ទំព័រដើម    >    ទូរស័ព្ទ    >    ព័ត៌មាន    >    U កំពូល​ស្មាត​ហ្វូន​របស់ HTC សម្រាប់​ពាក់​កណ្ដាល​ឆ្នាំ 2017 ត្រៀម​ចេញ​ខែ​ក្រោយ​នេះ

U កំពូល​ស្មាត​ហ្វូន​របស់ HTC សម្រាប់​ពាក់​កណ្ដាល​ឆ្នាំ 2017 ត្រៀម​ចេញ​ខែ​ក្រោយ​នេះ

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

U Ultra ដែលមានរូបរាងភ្លឺរលើបរលោង តែបែរ​ជា​មាន​ចំនុច​ខ្សោយ​ច្រើន មិន​ទទួល​បាន​ជោគ​ជ័យ​ខ្លាំង​នោះ​ទេ​សម្រាប់​ក្រុម​ហ៊ុន HTC ថែម​ទាំង​ធ្វើ​ឲ្យ​ក្រុមហ៊ុន​តៃវ៉ាន់នេះទម្លាក់តម្លៃស្មាតហ្វូន HTC U Ultra របស់​ខ្លួនដល់ជិត 200$ ទៀតផងក្នុងទីផ្សារអន្តរជាតិ។ យ៉ាងណាក៏ដោយ HTC នៅមិនទាន់បញ្ឈប់​ត្រឹម​នេះ​នោះ​ទេ ទោះបីដឹងថា U Ultra របស់ខ្លួនពុំទទួលបានជោគជ័យជាដុំកំភួនក៏ដោយ ហើយក៏នឹងត្រៀម​លក្ខណៈរួចជាស្រេច ក្នុងការបញ្ចេញអាវុធម៉ូឌែល U ដែលជាកំពូលស្មាតហ្វូនសម្រាប់ពាក់កណ្ដាលឆ្នាំ 2017 នេះរបស់ខ្លួនមួយទៀត ចូលវាយលុកទីផ្សារ ដើម្បីស្ដាមុខមាត់មកវិញ។

1cover

Final 1000x150 copy

Cambo Report1000px x 150px

យោងតាមប្រភពពត៌មានផ្លូវការរបស់ HTC តែម្ដង ដែលបានប្រកាសឲ្យដឹងទូទាំងពិភពលោកតាមរយៈ​បណ្ដាលសង្គម Twitter របស់ខ្លួនបាន ប្រាប់ឲ្យដឹងថា HTC U នឹងត្រៀមប្រកាសចេញជាផ្លូវការនៅថ្ងៃទី 16 ខែឧសភា ឆ្នាំ 2017 ខាងមុខនេះឯង តែពុំបានបញ្ជាក់ប្រាប់អំពីលក្ខណៈសម្បត្តិរបស់កំពូល​ស្មាតហ្វូន​នេះ​នោះទេ។ សម្រាប់ពត៌មានដែលបានចេញផ្សាយ កាលពីពេលថ្មីៗកន្លងទៅ U នឹងបំពាក់មកជាមួយ​ឈីប CPU របស់ Qualcomm លេខ Snapdragon 835 ថ្មី ដោយអាចនឹងមាន RAM 4GB ទៅ 6GB និងមានអង្គផ្ទុកទិន្នន័យក្នុងម៉ាស៊ីន 64GB និង 128GB ផងដែរ។ ជាងនេះទៅទៀត U ក៏នឹងមានទំហំ​អេក្រង់​​ធំផងដែរគឺ 5.5 អ៊ីញ មានសមត្ថភាពបង្ហាញរូបភាពក្នុងកម្រិត Quad-HD ឬ 2K។

2

សម្រាប់អតិថិជន ដែលតែងតែគាំទ្រផលិតផលស្មាតហ្វូនរបស់ HTC ហើយរង់ចាំមើលកំពូលស្មាតហ្វូន (Flagship) អ្នក​អាច​រង់ចាំមើលម៉ូឌែល U ដែលត្រៀមចេញនាខែក្រោយនេះបាន ថាតើ HTC អាចនឹង​មាន​អ្វីដែល​ប្លែកសម្រាប់ប្រកួត​ប្រជែង​ជាមួយ Galaxy S8, S8+, P10, Mi 6, LG G6 និងម៉ាក​ផ្សេងៗ​ទៀតឬទេ? ហើយចាំមើលថា តើ HTC បានកែប្រែកំហុសឆ្គងរបស់ខ្លួន ដែលមាននៅលើ U Ultra ដែរឬ​ក៏​អត់?
បើអ្នកមិនទាន់បានទស្សនាវីដេអូបង្ហាញលក្ខណៈសម្បត្តិរបស់ HTC U Ultra នោះទេ អ្នកអាច​មើល​ពី​ខាង​ក្រោយបានជាមួយគុណភាពកម្រិតវីដេអូ 4K ជាមួយ Cambo Report

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Por
  • 2:39 PM, 20 April
  • ប្រភព: HTC
  • Tag: ទូរស័ព្ទ