ទំព័រដើម    >    ទូរស័ព្ទ    >    ព័ត៌មាន    >    Bluetooth 5.0 ចេញ​​ក្នុង​ទីផ្សារ​ហើយ! ម្ចាស់​កំពូល​ស្មាតហ្វូន​ឆ្នាំ 2017 នឹង​ទ​ទួល​បាន​បទ​ពិសោធន៍​កាន់​តែ​ពិសេស!

Bluetooth 5.0 ចេញ​​ក្នុង​ទីផ្សារ​ហើយ! ម្ចាស់​កំពូល​ស្មាតហ្វូន​ឆ្នាំ 2017 នឹង​ទ​ទួល​បាន​បទ​ពិសោធន៍​កាន់​តែ​ពិសេស!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

Bluetooth បច្ចុប្បន្នបាន​កំពុង​វិវឌ្ឍន៍​ខ្លួន​កាន់​តែ​ខ្លាំង​ឡើងៗ​ហើយ ដោយភាគ​ច្រើន​ស្មាត​ហ្វូន ថេប្លេត​ ក៏ដូច​ជា​កុំព្យូទ័រ​បាន​កំពុង​ប្រើ​ប្រាស់ Bluetooth ជំនាន់ 4.0, 4.1 និង 4.2 សម្រាប់​ភ្ជាប់​ទៅ​កាន់​ឧបករណ៍​គ្មាន​ខ្សែ​មួយ​ចំនួន ពិសេស​កាស និងឧបករណ៍បំពងសម្លេងគ្មានខ្សែ (Speaker) តែម្ដង។ សម្រាប់ឆ្នាំ 2017 នេះវិញ Bluetooth 5.0 បានចេញឲ្យប្រើជាផ្លូវការហើយ ហើយវាគឺជាការបោះ​ជំហ៊ាន​កាន់​តែ​ធំមួយ​ទៅ​មុខ​ទៀត​សម្រាប់​ថ្ងៃអនាគតរបស់មនុស្សជាតិទូទាំងពិភពលោក ដោយអ្នកអាច​ស្វែង​រក​វា​បាន​នៅ​លើ​ស្មាតហ្វូនកំពូលៗមួយចំនួន ដែលចេញនាឆ្នាំនេះ រួមមានដូចជា Galaxy S8, S8+ និង Xiaomi Mi 6 ជាដើម។

1

Final 1000x150 copy

ប្រិយមិត្តអាចនឹងមានចម្ងល់ចង់ដឹងថា តើរវាង Bluetooth ស៊េរីចាស់ដែលមានដូចជា 4.1 និង 4.2 ប្រើ​រាប់​ឆ្នាំ​កន្លងមកនេះ បើប្រៀបធៀបជាមួយ Bluetooth 5.0 តើវាខុសគ្នាខ្លាំងដែរឬទេ? ជាការពិត​វា​ខុស​គ្នា​ខ្លាំង​ទៅលើចំនុច 3 ធំៗ ដោយក្នុងនោះរួមមានដូចជា៖

