ្យល់ខាងមុខ ក៏ត្រូវបានប្តូរស្តាយ ពីបែបសន្ទះសំណាញ់ញឹក ទៅជា​ខ្សែ​បន្ទាត់​ត្រង់ៗ ដូចទៅនឹង LX570 2016 វិញ។ យ៉ានទាំងបួនក៏ត្រូវបានផ្លាស់ប្តូរ ថ្មីផងដែរ និងបាន​រំលេច​ដោយ​ពណ៌ ទឹកមាស ផងដែរ ស៊ីគ្នាគ្រាន់បើជាមួយពណ៌ខ្មៅ។ នៅផ្នែកខាងក្នុងវិញ វាក៏ត្រូវបាន​រៀបចំ សារថ្មី ដើម្បីអៅអ្នកបើកបរ មានអារម្មណ៍ បែបអ្នកប្រណាំង ប្រណិត និង​ងាយស្រួលគ្រប់គ្រង​ជាង​មុន។ អេក្រង់ LCD ត្រូវបានពង្រីកអោយធំជាងមុន ដល់ទំហំ 10 អ៊ីង ហើយប៊ូតុង និងទ្រនិច ជាច្រើន​ទៀត ក៏ត្រូវបានកែសម្រួល អោយយងាយស្រួល ចុចបញ្ជាជាងមុន ផងដែរ។

17-04-18-lexus-nx-interior-shot ចោវេរ 17-04-18-lexus-nx-side-profile 17-04-18-lexus-nx-f-sport-side

ស៊េរីថ្មីនេះគឺមានឈ្មោះថា NX300 ដែលជំនួស អោយម៉ូឌែល NX200T(ពេញនិយមនៅកម្ពុជា) ពោលវា​ប្រើ​ម៉ាស៊ីនតូចត្រឹម 2.0 litter Tuborcharges ដែលស៊ីសាំងមិនច្រើន នោះទេ ហើយក្រុមហ៊ុនក៏មានស៊េរី Hybrid NX 300h ផ្សេងទៀតផងដែរ ដែលប្រើម៉ាស៊ីន 2.5 litters គួបផ្សំនឹងអាគុយ ដែលជួយកាត់​បន្ថយ​សាំង​ច្រើនពេលបើកបរ នៅលើដងផ្លូវ។ ស៊េរី 2018 នេះក៏មានសម្លេង បែបស្ព័រកាន់តែខ្លាំង ជាងមុនផង​ដែរ ដែលនេះអរគុណទៅដល់ ប្រព័ន្ធសម្លេង Lexus Active Sound Control។ ក្រុមហ៊ុនក៏បាន ធ្វើការ​កែ​សម្រួលប្រព័ន្ធចង្កូត ប្រព័ន្ធហ្រ្វាំង និងប្រព័ន្ធទប់លំនឹជាដើមផងដែរ ដើម្បីធានាថា បទពិសោធន៍ អ្នក​បើកបរ​នៅលើដឹងផ្លូវ កាន់តែមានភាពរលូន ហើយក៏មានទំនុកចិត្ត ជាងមុនផងដែរ ជាមួយ​ប្រព័ន្ធ​សុវត្ថិភាព Lexus Safety System+។

គូសបញ្ជាក់ផងដែឬថា សម្រាប់ស៊េរី 2018 នេះ ក្រុមហ៊ុនបានបង្កើត ស៊េរី​ 300T មកជំនួសអោយស៊េរី 200T វិញតែម្តង ដែលនេះបញ្ជាក់ ពីអនុភាពកម្លាំងរបស់វា កាន់តែខ្លាំង តែចំពោះតម្លៃវិញ ក៏ប្រហែល​ជា​ឡើង​ថ្លៃច្រើនណាស់ដែរ។ ក្រៅពីនេះ វាក៏នៅសល់ពីរប្រភេទផងដែរ គឺម៉ូឌែល F Sport ដែលមានរូបរាង​ខាង​ក្រៅ បែបស្ព័រតែម្តង និងមួយប្រភេទទៀតជាប្រភេទ រថយន្ត Hybrid។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Vongthear
  • 2:57 PM, 20 April
  • ប្រភព: Lexus
  • Tag: យានយន្ត