  • ល្បឿនលឿនជាងមុន 2 ដង៖ មកដល់ Bluetooth 5.0 នេះវាមានសមត្ថភាពខ្លាំងជាងមុនត្រង់​ថា ថេរៈវេលាភ្ជាប់វាទៅកាន់ឧបករណ៍ Bluetooth គឺមានសភាពរហ័សជាងមុន មានន័យថាយើង​ចំនាយពេលតិចក្នុងការប្រើប្រាស់ទាំងមូល។
  • ចម្ងាយឆ្ងាយជាងមុន៖ យើងអាចធ្វើការប្រើប្រាស់ដោយភ្ជាប់ទៅកាន់ឧបករណ៍ Bluetooth បាន​ចម្ងាយ​ឆ្ងាយជាងមុន 4 ដង មានន័យថារាល់ដងអ្នកអាចនឹងជួបបញ្ហារអ៊ះរអ៊ួលនៅពេលកំពុងប្រើ ដោយសារតែអ្នកនៅឆ្ងាយពីឧបករណ៍ ម្យ៉ាងវាអាចបាំងទៅដោយជញ្ជាំង ឬអ្វីៗនៅជុំវិញខ្លួន​របស់​យើង។ ជាក់ស្ដែង Bluetooth 4.X.X អាចប្រើបានចម្ងាយឆ្ងាយបំផុត 50 ម៉ែត្រ សម្រាប់វាល​គ្មាន​ការ​បិត​បាំង តែបានត្រឹមតែ 10 ម៉ែត្រ ប៉ុណ្ណោះសម្រាប់នៅទីកន្លែងចង្អៀត ដូចជា​នៅតាម​គេហដ្ឋាន, ផ្សារទំនើប, សាលារៀន ឬមន្ទីពេទ្យជាដើម។ សម្រាប់ Bluetooth 5.0 វិញបាន​ពង្រីក​ចម្ងាយ​​បាន​ឆ្ងាយបំផុតដល់ទៅ 200 ម៉ែត្រ មានន័យថានៅតាមផ្ទះ ឬទីតាំងចង្អៀតផ្សេងៗ​ទៀត​យើងអាចនៅឆ្ងាយពីឧបករណ៍បានយ៉ាងហោចណាស់ក៏ 40 ម៉ែត្រដែរ ពិតជាពិសេស​មែន​ទែន ជាហេតុធ្វើឲ្យយើអាចរីករាយក្នុងការស្ដាប់តន្ត្រីឆ្ងាយពីឧបករណ៍បាន។
  • ល្បឿនបញ្ជូនទិន្នន័យខ្លាំងជាងមុន 8 ដង៖ ជាមួយ Bluetooth 5.0 អ្នកអាចរីករាយក្នុង​ការ​ចែក​រំលែកទិន្នន័យទៅកាន់ឧបករណ៍ផ្សេងបានកាន់តែលឿន និងរហ័សជាងមុន ដោយហេតុថា​ការ​ផ្គត់ផ្គង់​ទិន្នន័យគឺស្ថិតនៅក្នុងល្បឿនមួយលឿនដូចទៅនឹង WiFi អញ្ចឹងដែរ (តែមិនខ្លាំងដល់ WiFi ល្បឿនលឿននោះទេ) ដូច្នេះហើយ Bluetooth 5.0 នេះអាចឲ្យម្ចាស់របស់វាធ្វើការភ្ជាប់ទៅ​កាន់ឧបករណ៍ស្ដាប់តន្ត្រីបានដល់ទៅ 2 ក្នុងពេលតែមួយ អាចជាកាស Wireless គ្មានខ្សែ ឬ​ឧបករណ៍​បំពងសម្លេងឥតខ្សែជាដើម។

2

សម្រាប់ប្រិយមិត្តមានគម្រោងក្នុងការទិញស្មាតហ្វូនកំពូលៗ ដែលចេញនាឆ្នាំ 2017 នេះ អ្នកនឹងរីករាយ​ក្នុង​ការ​ប្រើប្រាស់ជាមួយ Bluetooth ជំនាន់ទៅ 5.0 ថ្មីនេះ ដែលអ្នកអាចរីករាយក្នុងការ​ទទួល​បាន​បទ​ពិសោធន៍​ថ្មី​ក្នុង​ជីវិត ថែមទាំងចំនេញពេលវេលាច្រើនទៀតផង។ បើប្រិយមិត្តមិនទាន់​បាន​ទស្សនា​វីដេអូ​បង្ហាញ​លក្ខណៈសម្បត្តិរបស់ Galaxy S8 និង S8+ នោះទេ អ្នកអាចមើលខាងក្រោមបាន៖

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Por
  • 1:30 PM, 20 April
  • ប្រភព: ខេមបូរីផត
  • Tag: ទូរស័ព្ទ